សុខភាព
អ្នកមានជំងឺ៧មុខនេះត្រូវចាក់វ៉ាក់សាំងកូវីដដាច់ខាត ព្រោះបើឆ្លងហើយ គ្រោះថ្នាក់ដល់ជីវិត
ប្រសិនបើអ្នកតាមដានព័ត៌មានអំពី ជំងឹកូវីដ-១៩ ប្រហែលជាដឹងហើយថា ចំនួនអ្នកស្លាប់ដោយសារជំងឺនេះមិនមែនជាអ្នក សុទ្ធតែមានជំងឺរ៉ាំរ៉ៃនោះទេ។
ជាលទ្ធផល ក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋដែលមានហានិភ័យនៃជំងឺចំនួន ៧ ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានឆាប់ដើម្បីការពារជំងឺធ្ងន់ធ្ងរ និងកាត់បន្ថយអត្រាស្លាប់។
១. ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ

ដោយសារមេរោគកូវីដ ចូលក្នុងរាងកាយតាមរយៈប្រព័ន្ធដង្ហើមនិងបំផ្លាញសួត មេរោគនេះនឹងធ្វើឲ្យខូចជាលិកាសួត។ ហើយដោយសារសួតមិនដំណើរការតាមសក្តានុពលពេញលេញ អ្នកជំងឺសួតរ៉ាំរ៉ៃអាចមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។ ដូចទៅនឹងជំងឺហឺតដែរ ការឆ្លងមេរោគនេះអាចធ្វើឲ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរឡើងៗ។
២. ជំងឺសរសៃឈាមបេះដូង

ជាធម្មតា អ្នកជំងឺមានសាច់ដុំបេះដូងខុសពីធម្មតា ប្រសិនបើឆ្លងមេរោគកូវីដហើយ និងហើយឆ្លងមេរោគដល់សួត នឹងបណ្តាលឲ្យខ្វះខ្យល់អុកស៊ីសែននៅក្នុងឈាម។ បេះដូងត្រូវធ្វើការកាន់តែខ្លាំងដើម្បីបូមឈាមទៅកាន់រាងកាយ ដែលនៅសល់ដូចពីមុន។ វានឹងបណ្តាលឲ្យចង្វាក់បេះដូងលោតលឿន រហូតដល់ហានិភ័យនៃការរលាកស្រទាប់ខាងក្នុង ឬកើនឡើងហានិភ័យនៃការកកឈាម ដោយសារការថយចុះកម្រិតអុកស៊ីសែននៅក្នុងឈាម។ប្រសិនបើការឆ្លងមេរោគធ្ងន់ធ្ងរ មុខងារសាច់ដុំបេះដូងអាចចុះខ្សោយយ៉ាងឆាប់រហ័ស។ នេះអាចបណ្តាលឲ្យគាំងបេះដូងឬខ្សោយបេះដូង។
៣. ជំងឺទឹកនោមផ្អែម

ការស្រាវជ្រាវបានរកឃើញថា អ្នកដែលមានជំងឺទឹកនោមផ្អែមដែលឆ្លងវីរុសកូវីដ មានហានិភ័យទ្វេដងនៃការវិវត្តទៅជាផលវិបាកជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម ហើយអត្រាមរណភាពគឺខ្ពស់ជាងបីដង។ ការចាក់វ៉ាក់សាំងអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃការឆ្លងមេរោគ និងកាត់បន្ថយអត្រាមរណភាពជាង៩០ភាគរយ។
ឥទ្ធិពលរបស់វីរុស អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមប្រែប្រួលនិងពិបាកគ្រប់គ្រង។
រាងកាយមានប្រតិកម្មទៅនឹងមេរោគហើយបណ្តាលអោយរលាក។ ជាលទ្ធផលកម្រិតជាតិស្ករក្នុងឈាមខ្ពស់ធ្វើឲ្យមេរោគ រីករាលដាលយ៉ាងងាយស្រួល។
៤. ធាត់

នៅពេលរាងកាយត្រូវបានឆ្លងមេរោគ ជាតិខ្លាញ់ក្នុងរាងកាយច្រើនពេក ធ្វើឲ្យរលាក។
អ្នកដែលធាត់ខ្លាំង គឺប្រឈមនឹងរោគសញ្ញាពិបាកដកដង្ហើមស្រួចស្រាវ (ARDS) ព្រោះជាតិខ្លាញ់នៅក្នុងពោះ រុញឲ្យស្រទាប់ស្ដើងនៃជាលិកាឡើងដល់សួត។ ជាលទ្ធផល ការពង្រីកសួតមានកំណត់ ដូច្នេះមានហានិភ័យកាន់តែខ្ពស់។
អ្នកដែលធាត់ច្រើនតែមានផលវិបាកផ្សេងៗដូចជាសម្ពាធឈាមឡើងខ្ពស់ និងជំងឺទឹកនោមផ្អែមដែលអាចកាន់តែធ្ងន់ធ្ងរឡើងយ៉ាងឆាប់រហ័ស។
មនុស្សធាត់ងាយនឹងមានកំណកឈាមនៅជើង។ ដោយសាររាងកាយមិនមានចលនាហើយដុំឈាមអាចស្ទះដល់សួត ខួរក្បាលឬបេះដូង ហើយកូវីដ បានបង្កឲ្យស្ទះសរសៃឈាមសួតរួចទៅហើយ។ ដូច្នេះនៅពេលដែលអ្នកធាត់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងវា រោគសញ្ញានៃការកកស្ទះសរសៃឈាមកាន់តែធ្ងន់ធ្ងរ។
មនុស្សធាត់មានកម្រិតនៃភាពស៊ាំទាបជាងធម្មតា ក៏ដូចជាមិនសូវឆ្លើយតបទៅនឹងវ៉ាក់សាំងនិងថ្នាំដែលប្រើដើម្បីព្យាបាលពួកគេជាងមនុស្សធម្មតាផងដែរ។
៥. ជំងឺតម្រងនោម

អ្នកជំងឺដែលមានបញ្ហាតម្រងនោម មានហានិភ័យនៃការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ នៅពេលឆ្លងកូវីដ។ ដោយសារតែមុខងារតម្រងនោមខុសពីធម្មតា វាត្រូវបានគេរកឃើញថា អ្នកជំងឺដែលមានបញ្ហាតម្រងនោមដំណាក់កាលចុងក្រោយ ដែលត្រូវការការលាងឈាមតាមពោះវៀនឬទទួលការប្តូរតម្រងនោម គឺមានឱកាសស្លាប់រហូតដល់ ៣០ទៅ៤០ភាគរយ ព្រោះប្រព័ន្ធការពាររាងកាយទាបជាងមនុស្សធម្មតា។
៦. ជំងឺដាច់សរសៃឈាមខួរក្បាល

ជំងឺដាច់សរសៃឈាមខួរក្បាល គឺជាជំងឺគ្រោះថ្នាក់ព្រោះនៅពេលឆ្លងមេរោគកូវីដ-១៩ អាចគំរាមកំហែងដល់អាយុជីវិត ដោយសារមេរោគនេះ ជួយជំរុញឲ្យឈាមកកបានស្រួលជាងធម្មតា។
៧. មហារីក

ដោយសារតែអ្នកជំងឺមហារីកមានភាពស៊ាំចុះខ្សោយ ភាពស៊ាំចុះខ្សោយទំនងជាបណ្តាលឲ្យពួកគេងាយស្លាប់ជាងមនុស្សទូទៅ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Kapook

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ