សុខភាព
លក្ខណៈសម្គាល់ខុសគ្នា រវាងគ្រុនឈាម និង រលាកបំពង់ក
ពេលកូនចាប់ផ្ដើមក្ដៅខ្លួន ម៉ាក់ប៉ាតែងតែព្រួយបារម្ភ និងសន្និដ្ឋានថា កើតជំងឺគ្រុនឈាម ហើយបើគ្រូពេទ្យគ្មានបទពិសោធន៏ទៀតនោះ មើលមិនដឹងថាឈឺអ្វី អាចព្យាបាលខុសគោលដៅជាមិនខាន។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅបានចែករំលែកវិធីកត់សម្គាល់ថា កូនកើតជំងឺគ្រុនឈាម ឬគ្រាន់តែរលាកបំពង់កនៅដំណាក់កាលដំបូង។

១- គ្រុនឈាម
- ឈឺក្បាលខ្លាំងផ្នែកខាងមុខ
- ក្ដៅខ្លួនខ្លាំងតាំងពីថ្ងៃដំបូង
- ឈឺខ្លួន
- មិនឃ្លានអាហារ
- ឈឺប្រឡង់ភ្នែក
- ក្អួតចង្អោរ
- មានលេចស្នាមកន្ទួលក្រហមៗលើស្បែក។

២- រលាកបំពង់ក
- ឈឺក
- ហើមកូនកណ្ដុរនៅក
- ក្ដៅខ្លួនតិចៗពីថ្ងៃដំបូង
- ក្អក
- ហៀរសំបោរ
- ឈឺក្បាល
- បើបើកបំពង់កមានសៗ រលាកដោយបាក់តេរី តែបើក្រហមរលាកដោយវីរុស។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា រោគសញ្ញាជំងឺទាំងពីរខុសគ្នាខ្លាំង បើចេះមើលប៉ុន្មានចំណុចនឹងអាចដឹងបានខ្លះៗ ថាកូនកំពុងស្ថិតនៅក្នុងស្ថានភាពណាមួយ ហើយត្រូវនាំទៅជួបជាមួយគ្រូពេទ្យជំនាញ ព្រោះគ្រូពេទ្យគ្មានជំនាញអាចធ្វើរោគវិនិច្ឆ័យខុស៕
ចុចអាន៖ជំងឺរលាកស្រោមខួរលើកុមារមានដល់ទៅ ៥ ប្រភេទ ហើយក្មេងវ័យនេះ ងាយប្រឈមជាងគេ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ