សុខភាព
ប្រយោជន៍ធំៗ ៧ យ៉ាងពីការហាត់ប្រាណ យើងគ្រប់គ្នាអត់ចាប់អារម្មណ៍
យើងគិតថាហាត់ប្រាណត្រឹមត្រូវអាចរក្សា ឬសម្រកគីឡូ អាចជួយសុខភាពបានល្អ។ ក្រៅពីនេះ នៅមានអត្ថប្រយោជន៍ច្រើនទៀត គ្នាយើងអត់ចាប់អារម្មណ៍។ អត្ថបទនេះនឹងលម្អិតពីអត្ថប្រយោជន៍ ៧ យ៉ាងបានពីការហាត់ប្រាណ៖
១- ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ
![](https://www.kampucheathmey.com/wp-content/uploads/2021/09/Exercise-3-1024x768.jpg)
ពេលហាត់ប្រាណ រាងកាយបញ្ចេញ អង់ដូហ្វីន (endorphins) ដែលជាសាធាតុគីមីធ្វើឲ្យយើងមានអារម្មណ៍រីករាយ និងសុខស្រួលជាងមុន។ យើងចាប់ផ្តើមមានអារម្មណ៍ប្រសើរភ្លាមៗ ត្រឹមរយៈពេល ២-៣ នាទីក្រោយធ្វើចលនា។ ហាត់ប្រាណទៀងទាត់អាចផ្លាស់ប្តូររូបរាង បង្កើនទំនុកចិត្ត ស្រលាញ់ និងគោរពខ្លួនឯង។
២- ផ្តល់ថាមពល
ហាត់ប្រាណពិតជាអាចបង្កើនថាមពលខ្លាំងក្លាជាងមុន។ បើយើងហាត់ប្រាណទៀងទាត់ សាច់ដុំរឹងមាំ និងចេះអត់ធ្មត់ច្រើន។ វាជួយរាងកាយឲ្យបង្កើនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់ជាលិកាក្នុងខ្លួន ជួយប្រព័ន្ធសរសៃឈាមបេះដូង និងប្រព័ន្ធដង្ហើមដំណើរការល្អជាងមុន ធ្វើឲ្យថាមពលក្នុងខ្លួនយើងកើនជាលំដាប់។
៣- រក្សាគីឡូ
![Pin by Rainman on Asian | Sports bra, Fashion, Cute](https://i.pinimg.com/originals/1e/8d/c7/1e8dc73b97bb3cd235e22521aa0a94af.jpg)
ចំណុចនេះគ្រប់គ្នាដឹងច្បាស់ ប៉ុន្តែគ្រាន់តែមិនដឹងដោយសារប្រតិកម្មអ្វីប៉ុណ្ណោះ។ ហាត់ប្រាណ ឬធ្វើសកម្មភាពកាន់តែខ្លាំង កាឡូរីកាន់តែត្រូវដុតបំផ្លាញ។ បើយើងមិនបានហាត់ប្រាណក៏ដោយ ត្រូវចាប់ផ្តើមបង្កើនសកម្មភាពធម្មតាៗប្រចាំថ្ងៃ ក៏មានប្រសិទ្ធភាពដែរ។ អាចប្រើជណ្តើរជើង ជំនួសជណ្តើរយន្ត រៀបចំផ្ទះ ធ្វើអ្វីក៏ដោយឲ្យតែបញ្ចេញកម្លាំង សុទ្ធតែល្អទាំងអស់។
៤- ផ្លូវភេទអេម
ចំណង់ផ្លូវភេទ អាចមានបញ្ហា ដោយសារអារម្មណ៍អស់កម្លាំង ឬគ្មានភាពរីករាយ។ ហាត់ប្រាណទៀងទាត់ជាដំណោះស្រាយដ៏ល្អ មិនត្រឹមតែជួយឲ្យអារម្មណ៍ល្អ សុខភាពល្អប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលវិជ្ជមានលើសុខភាពផ្លូវភេទទៀតផង។
ហាត់ប្រាណជួយបង្កើនអារម្មណ៍ផ្លូវភេទសម្រាប់ស្រីៗ រីឯប្រុសៗហាត់ប្រាណទៀងទាត់ ជួយបញ្ចៀសបញ្ហាអសមត្ថភាពផ្លូវភេទ បើធៀបជាមួយគ្នាយើងមិនហាត់សោះ។
៥- ជួយឲ្យបេះដូងមានសុខភាពល្អ
![What You Should Know About Heart Health – Cleveland Clinic](https://health.clevelandclinic.org/wp-content/uploads/sites/3/2018/02/GettyImages-611783190-1.jpg)
ហាត់ប្រាណ ល្អបំផុតសម្រាប់បេះដូង។ ហាត់ប្រាណទៀងទាត់កាត់បន្ថយហានិភ័យបញ្ហាបេះដូង កំណើនកម្រិតខ្លាញ់កូលេស្ដេរ៉ុលក្នុងឈាម និងជួយការពារករណីឡើងសម្ពាធឈាម។
៦- បន្ថយហានិភ័យមហារីក
មហារីកពោះវៀនធំ សុដន់ និងសួត សុទ្ធតែអាចកាត់បន្ថយបានតាមរយៈការហាត់ប្រាណទៀងទាត់។ សម្រាប់គ្នាយើងមានជំងឺមហារីក អាចជួយឲ្យគុណភាពជីវិតប្រសើរជាងមុន។
៧- ហាត់ប្រាណធ្វើឲ្យអាយុវែង
![Warm-Up Tips | Fitness 19 Gyms](https://www.fitness19.com/wp-content/uploads/2014/01/photodune-3159820-people-doing-stretching-exercise-after-jogging-xs-1-547x330.jpg)
ហាត់ប្រាណទៀងទាត់អាចឲ្យអាយុវែង ទោះជាមិនហាត់ខ្លាំងក៏ដោយ ក៏អាចរស់នៅបានយូរ ដោយគ្រាន់តែធ្វើចលនាស្រាលៗក៏បាន ទោះតិច ឬច្រើន សុទ្ធតែអាចជួយបាន បើធៀបជាមួយគ្នាយើងមិនហាត់សោះ។
សមាគមបេះដូងអាមេរិកអះអាងថា ហាត់ប្រាណ ១ ម៉ោង អាចបង្កើនអាយុបាន ២ ម៉ោង។ សម្រាប់មនុស្សពេញវ័យ គួរដាក់គោលដៅហាត់ប្រាណហោចណាស់ ១៥០ នាទី ឬច្រើនជាងនេះក្នុងមួយសប្ដាហ៍។
ត្រូវចាំថា គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញ មុនចាប់ផ្តើមកម្មវិធីហាត់ប្រាណណាមួយ ពិសេសសម្រាប់គ្នាយើងខានហាត់ប្រាណយូរ។ បើមានបញ្ហាសុខភាពរ៉ាំរ៉ៃ ដូចជា បញ្ហាបេះដូង ទឹកនោមផ្អែម ឬរលាកសន្លាក់ គួរទៅជួបពេទ្យ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចូលចិត្តហាត់ប្រាណ ខួរក្បាលកាន់តែរហ័ស វាងវៃ ចងចាំបានល្អ
ចុចអាន៖ ហេតុផលយ៉ាងសំខាន់ គួរឆ្លៀតលើកទម្ងន់យ៉ាងហោច ២ដងក្នុងមួយសប្ដាហ៍
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?