Connect with us

សុខភាព

អ្នកចូលចិត្តហូបត្រី នឹងទទួលបានអត្ថប្រយោជន៍ ៤ យ៉ាងនេះ

បានផុស

នៅ

ត្រីត្រូវបានគេចាត់ទុកថាជាសាច់មួយមានប្រយោជន៍ និងមានជាតិខ្លាញ់ ដែលជួយបន្ថែមសារធាតុចាំបាច់ ដើម្បីពង្រឹងថាមពលរាងកាយ វាក៏ជួយដល់ប្រព័ន្ធដំណើរការផ្សេងៗបានយ៉ាងល្អ និងមានប្រសិទ្ធភាពផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ បំប៉នខួរក្បាល

អាស៊ីដ​ខ្លាញ់3s​ ឬអូមេហ្គា ៣ នៅក្នុងត្រី ជួយធ្វើឲ្យកោសិកាងាយនឹងទទួលសញ្ញាពីសរសៃប្រសាទ។ ខ្លាញ់​ដែល​ជា​សមាសធាតុនៃ​កោសិកាខួរក្បាល​ភាគច្រើន​ និង​អាស៊ីត​ខ្លាញ់​ប្រភេទ​នេះ ​ដែល​រាងកាយ​មនុស្ស​មិន​អាចបង្កើតដោយខ្លួនឯង ​ប៉ុន្តែ​អាច​ទទួល​បាន​ពី​អាហារ​នោះ ដូចជា ការ​ចងចាំ​ និង​ការរៀនសូត្រ ។

២​ កាត់បន្ថយ​ភាពតានតឹង

នៅ​ក្នុង​ខ្លាញ់ត្រី​ត្រូវបានគេរកឃើញថា មានសារធាតុ ៣ ជួយបង្កើតថាមពល​សម្រាប់​ខួរក្បាល ​និងប្រព័ន្ធសរសៃ​ប្រសាទ ​ខណៈពេល​ដែលយើងតានតឹងខួរក្បាល ត្រូវការថាមពលច្រើន។ នៅពេលខួរក្បាល​ខ្វះ​ថាមពល ​វា​បណ្ដាល​ឲ្យ​មាន​ភាពតានតឹង​ថែមទៀត។ នៅ​ពេល​ដែល​យើង​ញ៉ាំ​ត្រី​ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខួរក្បាល​យើង​ស្អាត​ទេ​ ថាមពល​ក៏​ជួយ​យើង​ឲ្យ​រីករាយ​កាត់​បន្ថយ​ភាព​តានតឹង​ និង​ការ​ថប់បារម្ភ។

៣ ការពារ​ជំងឺ​បេះដូង

បេះដូងក៏ត្រូវការអុកស៊ីសែន ក៏ដូចជា​សរីរាង្គ​ដទៃ​ទៀត​ក្នុង​រាងកាយ ​ដើម្បី​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព។ សរសៃឈាម​បេះដូង​ត្រូវបាន​បំពេញ​ដោយ​អុកស៊ីសែន ​ទៅ​សាច់ដុំ​បេះដូង នេះ​គឺជា​កត្តា​ហានិភ័យ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ថយចុះ​ តែបើហូបត្រីជាទៀងទាត់ ជួយកាត់បន្ថយ​មាតិកាកូលេស្តេរ៉ុល​ក្នុង​ឈាមបានច្រើន។

៤ ថែរក្សាស្បែក

អ្នកស្រាវជ្រាវបានរកឃើញថា ប្រសិន​បើ​យើង​ទទួលទាន​ត្រី​ជា​រៀងរាល់ថ្ងៃ វានឹង​ជួយ​បន្ថយ​រោគសញ្ញា​នៃ​ជំងឺ​ស្បែក​ដូចជា​ជំងឺស្បែករបកក្រហម ព្រោះសាច់ត្រីមានវីតាមីន​ D ​ពី​អាស៊ីដ​ខ្លាញ់អូមេហ្គា ៣ ព្រមទាំងផ្តល់​សំណើមដល់ស្បែកផងដែរ។ កាត់បន្ថយ​ភាព​ជ្រីវជ្រួញ​ ធ្វើឲ្យ​វាមើល​ទៅក្មេង​ជាងវ័យ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ត្រីខកំប៉ុងមានប្រយោជន៍ច្រើនចំពោះសុខភាព បើហូបតាមវិធីត្រឹមត្រូវមិនលើសកម្រិត

ចុចអាន៖បន្លែជាឱសថ ៥ មុខ ងាយស្រួលរក និងអាចព្យាបាលជំងឺជាច្រើនប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ៣ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៣ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ២៤ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានជាតិ៨ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

Sokha Hotels

ព័ត៌មានពេញនិយម