សុខភាព
ប្រើផលិតផលលាបក្លៀក អាចប៉ះពាល់សុខភាពអត់?
ក្រោយងូតទឹកសម្អាតខ្លួនរួច គ្នាយើងមួយចំនួន ច្បាស់ជាប្រើផលិតផលលាបបំបាត់ក្លិនក្លៀកហើយ មុននឹងរៀបចំខ្លួនចេញទៅធ្វើការ ឬទៅរៀន បើមិនដូច្នោះទេ នៅមិនស្រណុកខ្លួនឡើយ។ ទាក់ទងនឹងផលិតផលលាបក្លៀកនេះ មានការលើកឡើងមួយថា ធាតុផ្សំ Antiperspirant មានក្នុងផលិតផលលាបក្លៀក អាចបង្កឲ្យអ្នកប្រើ ពិសេសស្រីៗ កើតជំងឺមហារីកសុដន់។ តើការលើកឡើងនេះពិត ឬមិនពិត?

ការស្រាវជ្រាវមួយចំនួននៅអំឡុងឆ្នាំ ២០០០ បានសន្និដ្ឋានថា សារធាតុ Aluminum ដែលមាននៅក្នុងAntiperspirant អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។ ការសិក្សានោះអះអាងថា សារធាតុ Aluminum រកឃើញក្នុងកោសិកាមហារីកក្បែរក្លៀក គឺជាលទ្ធផលនៃការប្រើប្រាស់ Antiperspirant ច្រើន។
អ្នកវិទ្យាសាស្ត្រនាពេលបច្ចុប្បន្ននេះ បានជំទាស់ថា វាមិនទំនងទេថា សារធាតុ Antiperspirant ជ្រាបចូលទៅជាលិកាសុដន់ និងបង្កជាជំងឺមហារីកនោះ ព្រោះរន្ធញើសរបស់យើងមិនមែនចំហអាចឲ្យសារជាតិពុលជ្រាបចូលទៅក្នុងខ្លួនយើងបានងាយៗទេ។ រន្ធញើសក៏អាចការពារយើងពីសារធាតុគីមីពីខាងក្រៅបានផងដែរ។
យ៉ាងណាមិញ ការប្រើសារធាតុ Alumni ក្នុងបរិមាណច្រើនពិតជាអាចបង្កគ្រោះថ្នាក់បានក៏ពិតមែន ប៉ុន្តែ Alumni ដែលមានក្នុង Antiperspirant ក្នុងផលិតផលលាបក្លៀកមានកម្រិតតិចតួចប៉ុណ្ណោះ និងត្រូវបានចាត់ទុកថាមានសុវត្ថិភាពដោយ អាជ្ញាធរចំណីអាហារ និងឱសថ អាមេរិក FDA។

ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ មានការសិក្សាមួយចំនួនបានស្រាវជ្រាវពីទំនាក់ទំនងសារធាតុ Antiperspirant មានក្នុងផលិតផលលាបក្លៀក និងបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា មហារីកសុដន់ ជំងឺវង្វេងវង្វាន់ ជាដើម តែការសិក្សាទាំងនោះមិនបានបង្ហាញលទ្ធផលជាក់លាក់នោះទេ។ ហេតុនេះហើយ ត្រូវការការសិក្សាស្រាវជ្រាវបន្ថែមពីទំនាក់ទំនងរវាងសារធាតុ Antiperspirant និងជំងឺមហារីកសុដន់ ដើម្បីកំណត់ថាអាចបង្កជាជំងឺមហារីកបានមែន ឬក៏អត់៕
ចុចអាន៖បើឃើញរោគសញ្ញាទាំងនេះលើក្រចក បញ្ជាក់ថា យើងកំពុងមានបញ្ហាសុខភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់