សុខភាព
រដូវផ្ដាសាយ អនុវត្តទម្លាប់ទាំងនេះ ជួយឲ្យយើងមានសុខភាពល្អ
របបអាហារ ការធ្វើលំហាត់ប្រាណ ការគេង និងការគ្រប់គ្រងស្ត្រេសបានល្អ គឺសុទ្ធតែចូលរួមចំណែកការពារប្រព័ន្ធភាពស៊ាំរបស់យើង។ ប្រសិនបើយើងមិនបានគេង ឬមិនញ៉ាំវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់ វាអាចធ្វើឲ្យមុខងារនៃប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ការបំពេញវីតាមីនចាំបាច់ទៅក្នុងរាងកាយ ក៏អាចជួយយើងបង្កើតអង់ទីករប្រឆាំងនឹងជំងឺផ្សេងៗ ដែលជាហេតុជួយឲ្យយើងមានសុខភាពល្អផងដែរ។ យ៉ាងណាមិញ គ្នាយើងអាចអនុវត្តទម្លាប់ទាំងនេះ ដើម្បីជៀសឆ្ងាយពីបញ្ហាសុខភាពផ្សេងៗនៅរដូវផ្ដាសាយ។
១. បង្កើនរបបអាហារល្អៗ

ពិតណាស់ របបអាហារដើរតួនាទីសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ។ សូម្បីតែយើងខ្វះប្រូតេអ៊ីន វីតាមីនB, C និងD ក៏ដូចជាស័ង្កសី វាក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយទៅតាមនោះដែរ។ ដូច្នេះហើយ ដើម្បីទទួលបានសុខភាពល្អនៅក្នុងរដូវផ្ដាសាយ យើងគប្បីញ៉ាំផ្លែឈើចម្រុះពណ៌ និងបន្លែ ប្រូតេអ៊ីនគ្មានខ្លាញ់ គ្រាប់ធញ្ញជាតិទាំងមូល និងខ្លាញ់ដែលមានសុខភាពល្អ។
២. ទទួលបានពន្លឺព្រះអាទិត្យ
នៅក្នុងរដូវរងា គ្នាយើងអាចប៉ះពាល់កម្ដៅថ្ងៃតិចតួច ដែលអាចរំខានដល់ដំណើរការប្រចាំថ្ងៃ (Circadian Rhythm) និងអាចជះឥទ្ធិពលដល់អារម្មណ៍នៃការភ្ញាក់ និងងងុយគេង។ ប្រសិនបើយើងគេងបានតិចជាង៦ម៉ោងក្នុងមួយថ្ងៃ វាអាចពាក់ព័ន្ធនឹងហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺផ្ដាសាយ បើប្រៀបធៀបជាមួយនឹងអ្នកដែលគេងច្រើនជាង៧ម៉ោងក្នុងមួយថ្ងៃ។ ការទទួលបានពន្លឺថ្ងៃច្រើននៅអំឡុងពេលថ្ងៃ អាចជួយកម្ចាត់ចោលបញ្ហានៃការគេងយ៉ាងមានប្រសិទ្ធិភាព។

៣. ជៀសវាងការហាត់ប្រាណលើសកម្រិត
ការហាត់ប្រាណជាទៀងទាត់ អាចបង្កើនប្រព័ន្ធភាពស៊ាំ ប៉ុន្តែប្រសិនបើយើងប្រឹងប្រែងលើសកម្រិត វាអាចទប់ស្កាត់ដល់មុខងារប្រព័ន្ធភាពស៊ាំ និងបង្កើនលទ្ធភាពឆ្លងមេរោគរលាកផ្លូវដង្ហើមផ្នែកខាងលើ។ ប្រសិនបើយើងហាត់ប្រាណគ្មានថ្ងៃសម្រាក និងទទួលរងការឈឺសាច់ដុំ នេះអាចបណ្ដាលមកពីយើងខិតខំហាត់ប្រាណជ្រុល។
៤. ញ៉ាំទឹកពេលព្រឹកព្រលឹម

ប្រព័ន្ធភាពស៊ាំអាចទាញយកសារធាតុចិញ្ចឹមនៅក្នុងចរន្តឈាមរបស់យើង ដើម្បីឲ្យដំណើរការត្រឹមត្រូវ។ ដោយសារតែឈាមផ្សំឡើងពីទឹកភាគច្រើន ការផ្ដល់ជាតិទឹកមានសារសំខាន់ណាស់ ដើម្បីកម្ចាត់ចោលកាកសំណល់ផ្សេងៗ។ ជាទូទៅ មនុស្សពេញវ័យគប្បីញ៉ាំទឹកប្រហែល៣,៧លីត្រសម្រាប់បុរស ឬ២,៧លីត្រសម្រាប់ស្ត្រីក្នុងមួយថ្ងៃ។ ដូច្នេះហើយ ដើម្បីធានាថាគ្នាយើងញ៉ាំទឹកគ្រប់គ្រាន់ យើងគប្បីញ៉ាំទឹកនៅពេលដែលយើងទើបភ្ញាក់ភ្លាមៗ ជាមួយនឹងអាហារ មុន និងក្រោយពេលហាត់ប្រាណរួច ក៏ដូចជានៅពេលដែលយើងស្រេកទឹក។
៥. ធ្វើសមាធិជារៀងរាល់ថ្ងៃ
បន្ថែមពីនេះ អ្នកដែលប្រឈមនឹងបញ្ហាស្រ្តេសរ៉ាំរ៉ៃ ក៏អាចវិវត្តទៅជាជំងឺផ្ដាសាយ បន្ទាប់ពីប៉ះពាល់ជាមួយនឹងមេរោគផងដែរ។ ប៉ុន្តែ គ្នាយើងអាចពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងមានប្រសិទ្ធភាព ដោយការធ្វើសមាធិជាប្រចាំ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការពិតអំពីវ៉ាក់សាំងផ្តាសាយ ប្រសិទ្ធភាព និងពេលត្រូវចាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ