សុខភាព
ហេតុផលឪពុកម្ដាយ មិនគួរឲ្យកូនតូចៗញ៉ាំនំកញ្ចប់
អាណាព្យាបាលមួយចំនួនបានឲ្យកូនតូចៗញ៉ាំនំកញ្ចប់ដោយមិនខ្វល់ពីផលប៉ះពាល់។ ចំពោះបញ្ហានេះដែរវេជ្ជបណ្ឌិត លី ឬទ្ធីគុណ បានឲ្យដឹងថា វានឹងគ្មានគ្រោះថ្នាក់ ប្រសិនបើម៉ាក់ប៉ាអាចគ្រប់គ្រងការញ៉ាំអាហារបែបនោះបានក្នុងចំនួនតិចតួចបំផុត។

ប៉ុន្តែប្រសិនបើអនុញ្ញាតឲ្យញ៉ាំរាល់ថ្ងៃ ពិតជាគ្រោះថ្នាក់ខ្លាំង ព្រោះនំអស់ទាំងនោះមិនត្រឹមគ្មានសារធាតុចិញ្ចឹមប៉ុណ្ណោះទេ គ្រឿងផ្សំដែលលាយជាមួយក៏សុទ្ធសឹងជាគ្រឿងមិនសូវមានគុណភាពល្អ ដោយសារតម្លៃផលិតផលទាបពេក គ្រឿងផ្សំមិនអាចប្រើរបស់ល្អឡើយ។
វេជ្ជបណ្ឌិតផ្នែកទូទៅរូបនោះបន្ថែមទៀតថា នំកញ្ចប់ទាំងនោះមិនសូវមានសារធាតុចិញ្ចឹមចំពោះការលូតលាស់របស់ក្មេងជារឿងមិនសូវធំដុំឡើយ។ អ្វីដែលគ្រោះថ្នាក់គឺការវេចខ្ចប់របស់ផលិតផលទាំងនោះ ព្រោះខ្ចប់ដោយថង់ប្លាស្ទិក ហើយការជញ្ជូនគ្មានស្តង់ដារ ដោយដឹកក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង គ្មានការបិទបាំង នាំឲ្យជាតិជ័រនៃថង់ទាំងនោះ សាយភាយចូលទៅក្នុងនំ ពេលញ៉ាំទៅនឹងនាំឲ្យជួបបញ្ហា។
ទោះជាកម្ដៅថ្ងៃមិនខ្លាំងដូចភ្លើងចង្ក្រាន តែវានៅតែអាចបញ្ចេញសារធាតុគីមីចូលទៅក្នុងនំដែរ គ្រាន់តែបរិមាណតិច ហើយបើកូនញ៉ាំរាល់ថ្ងៃសារធាតុគីមីទាំងនោះនឹងទៅប្រមូលផ្ដុំក្នុងខ្លួន។ យូរៗអាចបង្កទៅជាជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ ឬឈានដល់ជំងឺមហារីកបំពង់ក បេះដូង តម្រងនោម។
ចំណែករសជាតិរបស់វាមានប្រៃ ផ្អែម និងជាតិខ្លាញ់ដែលយើងមិនដឹងពីប្រភពនៃគ្រឿង ដែលនេះហើយជារឿងគួរឲ្យខ្លាច។ ដូចនេះបើចង់ទិញឲ្យកូនញ៉ាំត្រូវមើលកន្លែងលក់ដូរជាមុនសិន ថាមានផាសុកភាពត្រឹមត្រូវដែរ ឬទេ និងពិនិត្យលើកាលបរិច្ឆេទផលិតផង ខ្លាចជាទំនិញហួសកំណត់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គ្រឿងផ្សំមានក្នុងអាហារ និងអាហារកញ្ចប់មួយចំនួននេះ អាចបង្កគ្រោះថ្នាក់ដល់សុខភាព
ចុចអាន៖ មិនថាក្មេងឬចាស់ ចៀសអាហារ ៥ ប្រភេទនេះ ដូចនៅឆ្ងាយពីជំងឺបេះដូង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១១ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា