Connect with us

សុខភាព

ចេះតែមិនឃ្លានបាយ?​ វិធីនេះអាចជួយបាន

បានផុស

នៅ

រឿង​ពិត មិន​មែន​និយាយ​លែង​ទេ អ្នកស្គម​ញ៉ាំ​យ៉ាង​ណា​ក៏​មិន​ឡើង​សាច់​ដែរ តែ​គ្នាយើង​ខ្លះ​វិញ លេប​តែ​ទឹក​មាត់​ក៏​ធាត់​ដែរ។ ចុះ​បើ​ស្គម​ចង់​ធាត់ តែ​អត់​សូវ​ឃ្លាន ត្រូវ​ធ្វើ​ម៉េច​វិញ? វិធី​ល្អ​តែ​មួយ​គត់​សម្រាប់​គ្នា​យើង​ស្គម​ចង់​ធាត់ តែ​អត់​ឃ្លាន ឬ​អត់​ចូល​ចិត្ត​ញ៉ាំ ត្រូវ​តែ​បង្កើន​ចំណង់​អាហារ​ឡើង​វិញ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​សាស្ត្រ​ខ្លះៗ ជួយ​គ្នា​យើង​ញ៉ាំ​បាន​ច្រើន​ជាង​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ញ៉ាំ​តិចៗ​តែ​ច្រើន​ដង​ជាងមុន

បើ​យើង​ខ្លួន​ឯង​ឃើញ​ថា​ការ​ញ៉ាំ​អាហារតិចៗ តែ​ញឹក​ជាង​មុន​នោះ ធ្វើ​ឲ្យ​មាន​ចំណង់​អាហារ ជាង​ញ៉ាំ​ច្រើនៗ​ ៣ ពេល/ថ្ងៃ អ៊ីចឹង​ញ៉ាំ​តិចៗ​បាន​ហើយ។ ណា​មួយ អាហារ​តិច​ជាង​មុន ក៏​ស្រួល​រៀប​ចំ​ជាង​មុន។ រៀប​ផែន​ការ​សម្រាប់​អាហារ​តិចៗ​ឲ្យ​បាន ៦-៧ដង/ថ្ងៃ ប៉ុន្តែ​ត្រូវ​ជ្រើស​យក​អាហារ​សម្បូរ​សារជាតិ​ចិញ្ចឹម ដូចជា បឺរ​សណ្តែក​ដី​ធម្មជាតិ ផ្លែ​ឈើ​គ្រៀម គ្រាប់​ធញ្ញជាតិ និង ទឹក​ក្រឡុក​ពី​ផ្លែ​ឈើ​ស្រស់ យ៉ាអួរ និង​ទឹក​ដោះ​គោ។ កាឡូរី ដែល​បំពេញ​បន្ថែម​តាម​រយៈអាហារ​តិចៗ មិន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ហល់​ទេ។

បើ​មាន​អារម្មណ៍​ថា មាន​បញ្ហា​ជា​មួយ​អាហារ​ណា​មួយ អាច​ប្រើប្រាស់​ភេសជ្ជៈ​បំប៉ន​ជំនួស​វិញ។ អាហារ​នៅ​តែ​ជា​ជម្រើស​ល្អ​បំផុត ប៉ុន្តែ​ភេសជ្ជៈ អាច​ជា​វិធី​មួយ​ល្អ​ដើម្បី​រក្សា​សារជាតិ​ចិញ្ចឹម​ក្នុង​រាងកាយ។

២- ញ៉ាំ​អាហារ​មាន​កាឡូរី​ខ្ពស់

បើ​គ្មាន​កាឡូ​រី​គ្រប់គ្រាន់​ទេ យើង​គួរ​បង្កើន​ជាតិ​កាឡូរី ប៉ុន្តែ​មិន​សំដៅ​លើ​បរិមាណ​អាហារ​យើង​ញ៉ាំ​ទេ។ ផឹក​ទឹក​ដោះគោ​ជំនួស​ទឹក បន្ថែម​ម្សៅ​ទឹក​ដោះគោ និង​ប្រេង​អូលីវ​ចូល​ទៅ​ក្នុង​ស៊ុប​ក៏​បាន។ ញ៉ាំ​ទំពាំង​បាយ​ជូរ​ក្រៀម និង​គ្រាប់​ធញ្ញជាតិ​ ល្អ​ជាង​ញ៉ាំ​ទំពាំង​បាយ​ជូរ​ស្រស់ ហើយ​ត្រូវ​ផឹក​ទឹក ផ្លែ​ឈើ​ស្រស់ ១០០% នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​នីមួយៗ​ជំនួស​ទឹក។

៣- ធ្វើឲ្យ​​ម្ហូប​មាន​ភាព​ទាក់ទាញ

បើ​យើង​មិន​ឃ្លាន​ព្រោះ​អាហារ​នោះ​មើល​ទៅ​មិន​ទំនង សាកល្បង​រក​វិធី​ធ្វើឲ្យ​យើង​ចាប់​អារម្មណ៍​លើ​ម្ហូប​ទាំង​នោះ​លមើល។ ពេល​ញ៉ាំ យើង​ក៏​ប្រើ​ភ្នែក​ដូច​គ្នា អ៊ី​ចឹង​ធ្វើ​ឲ្យ​ម្ហូប​មាន​សម្រស់​គួរ​ឲ្យ​ចង់​ញ៉ាំ មាន​ពណ៌​ស្រស់​ស្អាត​តាម​អាច​ធ្វើ​បាន។ អាច​លាយ​ពណ៌​ម្ហូប ដោយ​ប្រើ​ផ្កា​ខាត​ណា​បៃ​តង ឬ ម្ទេស​ប្លោក​ក្រហម ជាមួយ​ផាស​ស្តា​ក៏​បាន។ ញ៉ាំ​អាហារ​មាន​ពណ៌​ចម្រុះ អាច​ធានា​ថា​យើង​បាន​ទទួល​គ្រប់​សារជាតិ​ចិញ្ចឹម​តាម​តម្រូវ​ការ​ផងដែរ។ សាក​ល្បង​រូបមន្ត ឬ​ម្ហូប​ថ្មីៗ សម្រាប់​អាហារ​ប្រចាំ​ថ្ងៃ អាច​ជួយ​ឲ្យ​យើង​រីករាយ​ញ៉ាំ​អាហារ​ទាំង​នោះ​បាន។

៤- ជ្រើស​អាហារ​ដែល​ចូល​ចិត្ត

ការ​ញ៉ាំ​ច្រើន គឺ​ងាយ​ស្រួល​ចំពោះ​ញ៉ាំ​អាហារ​ណា​យើង​ចូលចិត្ត។ រៀប​ចំ​ជា​ស្រេច​អាហារ​យើង​ចូល​ចិត្ត ធ្វើ​បែប​នេះ​យើង​នឹង​មាន​អាហារ​សម្រាប់​ញ៉ាំ​ជានិច្ច។

៥- ញ៉ាំអាហារ​មុន​ផឹក​ទឹក

គ្នា​យើង​គួរញ៉ាំ​ហើយ ចាំ​ផឹក​ទឹក ឬភេសជ្ជៈ ធ្វើ​បែប​នេះ អាច​ជួយ​យើង កុំ​ឲ្យលែង​ឃ្លាន និង​ធ្វើ​ឲ្យ​ឆ្អែត​ទាំង​មិន​ទាន់​ញ៉ាំ​គ្រប់​គ្រាន់។

៦- បន្ថែម​ពពួក​ក្លិន និង​គ្រឿង​ទេស​ក្នុង​អាហារ

បន្ថែម​គ្រឿង​ទេស ជីរ​ស្រស់ៗ ខ្ទឹម​បារាំង ខ្ទឹម និង​ទឹក​ក្រូច​ស្រស់ ទៅ​ក្នុង​បន្លែ សាច់ និង​ម្ហូប​ទាំង​អស់⁣​ដើម្បី​បង្កើន​រសជាតិ។ អាច​ប្រើ​ឱសថ​ធម្មជាតិ ដើម្បី​បង្កើន​ចំណង់​អាហា​ផង​ដែរ។

ខ្ញី​មាន​នាទី​បង្កើន​រសជាតិ អាច​ជួយ​ឲ្យ​អាហារ​កាន់​តែ​មាន​ឱជារស និង​មើល​ទៅ​ស្រស់។ គួរ​ឆុង​តែ​ខ្ញី ដោយ​ដាក់​លាយ​ម្សៅ​ខ្ញី កន្លះ​ស្លាប​ព្រា​កាហ្វេ ជាមួយ​ទឹក​ដាំ​ពុះ ទុក​ចោល ១០ នាទី រួច​ចាំ​ច្រោះ​យក​កាក​ចេញ។
អាច​បន្ថែម​ក្លិន ដូចជា ជី​អង្កាម ឈើ​អែម និង​ម្រេច​ខ្មៅ ចូល​ក្នុង​អាហារ នឹង ធ្វើ​ឲ្យ​មាន​អារម្មណ៍​ចង់​ញ៉ាំ​មួយ​កម្រិត​ទៀត។

៧- ញ៉ាំ​មាន​គ្នា

ញ៉ាំ​អ្វី​ក៏ដោយ​ម្នាក់​ឯង អាច​ឲ្យ​យើង​មាន​អារម្មណ៍​ឯកា លែង​ឃ្លាន​ក៏​ថា​បាន ។ ដើម្បី​ប្រឆាំង​ជាមួយ​អារម្មណ៍​ធម្មជាតិ​នេះ ត្រូវ​បង្កើត​ឱកាស​ញ៉ាំ​មាន​គ្នា​ច្រើន ដូច​ជា​សមាជិក​គ្រួសារ ឬ​អាច​អញ្ជើញ​មិត្ត​ភក្តិ​មក​បាយ​ជុំ​គ្នា ឬ​ចូល​រួម​កិច្ច​ការ​សង្គម​ណា​មួយ ដើម្បី​មាន​ឱកាស​ញ៉ាំ​បាយ​សាមគ្គី​ជាមួយ​អ្នក​ដទៃ។ គួរ​ចាំ​ថា ត្រូវ​ចៀស​ឲ្យ​ផុត​រឿង​ជជែក​វែកញ៉ែក​គ្នា រឿង​អ្វី​មិន​ល្អ​ពេល​រួម​តុ​អាហារ។

៨- ហាត់​ប្រាណ

ហាត់​ប្រាណ​បន្តិច​បន្តួច អាច​ជួយ​ឲ្យ​យើង​មាន​ចំណង់​អាហារ​ឡើង​វិញ​បាន ព្រោះ​ រាងកាយ​ត្រូវ​ការ​ថាមពល​បន្ថែម​ទៀត​ពី​ម្ហូប​អាហារ​ ក្រោយ​រាង​កាយ​ដុត​កាឡូរី ហេតុនេះ​ យើង​នឹង​មាន​អារម្មណ៍​ឃ្លាន​ខ្លាំង​បន្ទាប់​ពី​ហាត់​ប្រាណ​រួច។

ក្នុង​ករណី យើង​មាន​ប្រើ​ប្រាស់​ថ្នាំ​ជា​ប្រចាំ សម្រាប់​បញ្ហា​សុខភាព​ផ្សេងៗ ថ្នាំ​យើង​កំពុង​ប្រើ ក៏​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​បាត់​បង់​ចំណង់​អាហារ​ផង​ដែរ។ អ៊ីចឹង គួរ​សុំ​យោបល់​ពី​ពេទ្យ​ជំនាញ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។ មួយ​ទៀត រឿង​បាត់​បង់​ចំណង់​អាហារ យូរៗ​ទៅ​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ ដូចជា ជំងឺ​មហារីក ជាដើម។ សំខាន់​បំផុត បើ​ឃើញ​ថា យើង​កំពុង​ជួប​វិបត្តិ​មិន​ឃ្លាន​អាហារ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់៕

អត្ថបទផ្ដល់ដោយ៖​ Hello Krupet

ចុចអាន៖ហូបបែបនេះឲ្យទៀង ដឹងតែមិនងាយឈឺ

ចុចអាន៖អ្នកចូលចិត្តហូបត្រី នឹងទទួលបានអត្ថប្រយោជន៍ ៤ យ៉ាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១២ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៩ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម