សុខភាព
សូមប្រយ័ត្នការពុលសារធាតុមេតាណុល នៅក្នុងស្រាដែលផលិតមិនបានត្រឹមត្រូវ
មេតាណុលជាសារធាតុមួយ ដែលកើតឡើងដោយសំយោគគីមី ឬដោយបំណិតឈើ។ ជាទូទៅវាត្រូវបានប្រើប្រាស់នៅក្នុងឧស្សាហកម្មផ្សេងៗ។ ក្នុងប្រទេសកម្ពុជា ការពុលដោយសារធាតុនេះ ច្រើនកើតឡើងពីការបរិភោគស្រា ដែលបិតពុំបានត្រឹមត្រូវ (ជាពិសេសការបិតស្រាលាយជាមួយសំបកឈើដែលយើងបានជួបកន្លងមក)។

សារធាតុមេតាណុល ត្រូវបានបំប្លែងជាអាស៊ីត ហ្វកមិក (Acide formique) តាមរយៈថ្លើម ដែលជាសារធាតុសំខាន់ក្នុងការបង្កឲ្យពុល។ វាជាប្រភេទនៃការពុលធ្ងន់ធ្ងរ ដែលអាចបណ្តាលឲ្យមានពិការភាពផ្នែកប្រព័ន្ធប្រសាទ ឬ អាចឈានដល់ងងឹតភ្នែក និងស្លាប់។
ក) រោគសញ្ញានៃការពុល
១) ដំណាក់កាលដំបូង (ចាប់ពី ៣០នាទី ដល់ ២ម៉ោង)៖
អ្នកជំងឺមានអាការៈដូចជាការស្រវឹងធម្មតាៈ
– ធេងធោង
– ឈឺក្បាល
– អស់កម្លាំង
– វង្វេង
– ងងុយ

២) ដំណាក់កាលបន្ទាប់ (ចាប់ពី ២ម៉ោង ដល់ ៧២ម៉ោង)៖
អ្នកជំងឺលេចចេញនូវរោគសញ្ញាផ្សេងៗដូចជាៈ
– ក្អួត ចង្អោរ ឈឺពោះ
– ស្រវាំងភ្នែក ការថយចុះនូវគំហើញ និងងងឹតភ្នែក
– បេះដូងដើរញាប់ (បេះដូងដើរយឺត និង ចុះសំពាធឈាមក្នុងករណីធ្ងន់ធ្ងរ)
– ប្រកាច់ និង សន្លប់
– ដង្ហើមញាប់ និង បាត់ដង្ហើម

– ព្រមទាំងផលវិបាកដទៃទៀតដូចជា:
● ជាតិអាស៊ីតក្នុងឈាមកើនឡើង
● បែកគ្រាប់ឈាម
● បែកជាលិកាសាច់ដុំ
● ខ្សោយតម្រងនោមស្រួចស្រាវ
● រលាកលំពែង
● ខ្សោយថ្លើម
ខ) ការព្យាបាល
រាល់ការពុលដោយសារមេតាណុល ត្រូវទទួលការព្យាបាលនិងតាមដានដោយយកចិត្តទុកដាក់ និងទាន់ពេលវេលា ដើម្បីទប់ស្កាត់ផលវិបាកផ្សេងៗ ហើយក្នុងករណីធ្ងន់ធ្ងរ ត្រូវទាមទារឲ្យមានការព្យាបាលដោយការលាងឈាមផងដែរ។

ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចខាងលើ សូមមកពិគ្រោះ និងទទួលការព្យាបាល ជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងការបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ រស្មី

-
KPT+១១ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់