ស្រីៗនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមកើតមហារីក – Kampuchea Thmey Daily
Connect with us

សុខភាព

ស្រីៗនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមកើតមហារីក

Published

on

ប៉ុន្មាន​ឆ្នាំមកនេះ​យុវវ័យ​កម្ពុជា​ពេញ​និយម​បក​ស្បែក​ខ្លាំង​ណាស់ ហើយ​រហូត​មក​ទល់​សព្វថ្ងៃ​ក៏​នៅតែ​មាន​អ្នក​មាន​ធ្វើ​បែប​នេះ​ដដែល ព្រោះ​តែ​ចង់​បាន​សម្រស់​ស្បែក​ស​ស្អាត។

វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​មិន​គិត​ពី​សុខភាព​របស់​ខ្លួន​ដោយ​ជ្រើសរើស​វិធី​មួយ​នេះ គឺជាបំផ្លាញខ្លួនឯង។ លោក​បន្ត​ទៀត​ថា យុវតី​ដែល​កំពុង​និយម​បក និងចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​នោះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​សើស្បែក និង​ជំងឺ​មហារីក​ស្បែក​ផង​ដែរ។

វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ពេល​ក្រោយ​បក​ស្បែក​ហើយ​មិន​បាន​ថែរក្សា​វា​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ស្បែក​របស់​ពួកគេ​ងាយ​នឹង​រង​រលាក​ពី​កម្ដៅ​ព្រះអាទិត្យ ព្រោះ​ស្បែក​នោះ​ខ្សោយ​ជាង​ស្បែក​ធម្មតា ដែល​ស្បែក​ដើម​មាន​សុខភាព​រឹងមាំ​ជាង។ ម្យ៉ាង​វិញ​ទៀត​ពន្លឺ​ព្រះអាទិត្យ​មាន​កាំ​រស្មី UV ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ស្បែក​បាន ហើយ​ការ​បក​ស្បែក​នេះ​ទៀតសោត អាច​មិន​បាន​ធ្វើ​តាម​បច្ចេកទេស ព្រោះ​ចេះ​តែ​នឹក​ឃើញ និង​ធ្វើ​ត្រាប់​ត​ៗ​គ្នា​ប៉ុណ្ណោះ។

ចំពោះ​ថ្នាំ​ធ្វើឲ្យ​ស្បែក​ស​ដែល​លក់​លើ​ទីផ្សារ​វិញ នៅ​លើ​សម្បកដប​ថ្នាំ មាន​លាយ​សារធាតុ​មួយ​ចំនួន​គេ​មិន​បាន​ប្រាប់​យើង​ឲ្យ​ដឹង ដែល​ក្នុង​នោះ​អាច​មាន​លាយ​សារធាតុ បារត អាស៊ីដ​ខ្សោយ ថ្នាំ​ប្រឆាំង​ការ​រលាក និង​សារធាតុ​គីមី​កាត់​មួយ​ចំនួន​ទៀត នាំឲ្យ​កើត​ជំងឺ​សើ​ស្បែក និង​មហារីក​ស្បែក ព្រោះ​ថា​ថ្នាំ​ទាំងនោះ​បាន​ធ្វើឲ្យ​ស្បែក​បាត់បង់​ប្រព័ន្ធ​ការពារ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ អាហារ៨ប្រភេទ អាចសម្លាប់សុខភាពដោយពុំដឹងខ្លួន បើ​ទម្លាប់​ទទួល​ទាន​ជា​ប្រចាំ

សូមចុចអាន៖ រដូវ​ត្រជាក់ ​ស្គាល់អាហារ​ដែល​​ជួយ​បង្កើន​កម្រិត​វីតាមីន D ដល់​រាង​កាយ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម