Connect with us

សុខភាព

ជំងឺ​ពក “​ក​” តើ​មាន​មធ្យោបាយ​អ្វី​ផ្សេង​ក្រៅពី​ការវះកាត់​ឬទេ​?

បានផុស

នៅ

ដោយ​សារភាព​រីកចម្រើន​ឥត​ឈប់ឈរ​ផែ្ន​ក​វេជ្ជសាស្ត្រ​ក្នុង​ពិភពលោក មធ្យោបាយ​វេជ្ជសាស្ត្រ​នុយ​ក្លេ​អែរ​ទំនើប (Nuclear Medicine) ត្រូវ​បាន​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ​ពក “​ក​” ដែល​កម្រិត​សំយោគ​អ័រម៉ូន​លើស​ពី​តម្រូវការ ឬ ជំងឺ​ពក “​ក​” ពុល (Graves’ disease, Toxic Adenoma, and Toxic Multinodular Goiter) ដោយ​មិនចាំបាច់​វះកាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) មូលហេតុ​៖

  • អង្គ​បដិបក្ខ (Antibody) នៃ​ប្រព័ន្ធ​ភាពស៊ាំ (Immune System) ធ្វើការ​ខុសធម្មតា​
  • ការ​បំ​លែង (Mutation) នៃ​ប្រព័ន្ធ​ទទួល​របស់​អរ​ម៉ូ​ន​TSH (Thyroid-Stimulating Hormone)

២) រោគសញ្ញា​និង​រោគវិនិច្ឆ័យ​៖
​រោគសញ្ញា​ចម្បងៈ​

  • ពក “​ក​” ចុះ​ទម្ងន់ ញ័រ​ដើមទ្រូង មាន​អារម្មណ៍​ឆាប់​ខឹង ឆាប់​អស់កំលាំង ភ្នែក​ទាំង​ពីរលៀន​។​

​រោគ​វិនិច្ឆ័យ​ ៖

  • ដោយ​ការធ្វើ​អេកូ​ក្រពេញ “​ក​” (Thyroid Ultrasound)
  • ការ​បូម​ឈាម​ពិនិត្យ​អរ​ម៉ូ​ន​ទាក់ទង​នឹង​ក្រពេញ “​ក​” (Hormones related to Thyroid)
  • ការថត​ក្រពេញ “​ក​” ដោយ​ប្រើ​វេជ្ជសាស្ត្រ​នុយ​ក្លេ​អែរ (Thyroid Scintigraphy) ។​

៣) ការព្យាបាល​៖
​ថ្នាំលេប អ៊ីយ៉ូត ១៣១ (Iodine-131) នៃ​វេជ្ជសាស្ត្រ​នុយ​ក្លេ​អែរ ដោយ​កម្រិត​ដូ​សទាប ត្រូវបាន​ប្រើ​ដើម្បី​សម្លាប់​កោសិកា​ក្រពេញ “​ក​” ដែល​បញ្ចេញ​អរ​ម៉ូ​ន​ច្រើន​ខុសធម្មតា​។ វិធីសាស្ត្រ​នេះ ប្រើ​រយៈពេល​ខ្លី​ក្នុង​ការ​ព្យាបាល គ្មាន​ការឈឺចាប់ ដោយ​មិន​ចាំ​បាច់​សម្រាក​ក្នុង​មន្ទីរពេទ្យ និង​មិន​បង្ក​ស្លាកស្នាម​លើ​ស្បែក​អ្នកជំងឺ​។

៤) អនុសាសន៍​គ្រូពេទ្យ​៖
​បើសិន​បងប្អូន​មាន​រោគសញ្ញា ឬ​ជំងឺ​ដូច​ការ​ពិពណ៌នា​ខាងលើ សូម​អ​ញ្ជើញ​មក​ទទួល​ការពិនិត្យ និង​ប្រឹក្សា​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឯកទេស​ក្រពេញ​អ័រម៉ូន និង​គ្រូពេទ្យ​ជំនាញ​ឯកទេស​វេជ្ជសាស្ត្រ​នុយ​ក្លេ​អែរ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​បាន​នូវ​ការព្យាបាល​ទាន់ពេលវេលា មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​សុវត្ថិ​ភាពជា​អតិបរិមា​៕
ដោយ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម