Connect with us

សុខភាព

រោគសញ្ញាស្តែងចេញទាំងនេះ បញ្ជាក់ថា អ្នកកំពុងកើតជំងឺកង្វះគ្រាប់ឈាមក្រហម!

បានផុស

នៅ

គ្រាប់ឈាមក្រហម មានមុខងារដឹកអុកស៊ីសែនសម្រាប់ផ្គត់ផ្គង់ និងចិញ្ចឹមគ្រប់សរីរាង្គកាយរបស់មនុស្ស។ វា​ត្រូវបាន​ផលិត​ចេញពី​ខួរឆ្អឹង​ក្រោម​ឥទ្ធិពល​នៃ​ការរួម​ផ្សំ​របស់ អ័រម៉ូន​និង​អង់​ហ្ស៊ី​ម​មួយចំនួន​ ដែលមាន​នៅក្នុង​សរីរាង្គ​ផ្សេងៗ​។ កង្វះ​គ្រាប់​ឈាមក្រហម ​គឺជា​មូលហេតុដែល​អាច​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​ និង​អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​។​

Can Anemia Kill You: Yes It Can, and Here's What You Need to Know
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) រោគសញ្ញា​៖

– ស្លេកស្លាំង​ខុសពី​ធម្មតា​

– ហេវ​ហត់ អស់កម្លាំង ល្ហិតល្ហៃ​

– ឧស្សាហ៍​វិលមុខ ធេងធោង ឈឺក្បាល​

– ហ៊ឹង​ត្រចៀក​

– ស្រវាំងភ្នែក​

– ញ័រ​ដើមទ្រូង បេះដូង​លោត​ញាប់ ចុក​ទ្រូង​

– ដង្ហក់ ឆាប់​ហត់ ខុសធម្មតា​

Causes of skin paleness in dark and light skin

២) មូលហេតុ​៖

​ក​) ការបាត់​បង់គ្រាប់​ឈាមក្រហម​ដោយសារ​៖

– ការ​ហូរឈាម​បណ្តាលមកពី​មូលហេតុ​ផ្សេងៗ ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ របួស ការហូរ​ឈាម​តាម​សរីរាង្គ​នានា ក្នុង​និង​ក្រៅ​ខ្លួន ។​ល​។​

– ជំងឺ​គ្រាប់​ឈាមក្រហម (Hemoglobinopathy) ធ្វើឲ្យគ្រាប់​ឈាម​មិនមាន​គុណភាព និង​ងាយ​បែក​ខូច​

– ការ​រលាក​ផ្សេងៗ ដោយសារ​បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ ពពួក​ផ្សិត​

– ចំពោះ​ស្ត្រី​អាច​បណ្តាលមកពី​វិបត្តិ​អ័រម៉ូន ដែល​ធ្វើឲ្យ​មានការ​ធ្លាក់ឈាម​រដូវ​ច្រើន និង​យូរ​ខុសពី​ប្រក្រតី​

– ស្ត្រី​មានគភ៌​

​ខ​) ការផលិត​គ្រាប់​ឈាមក្រហម​ថយចុះ​៖

– ជំងឺ​ខ្សោយ​ខួរឆ្អឹង​ ដែល​បណ្តាលមកពី​សារជាតិ​ពុល​មួយចំនួន​ដូចជា​សំណ​ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​បាញ់​ដំណាំ​ផ្សេងៗ​ការប្រើប្រាស់​ឱសថ​ព្យាបាល​មិន​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ​ជាពិសេស​ថ្នាំ​ផ្សះ​។​

– កង្វះ​អាហារូបត្ថម្ភ​ផ្សេងៗ​ដូចជា ខ្វះ​ជាតិ​ដែក ខ្វះ​វីតាមីន B12 ។​ល​។​

– ជំងឺ​ក្រពេញ អ័រម៉ូន​ទី​រ៉ូ​អ៊ី​ដ Hypothyroïdie

– ជំងឺ​ខ្សោយតម្រងនោម (Kidney failure)

– ជំងឺមហារីក​គ្រាប់​ឈាម​

– ជំងឺមហារីក​ផ្សេងៗ​។​

Are You Anemic? Signs & Symptoms | Everyday Health

៣) ដំណោះស្រាយ​៖

​លោកអ្នក​គួរតែ​មក​ពិគ្រោះ​ជំងឺ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ដើម្បី​រក​ពី​មូលហេតុ​នៃ​ជំងឺ​បង្ក​ពិតប្រាកដ តាមរយៈ​ការធ្វើ​តេស្ត​ឈាមឬ​ករណីខ្លះ​អាច​នឹង​ឈានទៅដល់​ការ​បឺត​ខួរឆ្អឹង​យកទៅ​ពិ​និត្យនៅ​មន្ទីរ​ពិសោធ​ន៍ ដើម្បី​ឈានទៅរក​ការព្យាបាល​ដ៏​ត្រឹមត្រូវ​។​

Anemia Symptoms You Shouldn't Ignore | The Healthy

​ចំពោះ​ការព្យាបាល​កង្វះ​គ្រាប់​ឈាមក្រហម​ មិនមែន​គ្រាន់តែ​ជាការ​ដាក់បញ្ចូល​ឈាមឬឲ្យថ្នាំ​ជាតិ​ដែក​នោះទេ​។ ការធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ​និង​ព្យាបាល​ទៅតាម​ម​គ្គុ​ទេស​ព្យាបាល​ជាស​កល (Universal Guideline) ទើប​អាចឲ្យ​អ្នកជំងឺ​ទទួល​បាន​នូវ​ការ​ជាសះស្បើយ​បាន​។​

“ រកឃើញ​ទាន់ពេល ព្យាបាល​ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ ឆាប់​ជាសះស្បើយ ”៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៥ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៣ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម