សុខភាព
ស្រីៗនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមកើតមហារីក
ប៉ុន្មានឆ្នាំមកនេះយុវវ័យកម្ពុជាពេញនិយមបកស្បែកខ្លាំងណាស់ ហើយរហូតមកទល់សព្វថ្ងៃក៏នៅតែមានអ្នកមានធ្វើបែបនេះដដែល ព្រោះតែចង់បានសម្រស់ស្បែកសស្អាត។

វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា ការមិនគិតពីសុខភាពរបស់ខ្លួនដោយជ្រើសរើសវិធីមួយនេះ គឺជាបំផ្លាញខ្លួនឯង។ លោកបន្តទៀតថា យុវតីដែលកំពុងនិយមបក និងចាក់ថ្នាំឲ្យស្បែកសនោះ អាចបណ្ដាលឲ្យកើតជំងឺសើស្បែក និងជំងឺមហារីកស្បែកផងដែរ។

វេជ្ជបណ្ឌិតរូបនោះបានបន្ថែមទៀតថា ពេលក្រោយបកស្បែកហើយមិនបានថែរក្សាវាឲ្យបានត្រឹមត្រូវ នោះស្បែករបស់ពួកគេងាយនឹងរងរលាកពីកម្ដៅព្រះអាទិត្យ ព្រោះស្បែកនោះខ្សោយជាងស្បែកធម្មតា ដែលស្បែកដើមមានសុខភាពរឹងមាំជាង។ ម្យ៉ាងវិញទៀតពន្លឺព្រះអាទិត្យមានកាំរស្មី UV ដែលនាំឲ្យកើតជំងឺមហារីកស្បែកបាន ហើយការបកស្បែកនេះទៀតសោត អាចមិនបានធ្វើតាមបច្ចេកទេស ព្រោះចេះតែនឹកឃើញ និងធ្វើត្រាប់តៗគ្នាប៉ុណ្ណោះ។

ចំពោះថ្នាំធ្វើឲ្យស្បែកសដែលលក់លើទីផ្សារវិញ នៅលើសម្បកដបថ្នាំ មានលាយសារធាតុមួយចំនួនគេមិនបានប្រាប់យើងឲ្យដឹង ដែលក្នុងនោះអាចមានលាយសារធាតុ បារត អាស៊ីដខ្សោយ ថ្នាំប្រឆាំងការរលាក និងសារធាតុគីមីកាត់មួយចំនួនទៀត នាំឲ្យកើតជំងឺសើស្បែក និងមហារីកស្បែក ព្រោះថាថ្នាំទាំងនោះបានធ្វើឲ្យស្បែកបាត់បង់ប្រព័ន្ធការពារ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ អាហារ៨ប្រភេទ អាចសម្លាប់សុខភាពដោយពុំដឹងខ្លួន បើទម្លាប់ទទួលទានជាប្រចាំ
សូមចុចអាន៖ រដូវត្រជាក់ ស្គាល់អាហារដែលជួយបង្កើនកម្រិតវីតាមីន D ដល់រាងកាយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ