សុខភាព
ក្រោយជាពីកូវីដ-១៩ តម្រងនោមអាចរងផលប៉ះពាល់បែបណា?
ក្រោយជាសះស្បើយពីវីរុសកូវីដ-១៩ ក្រុមគ្រូពេទ្យ និងអ្នកស្រាវជ្រាវបានរកឃើញថា អ្នកជំងឺអាចរងផលប៉ះពាល់ដល់សរីរាង្គដទៃទៀតធ្ងន់ធ្ងរ រួមទាំងបេះដូង និងតម្រងនោមផងដែរ។
ផលវិបាកអាចកើតឡើង ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩
អ្នកជំងឺមួយចំនួនដែលធ្លាប់កើតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ អាចប្រឈមនឹងបញ្ហាខូចតម្រងនោម ទោះបីជាមិនធ្លាប់មានបញ្ហាតម្រងនោមពីមុនក៏ដោយ។ យោងតាមរបាយការណ៍ជំហានដំបូងបានបង្ហាញថា អ្នកជំងឺប្រមាណ៣០%ដែលកើតជំងឺកូវីដ-១៩នៅប្រទេសចិន និងទីក្រុងញូវយ៉ក បានវិវត្តទៅជារបួសតម្រងនោមកម្រិតមធ្យម ឬធ្ងន់ធ្ងរ ហើយសញ្ញានៃបញ្ហាតម្រងនោម រួមមានកម្រិតប្រូតេអ៊ីនខ្ពស់នៅក្នុងទឹកនោម និងដំណើរការឈាមមិនប្រក្រតី។
ជាក់ស្ដែង អ្នកជំងឺជាច្រើនដែលកើតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ច្រើនមានបញ្ហាជំងឺរ៉ាំរ៉ៃ រួមមានសម្ពាធឈាមខ្ពស់ និងទឹកនោមផ្អែម ដែលជាកត្តាបង្កើនហានិភ័យនៃជំងឺតម្រងនោម។
ជំងឺកូវីដ-១៩ បំផ្លាញតម្រងនោមដោយរបៀបណា?
ទោះបីជាផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើតម្រងនោមមិនទាន់មានភាពច្បាស់លាស់ ប៉ុន្តែមានកត្តាសក្ដានុពលមួយចំនួនដែលក្រុមគ្រូពេទ្យ និងអ្នកស្រាវជ្រាវកំពុងតែសិក្សាស្វែងយល់។
- វីរុសកូវីដ-១៩ អាចឆ្លងទៅកោសិការបស់តម្រងនោម។
- អុកស៊ីសែនតិចពេកនៅក្នុងឈាម បណ្ដាលមកពីជំងឺរលាកសួត ដែលច្រើនតែកើតលើអ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ អាចធ្វើឲ្យតម្រងនោមដំណើរការខុសប្រក្រតី។
- ប្រព័ន្ធចាប់មេរោគ អាចបង្កការរលាកធ្ងន់ធ្ងរ នៅពេលព្យាយាមកម្ចាត់វីរុសកូវីដ-១៩ ដែលជាលទ្ធផល វាអាចបំផ្លាញជាលិកាល្អនៅក្នុងតម្រងនោម។
- វីរុសកូវីដ-១៩ អាចនាំឲ្យមានកំណកឈាម និងអាចស្ទះសរសៃឈាមតូចបំផុតនៅក្នុងតម្រងនោម ជាហេតុនាំឲ្យមុខងារតម្រងនោមចុះខ្សោយ។
អ្នកជំងឺជាសះស្បើយពីវីរុសកូវីដ-១៩ ដែលមានបញ្ហាតម្រងនោមមានរោគសញ្ញាអ្វីខ្លះ?
ស្ទើរតែ៩០% នៃអ្នកជំងឺដែលជាសះស្បើយពីវីរុសកូវីដ-១៩ មិនបង្ហាញរោគសញ្ញាច្បាស់លាស់នៃជំងឺតម្រងនោមឡើយ។ យ៉ាងណាមិញ មុខងារតម្រងនោមនៃអ្នកជំងឺត្រូវបានធ្លាក់ចុះ ហើយរោគសញ្ញានៃការខ្សោយសរីរាង្គមួយនេះ ក៏នៅមិនទាន់រកឃើញនៅឡើយដែរ៕
ចុចអាន៖ពេទ្យជួរមុខ រៀបរាប់ពី ៧ ដំណាក់កាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩
ចុចអាន៖ប្រព័ន្ធភាពស៊ាំជួយការពាររាងកាយ ចុះបើវាប្រឆាំងនឹងខ្លួនឯងវិញ មានអ្វីកើតឡើង?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា