សុខភាព
ឈប់យល់ច្រឡំចំពោះសុវត្ថិភាពវ៉ាក់សាំងកូវីដលើសុខភាពបន្តពូជចំនួន ២នេះ
បច្ចុប្បន្ន ការសង្ស័យចំពោះប្រសិទ្ធភាពវ៉ាក់សាំងបង្ការកូវីដ-១៩ អាចបន្តមានសម្រាប់ពលរដ្ឋមួយចំនួន។ ជាពិសេសកង្វះទំនុកចិត្តលើសុវត្ថិភាពចំពោះសុខភាពបន្តពូជ ក្រោយពេលចាក់វ៉ាក់សាំងការពារកូវីដ-១៩។
ក្នុងករណីនេះ អង្គការយូនីសេហ្វ បានបញ្ជាក់ច្បាស់ថា ប្ដីប្រពន្ធដែលមានបំណងយកកូន ឬស្ត្រីកំពុងមានរដូវអាចចាក់វ៉ាក់សាំងដោយគ្មានការបារម្ភនោះទេ ព្រោះវាមិនប៉ះពាល់ដល់សរីរាង្គបន្តពូជឡើយ។
ប្រភពដដែលបន្តថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩មិនបណ្តាលឲ្យបុរសឬស្ត្រីមានបញ្ហាក្នុងការមានបុត្រនោះទេ ដោយសារវ៉ាក់សាំងជាអ្នកជួយសង្គ្រោះជីវិត។ ដូច្នេះកុំមានការភ័យខ្លាចចំពោះរឿងនេះ។
ដោយឡែក ស្ត្រីកំពុងមានរដូវក៏អាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បាន ដោយមិនមានហានិភ័យនៅក្នុងវដ្តរដូវរបស់អ្នកនោះទេ។
ពុំទាន់មានហេតុផលណាមួយដែលហាមប្រាមស្ត្រីកំពុងមានរដូវមិនឱ្យចាក់វ៉ាក់សាំងការពារកូវីដ-១៩ឡើយ។ ទាំង CDC និងគ្រូពេទ្យជំនាញខាងរោគស្ត្រីរបស់អាមេរិក (ACOG) សុទ្ធតែអនុញ្ញាតឱ្យស្រ្តីកំពុងមានរដូវទទួលបានវ៉ាក់សាំងដូចគ្នាទៅនឹងបុគ្គលទូទៅ ហើយវាមិនមានផលអាក្រក់ដល់សុខភាពនៃវដ្តរដូវរបស់ស្ត្រីនោះទេ។
ទោះយ៉ាងណា ក្រោយចាក់វ៉ាក់សាំង សូមកុំបោះបង់ការធ្វើអនាម័យជាប្រចាំ និងបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕
អត្ថបទ៖ សន្យា
ចុចអាន៖ អ្នកឆ្លងកូវីដមាន ៤កម្រិត គួរចំណាំអាការខ្លួនឯង ស្រួលស្វែងរកការព្យាបាល
ចុចអាន៖ ការបកស្រាយចំនួន ៤ ពាក់ព័ន្ធសុខភាពបន្តពូជ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន