សុខភាព
កូវីដវិវត្តរោគសញ្ញាថ្មីចំពោះអ្នកចាក់ និងមិនចាក់វ៉ាក់សាំង ក្រោយលេចវត្តមាន វីរុសបំប្លែងខ្លួន Delta
ការលេចឡើងនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” បានផ្លាស់ប្តូរដំណើរវិវត្តនៃជំងឺរាតត្បាតកូវីដ ១៩ ។ វីរុសបំប្លែងខ្លួនមួយនេះអាចចម្លងបានយ៉ាងឆាប់រហ័សជាងវីរុសបំប្លែងខ្លួនមុនៗ ហើយបានក្លាយជាវីរុសលេចធ្លោនៅទូទាំងពិភពលោក ខណៈវាក៏ធន់នឹងវ៉ាក់សាំងការពារផងដែរ ។

ទន្ទឹមនោះ ការសិក្សាថ្មីមួយបានបង្ហាញថា រោគសញ្ញាដែលឆ្លងកូវីដបច្ចុប្បន្ននេះក៏ផ្លាស់ប្តូរដែរ ក្រោយវត្តមានវីរុស Delta ហើយយោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា កន្លងមករោគសញ្ញាទូទៅបំផុតនៃជំងឺកូវីដ ១៩ គឺ ៖
១. ក្អកជាប់រហូត
២. ក្តៅខ្លួន ឬឡើងកម្ដៅ
៣. បាត់បង់ក្លិន ឬរសជាតិ
៤. អស់កម្លាំង
ប៉ុន្តែលទ្ធផលពីការសិក្សាថ្មីរបស់ស្ថាប័នអង់គ្លេសមួយឈ្មោះ Zoe COVID ដែលតាមដានរោគសញ្ញារបស់មនុស្សរាប់លាននាក់ ដែលធ្វើតេស្តវិជ្ជមានវីរុសនេះនៅចក្រភពអង់គ្លេសបានឲ្យដឹងថា ទាំងអ្នកដែលបានចាក់វ៉ាក់សាំងពេញ ២ ដូស និងអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារ គឺមានភាពខុសគ្នា ។

រោគសញ្ញាចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួចមានចំនួន ៥ គឺ ៖
១. ឈឺក្បាល
២. ហៀរសំបោរ
៣. កណ្តាស់
៤. ឈឺបំពង់ក
៥. បាត់បង់ក្លិន
ចំណែករោគសញ្ញាចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងមាន ៥ ដូចគ្នាគឺ ៖
១. ឈឺក្បាល
២. ឈឺបំពង់ក
៣. ហៀរសំបោរ
៤. គ្រុនក្តៅ
៥. ក្អកជាប់រហូត
ដូចនេះហើយ យើងគួរបន្តការពារសុខភាពឲ្យបានដិតដល់តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសលាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាសឲ្យជាប់ រក្សាគម្លាតពីអ្នកដទៃ និងអនុវត្ត ៣កាពារ ៣កុំ ដើម្បីសុខភាពខ្លួនយើង និងមនុស្សជាទីស្រលាញ់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ រោគសញ្ញាកូវីដធម្មតា និងវីរុសបំប្លែង Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ