សុខភាព
ប្រភេទថ្នាំញ៉ាំ ឬលាបស្បែកមានសារធាតុម៉្យាង នេះអាចបង្កជាជំងឺ Cushing Syndrome
ពេលកើតត្រអក ឬឡើងកន្ទួលលើស្បែក ឬពេលឈឺជំងឺអ្វីមួយ យើងច្បាស់ជាត្រូវញ៉ាំថ្នាំ ថ្នាំលាប ដើម្បីព្យាបាលឲ្យវាបាត់ទៅវិញ ។ ប៉ុន្តែយើងត្រូវដឹងថា នៅក្នុងថ្នាំលាបឬញ៉ាំមួយចំនួន មានមានផ្ទុកសារធាតុម៉្យាង ធ្វើឲ្យយើងប្រឈមនឹងកើតជំងឺ Cushing Syndrome។

អ្វីទៅជាជំងឺ Cushing Syndrome?
Cushing Syndrome ឬអាចហៅថា ជំងឺមុខមូលដូចព្រះចន្ទ កើតឡើងនៅពេលដែលរាងកាយយើងមានអ័រម៉ូន cortisol ច្រើនពេក។ វាអាចបណ្ដាលមកពីការប្រើថ្នាំមានផ្ទុកសារធាតុ corticosteroid ឬរាងកាយផលិតអ័រម៉ូន cortisol លើសកម្រិត។
ការញ៉ាំថ្នាំ corticosteroid លើសកម្រិតក្នុងរយៈពេលយូរ ក៏អាចបង្កជាជំងឺ Cushing Syndrome ដែរ។ ថ្នាំប្រភេទ corticosteroid ចាំបាច់ ដើម្បីព្យាបាលជំងឺរលាកដូចជា ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជំងឺ lupus និងជំងឺហឺត។ ពពួកថ្នាំប្រភេទនេះ ក៏ត្រូវបានប្រើដើម្បីទប់ស្កាត់រាងកាយពីការបដិសេធសរីរាង្គ ក្រោយការវះកាត់ផ្លាស់ប្ដូរសរីរាង្គរួច។ ក្រៅពីការញ៉ាំថ្នាំ ជំងឺ Cushing Syndrome ក៏អាចកើតឡើងបានដោយសារការចាក់ថ្នាំ corticosteroid ដែរ។ ឧទាហរណ៍ ការចាក់ម្ដងហើយម្ដងទៀត សម្រាប់ព្យាបាលជំងឺឈឺសន្លាក់ជាដើម។
ពពួកថ្នាំ steroid ដែលស្រូបចូលក្នុងខ្លួនអ្នកជំងឺហឺត និងក្រែមលាបស្បែកមានសារធាតុ steroids ដែលប្រើជាថ្នាំលាបបំបាត់បញ្ហាលើស្បែក ជាទូទៅមិនសូវបង្កឲ្យមានជំងឺ Cushing Syndrome ដូចពពួកថ្នាំញ៉ាំទេ។ ប៉ុន្តែ ចំពោះបុគ្គលមួយចំនួន ថ្នាំទាំងនេះអាចបណ្ដាលឲ្យមានជំងឺ Cushing Syndrome ជាពិសេសប្រសិនបើប្រើវាក្នុងកម្រិតខ្ពស់។

រោគសញ្ញានៃជំងឺ Cushing Syndrome
រោគសញ្ញានៃជំងឺ អាចប្រែប្រួលទៅតាមកម្រិតលើសនៃអ័រម៉ូន Cortisol ក្នុងរាងកាយរបស់យើង ហើយរោគសញ្ញាទូទៅរួមមាន៖
– ឡើងទម្ងន់ (ពិសេសលើមុខ ខ្នង និងលើស្មា)
– ឡើងសង្វារពណ៌ផ្កាឈូក ពណ៌ស្វាយលើសុដន់ ក្រោមក្បាលពោះ ភ្លៅ និងដៃ
– ស្បែកឡើងស្ដើង ឆាប់ជាំ ឆាប់ក្រហម
– ត្រូវការពេលព្យាបាលយូរ ពេលមុតដៃ ឬរយះស្បែក
– ឡើងមុន។ល។
ផលវិបាកនៃជំងឺ Cushing Syndrome
បើគ្មានការព្យាបាលទេ ផលវិបាកនៃជំងឺនេះអាចរួមមាន៖
- បាត់បង់កំហាប់ឆ្អឹង (ជំងឺពុកឆ្អឹង)
- ជំងឺលើសសម្ពាធឈាម
- ជំងឺទឹកនោមផ្អែមប្រភេទទី ២
- ការឆ្លងមេរោគញឹកញាប់ ឬមិនធម្មតា
- បាត់បង់ម៉ាសសាច់ដុំ និងកម្លាំង៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល