Connect with us

សុខភាព

សម្ពាធឈាមឡើងខ្ពស់អាច បណ្តាលឲ្យដាច់សរសៃឈាម

បានផុស

នៅ

សម្ពាធឈាមឡើងខ្ពស់អាចសំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់​ភ្លាមៗគ្រប់គ្រងមិនបានល្អ ហើយ​ដែល​នាំឲ្យមាន​ឈាមកក​នៅក្នុង​ខួរក្បាល​។​

Think You're Too Young for a Stroke? Think Again|Everyday Health
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) ផលវិបាក​នៃ​ការ​ដាច់​សរសៃឈាម​នេះ​ធ្វើឲ្យ ៖

– អ្នកជំងឺ​មាន​ពិការភាព​ដោយសារ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​ខួរក្បាល​នៅ​ជុំវិញ​តំបន់​នោះ និង​ដោយ​ការ​សង្កត់​នៃ​ដុំ​ឈាម​

– អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ភ្លាមៗ ឫ​ពេលវេលា​ណាមួយ បើ​ដុំ​ឈាមមាន​ទំហំ​ធំ​វា​អាចធ្វើឲ្យ​មានការ​កើនឡើង​នៃ​សម្ពាធ​ក្នុង​ក្បាល​។​

២) រោគសញ្ញា​៖

– ឈឺក្បាល​ខ្លាំង ភ្លាមៗ​

– មាន​សភាព​ខ្សោយ​នៃ​ការ​កម្រើក​សាច់ដុំ (​ទន់​មួយ​ចំហៀង​ខ្លួន​, ដៃ​, ជើង ឬ​មុខ​)

– វង្វេងស្មារតី ឬ​សន្លប់​

៣) មូលហេតុ​៖

​យើង​ជួបប្រទះ​ភាគច្រើន គឺ​បណ្តាលមកពី​ជំងឺលើសឈាម (៦០-៧០%) គួបផ្សំ​នឹង​កត្តា​មួយចំនួនទៀត​ដូចជា​៖

– ជំងឺ​ទឹកនោមផ្អែម​

– ការ​ពិសា​ស្រា និង​បារី​ច្រើន​

៤) ការធ្វើ​រោគវិនិច្ឆ័យ​៖

​ដើម្បី​បញ្ជាក់​ឲ្យ​ដឹងថា លោកអ្នក​មាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ឬក៏​អត់ លោកអ្នក​តម្រូវឲ្យ​ធ្វើ CT Scan ខួរក្បាល ហើយ​វា​អាច​បញ្ជាក់​ពី​ទីតាំង និង​ទំហំ​នៃ​ដុំ​ឈាមកក ដើម្បី​ងាយស្រួល​ឲ្យ​គ្រូពេទ្យ​ជ្រើសរើស​វិធីសាស្ត្រ​ព្យាបាល​។

៥) ការព្យាបាល​៖

​ក​) ការព្យាបាល​ដោយ​ការប្រើ​ថ្នាំ (​មិន​វះកាត់​)៖

– គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ត្រឹមត្រូវ និង​តាមដាន​ជាប់លាប់​ជាប្រចាំ​

– ការប្រើប្រាស់​ថ្នាំ​បន្ថយ​ការឈឺចាប់​

– ការ​សម្រាក និង​ដាក់​ក្បាល​ខ្ពស់ ៣០​ដឺ​ក្រេ​។​

​ខ​) ការព្យាបាល​ដោយ​ការវះកាត់​៖

​គោលបំណង​នៃ​ការវះកាត់​យក​ឈាម​ចេញ គឺជា​ការបន្ថយ​សម្ពាធ​តឹង​ណែន​នៅក្នុង​ក្បាល ដើម្បី​ជួយ​ជីវិត​អ្នកជំងឺ​។​

​យើង​ធ្វើការ​វះកាត់​នៅពេលដែល​៖

– ទំហំ​នៃ​ដុំ​ឈាមកក (​លើសពី ៣៥ សង់ទីម៉ែត្រ​គីប​)

– អ្នកជំងឺ​ស្ថិតក្នុង​សភាព​សន្លប់ (GCS ៨-១២)

– ដុំ​ឈាម​នៅ​រាក់​ប្រហែល ១​សង់ទីម៉ែត្រ ពី​ឆ្អឹង​

​បច្ចុប្បន្ននេះ មន្ទីរពេទ្យ​កាល់ម៉ែត ជាមួយនឹង​ក្រុមការងារ​ចម្រុះ​គ្រូពេទ្យ​ឯកទេស ផ្នែក​វេជ្ជសាស្ត្រ​ប្រសាទ​សាស្ត្រ និង​ឯកទេស​វះកាត់​ខួរក្បាល​ច្បាស់លាស់ ដែល​ទទួលបាន​នូវ​បទពិសោធន៍ និង​ការបណ្តុះបណ្តាល​ជំនាញ​នៅ​ប្រទេស​បារាំង​ជាច្រើន​ឆ្នាំ គួបផ្សំ​នឹង​លទ្ធភាព​នៃ​សម្ភារៈ​បរិក្ខារ​វះកាត់​បច្ចេកវិទ្យា​ទំនើបៗ បាន និង​កំពុង​ទទួល​ពិគ្រោះ និង​ព្យាបាល​វះកាត់​គ្រប់​ករណី និង​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ដាច់​សរសៃឈាម ដើម្បី​ព្យាយាម​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​យើង​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

លាចាកសិក្ខាបទបាន៩ថ្ងៃ អតីតសង្ឃ ជួន កក្កដា ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងធម្មការ  

Sokha Hotels

ព័ត៌មានពេញនិយម