រហូតដល់បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់ថា វីរុសកូវីដ១៩ ឆ្លងមកពីណាឲ្យប្រាកដ – Kampuchea Thmey Daily
Connect with us

សុខភាព

រហូតដល់បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់ថា វីរុសកូវីដ១៩ ឆ្លងមកពីណាឲ្យប្រាកដ

Published

on

ការឆ្លងរាលដាលនៃវីរុសកូវី១៩ នៅតែមានកំណើនជារៀងរាល់ថ្ងៃនៅជុំវិញពិភពលោក ខណៈប្រភពពិតប្រាកដនៅតែមិនទាន់មានការអះអាងច្បាស់លាសពីអ្នកជំនាញឡើយ។

បច្ចុប្បន្នវីរុសកូវីដ១៩បានរាលដាលទៅដល់ជាង ២០០ ប្រទេស និងដែនដីទូទាំងពិភពលោក ហើយត្រូវបានអង្គការសុខភាពពិភពលោកចាត់ចូលជាជំងឺរាតត្បាតនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ ។

គិតត្រឹមថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ មានករណីបញ្ជាក់ពីមន្ទីរពិសោធន៍នៃការឆ្លងរោគឆ្លងវីរុស COVID-19 ចំនួន ៥៨,២២៩,១៣៨ ករណីនៅទូទាំងពិភពលោក ដោយមានអ្នកស្លាប់ ១,៣៨២,១០៦ នាក់។ ក្នុងនោះចំនួនករណីឆ្លងនិងស្លាប់នៅក្រៅប្រទេសចិនបានកើនលើសនៅក្នុងប្រទេសនាថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២០ ។

មេរោគកូរ៉ូណា ឬកូវីដ១៩ ត្រូវបានរកឃើញដំបូងនៅខែធ្នូ ឆ្នាំ ២០១៩ នៅទីក្រុង អ៊ូហាន ជាទីក្រុងមួយក្នុងខេត្តហ៊ូប៉ី របស់ប្រទេសចិនដែលមានប្រជាជនរស់នៅប្រមាណជា ១១ លាននាក់។  ការផ្ទុះឡើងនៃជំងឺនេះនៅតែមិនអាចរកឃើញមូលហេតុច្បាស់លាស់នៅឡើយទេ មកទល់នឹងសព្វថ្ងៃ។

អត្ថបទនេះនឹងធ្វើការសង្ខេបអំពីវីរុសកូវីដ១៩ និងចំណុចដែលអ្នកត្រូវយកចិត្តទុកដាក់ពីជំងឺនេះ ៖

តើជំងឺឆ្លងកូវីដ១៩ គឺជាអ្វី?

SARS-CoV-2 ជាស្រឡាយគ្រួសារនៃវីរុស RNA មានខ្សែតែមួយឈ្មោះថា Coronaviridae ដែលជាប្រភេទវីរុសអាចជះឥទ្ធិពលដល់ថនិកសត្វ បក្សី និងសត្វល្មូន។

មិនតែប៉ុណ្ណោះ ចំពោះមនុស្សដែលផ្ទុកវីរុសកូរ៉ូណាអាចបណ្ដាលឱ្យមានរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសាយ និងមាន ១០-៣០% ពាក់ព័ន្ធផ្លូវដង្ហើមរបស់មនុស្សធំ ។ យ៉ាងណាក្ដី ការបង្ករោគធ្ងន់ធ្ងរជាងនេះគឺកម្រណាស់ ទោះបីវីរុសនេះអាចបង្កឱ្យមានបញ្ហាប្រព័ន្ធប្រសាទក៏ដោយ។ រីឯរយៈពេលនៃកកើតរបស់ជំងឺ coronavirus ប្រែប្រួលតាមស្ថានភាពអ្នកជំងឺ ប៉ុន្តែជាទូទៅវាមានរយៈពេលពីរសប្តាហ៍ ។

ដោយឡែកខ្សែស្រឡាយមុនៗនៃវីរុសកូរ៉ូណារួមមាន ជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា (MERS) ដែលត្រូវបានរកឃើញដំបូងនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីខែកញ្ញា ឆ្នាំ ២០១២ និងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) ដែលត្រូវបានរកឃើញនៅភាគខាងត្បូងប្រទេសចិនក្នុ ងឆ្នាំ ២០០៣ ។ MERS បានឆ្លងមនុស្សប្រមាណ ២៥០០ នាក់ និងបណ្តាលឱ្យមនុស្សស្លាប់ច្រើនជាង ៨៥០ នាក់ ខណៈដែលជំងឺ SARS បានឆ្លងដល់មនុស្សជាង ៨,០០០ នាក់និងជាលទ្ធផលមនុស្សជិត ៨០០ នាក់បានស្លាប់ ហើយអត្រាមរណភាពនៃករណីទាំងនេះគឺ ៣៥% និង ១០% រៀងគ្នា។

តើមេរោគកូវីដ១៩មកពីណា?

រហូតដល់បច្ចុប្បន្នគេមិនទាន់ដឹងច្បាស់ថា តើវីរុសនេះមកពីណាទេ។ ដើមឡើយវីរុសនេះត្រូវបានគេយល់ថា មានប្រភពដើមនៅក្នុងទីផ្សារអាហារមួយនៅទីក្រុងអ៊ូហាន ហើយរាលដាលជាបន្តបន្ទាប់ពីសត្វទៅមនុស្ស។ ការស្រាវជ្រាវខ្លះបានអះអាងថា ការឆ្លងប្រភេទសត្វអាចមានរវាងសត្វពស់និងមនុស្ស។ ទោះយ៉ាងណាការអះអាងនេះត្រូវបានជំទាស់ ។

ក្នុងនោះ ថនិកសត្វដូចជា សត្វអូដ្ឋនិងសត្វប្រចៀវក៏ត្រូវបានគេអះអាងថាមានជាប់ទាក់ទងនឹងការផ្ទុះឡើងនៃវីរុសកូវីដ១៩ដែរ ប៉ុន្តែមិនទាន់ច្បាស់ពីប្រភពដើមរបស់សត្វនោះឡើយ។

តើកូវីដ -១៩ ឆ្លងរាលដាលយ៉ាងដូចម្តេច?

អ្នកជំនាញថែទាំសុខភាពបានបង្ហាញថា វីរុសកូវីដ១៩អាចឆ្លងរីករាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងត្រូវបានប៉ាន់ស្មានថា អ្នកឆ្លងម្នាក់ៗអាចចម្លងទៅមនុស្សពី ១.៤ ទៅ ២.៥ នាក់  ។

ដូចគ្នាទៅនឹងការឆ្លងមេរោគផ្លូវដង្ហើមដទៃទៀតដែរ MERS,SARS និង COVID-19 ត្រូវបានរាលដាលតាមដំណក់ទឹកនៃផ្លូវដង្ហើមដែលបញ្ចេញដោយមនុស្សដែលកំពុងផ្ទុកជំងឺខណៈពួកគេកណ្តាសឬក្អក។

តើគេអាចសម្គាល់រោគវិនិច្ឆ័យនៃជំងឺកូវី១៩ យ៉ាងដូចម្តេច?

រោគសញ្ញាទូទៅនៃជំងឺកូវីដ១៩ មានដូចជា ក្តៅខ្លួន ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ឈឺក្បាល ឬពិបាកដកដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរអ្នកជំងឺនឹងរាគរូសអាចបណ្តាលឱ្យរលាកសួតរធ្ងន់ធ្ងរ ខ្សោយតំរងនោម និងអាចស្លាប់បាន។

ករណីមានរោគសញ្ញាខាងលើ ឬមានប្រវត្តិធ្វើដំណើរឬទាក់ទងជាមួយអ្នកជំងឺ លោកអ្នកអាចទៅធ្វើតេស្តតាមមន្ទីរពេទ្យនានាដែលបានប្រកាសដោយក្រសួងសុខាភិបាល៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ pharmaceutical-journa

ចុចអាន៖ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨នាក់ និងមិនទាន់មានករណីជាសះស្បើយទេ

ចុចអាន៖ កម្ពុជាផ្ដល់​ប្រាក់ប្រចាំថ្ងៃ ដល់​ពលរដ្ឋ​ខ្លួនក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម