Connect with us

សុខភាព

ការពិនិត្យផ្ទៃពោះទៀងទាត់ នាំឲ្យកូនក្នុងផ្ទៃ មានសុខភាពល្អ

បានផុស

នៅ

ការពិនិត្យអេកូសាស្ត្រ ពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយ ទោះបីមានការពិនិត្យច្រើនដងក៏ដោយ។ ជាធម្មតា​អ្នក​ម្តាយ​ត្រូវ​ពិនិត្យ​អេកូ​សាស្ត្រ ឲ្យបាន ៥​ដង ទៅតាម​ការ​ណាត់ជួបរ​បស់​វេជ្ជបណ្ឌិត​ជំនាញ ប៉ុន្តែ​បើសិន​ក្នុងករណី​ណាមួយ​មិនធម្មតា អ្នក​ត្រូវ​ពិនិត្យ​បន្ថែមទៀត​ទៅតាម​ស្ថានភាព​ជាក់ស្តែង​។ ការពិនិត្យ​អេកូ​សាស្ត្រ​ឲ្យ​បាន ៥​ដង​នេះ គឺមាន​សារៈសំខាន់​ទៅតាម​អាយុ និង​ការវិវត្តន៍​របស់​ទារ​ក​ក្នុង​ផ្ទៃ​៖

Prenatal Screening Tests | Patient Education | UCSF Health
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) លើក​ទី​១ (​នៅពេល​បាត់​រដូវ​)៖

– តើ​កូន​ស្ថិតនៅក្នុង ឬ​នៅក្រៅ​ស្បូន​?

– ទារក​កំពុង​វិវត្តន៍ ឬ​ឈប់​វិវត្តន៍​?

២) លើក​ទី​២ (១២​សប្តាហ៍ – ១៥​សប្តាហ៍​)៖

– តើ​កូន​តែមួយ ឬ​ភ្លោះ​? (​ភ្លោះ​អាច ២ ឬ ៣ ឬ ៤)

– ដើម្បី​កំណត់​ថ្ងៃ​បង្ក​កំណើត និង​ថ្ងៃ​គ្រប់​ខែ​

– វាស់​កម្រាស់​កញ្ចឹងក​កូ​ន (clarté nucale) និង​ពិនិត្យ​រក trisomie 21

– ភាពមិនប្រក្រតី​របស់​ទារក (malformation):

• សន្ទះ​ទ្រូង​ចំហ (hernie diaphragmatique)

• ពោះវៀន​ចេញ​ក្រៅ (laparoschisis)

• ទារក​អត់​លលាដ៍ក្បាល (anencéphalie)

– តើ​ជា​កូន​ពង (​កូន​ដែល​មិនមាន​រូបរាង​ជា​ទារក grossesse môlaire) ឬ​កូន​ធម្មតា​

– កំណត់​ភេទ​កូន ស្រី ឬ ប្រុស​

Sequential Screening: Pregnancy Testing

៣) លើក​ទី​៣ (២៣​សប្តាហ៍ – ២៥​សប្តាហ៍​)៖

​ជា​អំឡុង​ពេលដែល​អេកូ​សាស្ត្រ​មើល​លម្អិត នូវ​គ្រប់​សរីរាង្គ​របស់​ទារ​ក​:

– ខួរក្បាល (​មានទឹក​ក្នុង​ខួរក្បាល​។​ល​។​)

– មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត (​មាត់​ឆែប​។​ល​។​)

– បេះដូង (​បេះដូង​ប្រហោង​។​ល​។​)

– សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោក​នោម (​ពេញលក្ខណៈ​។​ល​។​)

– ឆ្អឹងខ្នង សន្ទះ​ទ្រូង (hernie diaphragmatique)

– អវយវៈ (​លើស ឬ​ខ្វះ​)

៤) លើក​ទី​៤ (៣៣​សប្តាហ៍ – ៣៥​សប្តាហ៍​)៖

– ការលូតលាស់ និង​សុខភាព​ទារក​

– ទម្រង់ និង​ទម្ងន់​កូន​

– ទីតាំង​របស់​សុក​

– បរិមាណ​ទឹកភ្លោះ​

– បញ្ហា​ផ្សេងៗ​ទៀត​ដែល​អាច​កើតមាន​ចំពោះ​ទារក​

៥) លើក​ទី​៥ (​ដល់​ថ្ងៃ​កំណត់​សម្រាល​ហើយ មិន​ឈឺពោះ​សម្រាល​)៖

– តាមដាន​សុខភាព​កូន (​កូន​ខ្សោយ​។​ល​។​)

– តាមដាន​ទឹកភ្លោះ (​អស់​ទឹកភ្លោះ ទឹកភ្លោះ​តិចពេក ច្រើនពេក​។​ល​។​)

Prenatal testing

“ការពិនិត្យ​អេកូ​ផ្ទៃពោះ​ចំពោះ​ស្ត្រី​មានគភ៌ មាន​សារៈសំខាន់​ណាស់​ក្នុង​ការតាមដាន​ការវិវត្តន៍​សរីរាង្គ និង​ដឹង​ពី​ជំងឺ​ផ្សេងៗ​របស់​ទារក​ដែល​នៅក្នុង​ផ្ទៃ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម