សុខភាព
ក្រូចសើច ផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥ យ៉ាង ដល់សុខភាព
ផ្លែក្រូចសើច គឺប្រភេទផ្លែឈើម្យ៉ាងដែលគ្នាយើងដឹង និងស្គាល់ថាជាគ្រឿងទេសសម្រាប់បន្ថែមក្លិនក្នុងម្ហូបអាហារ។ ផ្លែក្រូចសើចក៏ត្រូវបានគេដឹងថាអាចមានប្រយោជន៍ចំពោះ សុខភាពមាត់ធ្មេញ ជួយដល់ការរំលាយអាហារ កាត់បន្ថយការរលាក ជួយដល់ប្រព័ន្ធភាពស៊ាំ និងធ្វើឲ្យសក់មានសុខភាពល្អ។

១.ជួយសុខភាពមាត់ធ្មេញ
ផ្លែក្រូចសើចក្រៅពីបន្ថែមរសជាតិក្នុងម្ហូបអាហារ គ្នាយើងមួយចំនួនបានប្រើដើម្បីការការពារសុខភាពមាត់ធ្មេញ។ ថ្វីបើយើងមិនអាចញាំផ្ទាល់បានដូចផ្លែឈើដទៃក៏ពិតមែន ប៉ុន្តែស្លឹក និងសម្បករបស់ក្រូចសើចអាចយកមកជូតលើអញ្ចាញធ្មេញដើម្បីការពារ និងកម្ចាត់បាក់តេរីមិនល្អក្នុងមាត់បាន។ ប្រេងដែលចម្រាញ់ចេញផ្លែក្រូចសើចក៏ត្រូវបានគេយកមកលាយជាមួយថ្នាំដុសធ្មេញ និងទឹកខ្ពុរមាត់ដើម្បីជួយសម្អាតអញ្ចាញ បំបាត់ក្លិនមាត់ និងធ្មេញផងដែរ។
២.ជួយប្រព័ន្ធរំលាយអាហារ
ក្រូចសើចមានផ្ទុកសារធាតុសំខាន់ៗមួយចំនួន ដែលអាចប្រើប្រឆាំងនឹងការរលាក និងជួយដល់ប្រព័ន្ធរំលាយអាហារ។ សារធាតុមួយចំនួនមាននៅក្នុងផ្លែក្រូចសើចអាចប្រឆាំងនឹងការរលាក ហើយអាចជួយជំរុញដល់ប្រព័ន្ធរំលាយអាហារផងដែរនោះ។ ប្រសិនបើគ្នាយើងមានអាការៈទល់លាមកឬពិបាកក្នុងការរំលាយអាហារ ការបន្ថែមក្រូចសើចទៅក្នុងអាហារអាចជួយកាត់បន្ថយរោគសញ្ញាទាំងនោះ និងអាចធ្វើឱ្យពោះវៀនរបស់យើងវិលមករកភាពប្រក្រតីវិញ។ ក្រៅពីនេះ ក្រូចសើចក៏អាចរួមចំណែកជួយការពារបញ្ហាក្រពះ ពោះវៀនធ្ងន់ធ្ងរដូចជាមហារីកពោះវៀនធំ ឫសដូងបាតឬដំបៅក្រពះផងដែរ។
៣.ជួយកាត់បន្ថយការរលាក
ចំពោះគ្នាយើងដែលមានជំងឺឈឺសន្លាក់ឆ្អឹង ការរលាកសន្លាក់ ហើមឬជំងឺរលាកមួយចំនួនផ្សេងទៀត យើងអាចប្រើទឹកក្រូចសើច ឬប្រេងក្រូចសើចលាបលើកន្លែងដែលយើងមានអារម្មណ៍ថាឈឺ។ ការញ៉ាំអាហារមានបន្ថែមក្រូចសើច អាចជួយសម្រួលដល់អាការៈឈឺក្បាល និងឈឺក្បាលប្រកាំងផងដែរ។
៤.ពង្រឹងប្រព័ន្ធភាពស៊ាំ
ផ្លែក្រូចសើចមានផ្ទុកសារធាតុប្រឆាំងបាក់តេរី និងប្រឆាំងអុកស៊ីតកម្ម ដែលសារធាតុទាំងពីរនេះអាចជួយដល់ការពង្រឹងប្រព័ន្ធភាពស៊ាំ។ ដូចគ្នាដែរ ការញាំក្រូចសើច ក៏អាចជួយគ្នាយើងការពារជំងឺក្រពះ ពោះវៀនជាច្រើនប្រភេទ ដែលអាចជួយជំរុញប្រព័ន្ធភាពស៊ាំតាមរយៈឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម។

៥.ជួយថែទាំសក់
ផ្លែក្រូចសើច ក៏ប្រើប្រាស់សម្រាប់ការថែរក្សាសក់ផងដែរ។ យើងអាចយកក្រូចសើចលាបនៅលើស្បែកក្បាល និងសក់ដើម្បីជួយកាត់បន្ថយការជ្រុះសក់ ការពារពីការកើតអង្គែ ហើយក៏ជួយផ្ដល់សំណើមដល់ស្បែកទៀតផង។
ប្រុងប្រយ័ត្ន៖ អ្វីដែលគ្នាយើងគួរមានការប្រុងប្រយ័ត្ននោះគឺប្រេងដែលចម្រាញ់ចេញពីផ្លែក្រូចសើចមិនត្រូវយកមកញាំដោយផ្ទាល់ឡើយ ព្រោះវាអាចបណ្ដាលឲ្យយើងចង្អោរ ក្អួត វិលមុខ និងមានផលប៉ះពាល់មិនល្អផ្សេងទៀតបាន។

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង