សុខភាព
បន្លែជាឱសថ ៥ មុខ ងាយស្រួលរក និងអាចព្យាបាលជំងឺជាច្រើនប្រភេទ
ជឿឬមិនជឿ បន្លែនៅជិតខ្លួនយើងគឺជាឱសថទិព្វ អាចព្យាបាលជំងឺបានយ៉ាងទូលំទូលាយ។ ប្រភេទបន្លែខ្លះកម្រ ដូច្នេះយើងត្រូវចំណាយលុយដើម្បីទិញវា ប៉ុន្តែបន្លែខ្លះទៀត ងាយរកសឹងថានៅកៀកខ្លួន ឬនៅជុំវិញរបងផ្ទះក៏មាន។
កម្ពុជាថ្មី សូមណែនាំឱសថរុក្ខជាតិទាំង ៥ មុខ ងាយស្រួលរក ហើយមានលក្ខណៈសម្បត្តិព្យាបាលជំងឺបានច្រើន ថែមទៀតផង។
១ ជីនាងវង

ប្រសិនបើនិយាយពីឈ្មោះឱសថរុក្ខជាតិក្រអូបនេះ យើងប្រាកដជាស្គាល់ច្បាស់ពីជីនាងវង សម្រាប់ប្រើក្នុងអាហារមួយចំនួននៃសព្វថ្ងៃនេះ។ លក្ខណៈសម្បត្តិរបស់បន្លែនេះ គឺជាឱសថល្អឥតខ្ចោះ ជួយបញ្ចេញខ្យល់ បំបាត់ការឈឺក្បាល កាត់បន្ថយជំងឺផ្ដាសាយ ព្យាបាលឈឺពោះ រាគរូស និងទល់លាមកជាដើម។ វាក៏ជាជំនួយក្នុងការព្យាបាលស្នាមជាំ ជួយកាត់បន្ថយកន្ទួល ឬហើមកូនកណ្ដុរ និងជួយឲ្យមានចំណង់អាហារថែមទៀត។
២ ស្លឹកគ្រៃ

គឺជាបន្លែដែលមិនអាចបំភ្លេចបាន នៃក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់និងពិសេសខ្លាំង។ វាក៏ជាឱសថដែលជួយព្យាបាលការឈឺពោះ រាគរូស បែកញើស ដេញខ្យល់ និងជំងឺប្រព័ន្ធទឹកនោម។ ជាពិសេសអាចព្យាបាលគ្រួសក្នុងថង់ទឹកប្រមាត់ ដោះស្រាយបញ្ហាហើមពោះ រលាកក្រពះ និងបន្ថយសំពាធឈាម។
៣ ខ្ញី

ជាឱសថមានក្លិនក្រអូបដូចគ្នា ហើយមានគុណប្រយោជន៍ជួយសម្រួលដល់ការទល់លាមក រលាកក្រពះ ឈឺពោះ ចង្អោរនិងក្អួត ជួយក្នុងការបន្ទោបង់ និងកាត់បន្ថយសម្ពាធនៃអារម្មណ៍។
៤ ស្លឹកបាស់

ថ្វីត្បិតតែវាជាបន្លែដែលងាយស្រួលរក នៅជុំវិញរបងក៏ដោយ ប៉ុន្តែបើសង្កេតមើលឥឡូវនេះ វាក៏ជាបន្លែឱសថដ៏កម្រផងដែរ។ ស្លឹកបាសត្រូវបានគេណែនាំឲ្យធ្វើម្ហូប ព្រោះវាជួយកាត់បន្ថយគ្រុនក្ដៅ ក្អួត ប្រឆាំងនឹងការរលាក ជំរុញទឹកមាត់ ឈឺចាប់ រមាស់ និងរលាកតាមដងខ្លួន។
៥ ខ្ទឹមស

ជាឱសថមួយក្នុងចំណោមឱសថដែលមានប្រជាប្រិយ និងមិនអាចខ្វះបានគឺខ្ទឹមស។ ចំពោះលក្ខណៈសម្បត្តិនៃការទទួលទានខ្ទឹមសវិញ វាជួយបំបាត់អាការហើមពោះ រលាកក្រពះ ឈឺពោះ ក៏ដូចជាជួយព្យាបាលជំងឺរលាកស្បែក ដែលមានជំងឺ៕
ប្រែសម្រួល ៖ សាងស្រីល័ក្ខ
ចុចអាន៖ដុកទ័របកស្រាយលម្អិត ពិតឬចចាមអារ៉ាម ក្រោយមើមខ្ជាយល្បីល្បាញថា អាចប្រឆាំងកូវីដបាន ១០០ ភាគរយ
ចុចអាន៖ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម
ចុចអាន៖ថៃ ណែនាំប្រជាជនឲ្យប្រើប្រាស់ឱសថរុក្ខជាតិត្រូវតាមក្បួនខ្នាត ដើម្បីឆាប់បង្កើនភាពស៊ាំទប់ទល់កូវីដ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់