Connect with us

សុខភាព

ផឹកកាហ្វេពេលព្រឹកទាំងពោះទទេ ប៉ះពាល់សុខភាពម៉េចខ្លះ?

បានផុស

នៅ

គ្នា​យើង​មិន​តិច​ទេ ព្រលឹម​មិន​ទាន់ ស្រវារក​ទិញ​កាហ្វេ​ផឹកហើយ ទាំង​ពោះទទេឡត។ តើទម្លាប់នេះ អាច​ប៉ះពាល់​សុខភាព​ទេ? អត្ថបទនេះនឹង​លើ​កយក​ផល​ប៉ះពាល់​ចម្បង​ពី​ការ​ផឹក​កាហ្វេ ទាំង​មិនទាន់​​ញ៉ាំ​អាហារ​ព្រឹក មក​ឲ្យ​គ្រប់​គ្នា​បាន​ដឹង។

១- កម្រិតអ័រម៉ូន Serotonin

Wallpaper Asian girl drink coffee 5120x2880 UHD 5K Picture, Image
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​គ្នា​យើង​តិចតួច​ប៉ុណ្ណោះដឹងថា កាហ្វេ​អាច​ដើ​រតួ​ជា​ភ្នាក់​ងារ​រារាំងចំណង់​អាហារ​​យើងបាន អ៊ីចឹង​ហើយទើបពេលផឹក​កាហ្វេ ធ្វើ​ឲ្យ​យើង​មិន​ឃ្លាន​អាហារ​ពេលព្រឹក។

ការមិន​ញ៉ាំ​អាហារ​ពេលព្រឹក​នេះ នឹង​​ធ្វើឲ្យ​រាងកាយ​យើង​ផលិត​អ័រម៉ូន Serotonin ដែល​ជាអ័រម៉ូន​ធ្វើ​ឲ្យ​យើង​រីករាយ កាន់​តែ​ច្រើន។ អ័រម៉ូន Serotonin ពិតជា​សំខាន់ណាស់​សម្រាប់​ធ្វើ​ឲ្យ​គេង​លក់ស្កប់​ស្កល់នៅពេល​យប់ ប៉ុន្តែ​បើអ័រម៉ូន​នេះ កើន​ឡើង​ខ្លាំង​នៅ​ពេល​ថ្ងៃ លុះដល់​ពេលព្រលប់ ​រាងកាយ​យើងនឹង​បំលែង​អ័រម៉ូន Serotonin ទៅ​ជា​អ័រម៉ូន Melatonin វិញ ដែល​ជាអ័រម៉ូន​ធ្វើ​ឲ្យ​​យើង​គេងមិន​លក់​ នាំ​ឲ្យ​ជួប​បញ្ហា​ច្រើន​នៅ​ពេល​គេង។ ហេតុនេះ យកល្អ ត្រូវ​ញ៉ាំអាហារ​ពេលព្រឹកឲ្យ​ហើយ​សិន សឹម​ផឹក​កាហ្វេ​ក៏​មិន​ទាន់​ហួស​ពេល​ដែរ។

២- ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ

Caffeine may boost problem-solving ability, not creativity: Study - The Week

សារធាតុ​កាហ្វេអ៊ីនក្នុង​ក្រពះ​ទទេ អាចរារាំង​ដល់​ការំលាយ​អាហារ ដោយ​បណ្ដាល​ឲ្យ​ហើមពោះ និង​រោគសញ្ញា​រលាកពោះវៀន ដូចជា ឈឺចាប់ ឬមិនស្រួល​ក្នុងពោះ​ជាដើម។

ជាងនេះទៅទៀត សារធាតុ​កាហ្វេអ៊ីន បាន​រំញោច​ដល់​ក្រពេញ Andrena ផលិត​អ័រម៉ូន​ស្ត្រេស ដូចជា អ័រម៉ូន Cortisol និង Adrenalin ហើយ​នៅពេល​អ័រម៉ូន​ទាំងពីរ កើន​ឡើង​កាន់​តែ​​ច្រើន​នៅក្នុង​រាងកាយ នឹង​ធ្វើ​ឲ្យ​​ចង្វាក់បេះដូងដើរ​កាន់​តែ​លឿន និង​សម្ពាធ​ឈាមឡើង​ខ្ពស់ នាំ​ឲ្យ​​បេះដូង​ចាប់ផ្ដើម​បញ្ចេញ​ជាតិស្ករ​ក្នុង​ឈាម ដើម្បី​បញ្ជូន​ថាមពល​ទៅ​សាច់ដុំ ដែល​អាការៈ​នេះ អាច​ធ្វើ​ឲ្យ​យើង​គ្រោះថ្នាក់​ដល់​ជីវិត។

ក្នុង​ស្ថានភាព​នេះ ប្រព័ន្ធ​រំលាយ​អាហារយើង ក៏ឈប់​ដំណើរការ​ដូច​គ្នា ដើម្បី​បង្វែរ​ថាមពល​ទៅ​ទីតាំង​ក្នុង​រាងកាយ កំពុង​ត្រូវ​ការ​ថាមពល​ខ្លាំង​បំផុត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ផឹកកាហ្វេ​ប៉ុនណា​មិន​លើស​កម្រិត? នរណាខ្លះមិន​ត្រូវ​ផឹក​កាហ្វេ?

ចុចអាន៖ ទម្លាប់ញ៉ាំកាហ្វេបែបនេះ អ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១១ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

អភិបាលរាជធានី
ព័ត៌មានជាតិ១១ នាទីutes មុន

ទូតគុយបា ស្នើអភិបាលរាជធានី ​ជួយស្វែងរក សាលារៀន«សាលាគុយបា» ដើម្បីចុះទស្សនកិច្ចនិងដាំដើមឈើចំណងមិត្តភាព

ព័ត៌មានជាតិ១៩ នាទីutes មុន

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

ព័ត៌មានជាតិ១៩ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវ ចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលជាមួយកម្ពុជា ជាអាទិភាព និងមានសារៈសំខាន់បំផុត

Barbie
ជីវិតកម្សាន្ដ២០ នាទីutes មុន

អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម