សុខភាព
សូមស្វែងយល់ពេលទារកលើសទម្ងន់ ពេលកើត អាចប្រឈមបញ្ហាឬអត់?
ទារកដែលលើសទម្ងន់ពេលកើត ជាទារកដែលមានទម្ងន់លើសពី ៤០០០ក្រាម ឬលើសពី ៩០ percentile នៃទម្ងន់ជាមធ្យមរបស់ទារកធម្មតា។ តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា ស្ត្រីមានផ្ទៃពោះទាំងអស់ប្រហែលជា ១% ទៅ ១០% អាចផ្តល់កំណើតនូវទារកដែលលើសទម្ងន់។

១) មូលហេតុរួមមាន៖
មូលហេតុដែលបណ្តាលឲ្យទារកលើសទម្ងន់មានៈ
– ម្តាយមានជំងឺទឹកនោមផ្អែម ដែលការគ្រប់គ្រងជាតិស្ករពុំបានត្រឹមត្រូវ
– ការឡើងទម្ងន់ខុសពីធម្មតារបស់ម្តាយ ក្នុងអំឡុងពេលមានគភ៌
– កត្តាតំណពូជ (ឪពុក ឬម្តាយ មានមាឌធំ ឬធាត់)
២) ផលវិបាកដែលអាចកើតមាន៖
ក. កត្តាប្រឈមលើម្តាយៈ
– ការសម្រាលតាមផ្លូវធម្មជាតិមានការពិបាក
– អត្រាខ្ពស់ប្រឈមទៅនឹងការសម្រាលតាមការវះកាត់
ខ. កត្តាប្រឈមលើទារកក្នុងផ្ទៃ និងអំឡុងពេលសម្រាលៈ
– ការកើនឡើងនូវអត្រានៃភាពមិនប្រក្រតីពីកំណើត ទារកអាចប្រឈមនឹងការកើតពុំគ្រប់ខែ
– ទារកអាចជាប់ស្មា ឬរងរបួសពុំអាចលើកដៃរួច ឬបាក់ឆ្អឹង
– ទារកអាចប្រឈម នឹងការស្លាប់ក្នុងពោះ
គ. កត្តាប្រឈមលើទារកក្រោយកើតៈ
– ទារកអាចប្រឈមនឹងកង្វះជាតិស្ករ ដែលអាចបណ្តាលឲ្យប្រកាច់ ឬប៉ះពាល់ដល់ខួរក្បាល
– ទារកអាចមានវិបត្តិផ្លូវដង្ហើម (ហត់ដង្ហក់ និងថ្ងូរ)
– ទារកអាចមានកំហាប់ឈាមខាប់ខុសពីធម្មតា ដែលបណ្តាលឲ្យមានខាន់លឿងខ្លាំង និងរយៈពេលយូរ
– ទារកអាចមានសាច់ដុំបេះដូងរីក
៣) វិធីបង្ការ និងព្យាបាល៖
– ការតាមដានផ្ទៃពោះ ឲ្យបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព ការវាស់ប្រវែង និងប៉ាន់ប្រមាណទម្ងន់ទារកមុនសម្រាល តាមរយៈអេកូសាស្ត្រអាចប៉ាន់ស្មានទុកជាមុននូវការសម្រាលត្រឹមត្រូវ បើទារកមានទម្ងន់ធ្ងន់ ឬលើសទម្ងន់។
– ការពិគ្រោះ និងប្រឹក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកទឹកនោមផ្អែម ចំពោះស្ត្រីមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែម ដើម្បីគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវ អាចកាត់បន្ថយអត្រាផ្តល់កំណើតទារកលើសទម្ងន់។
– ការគ្រប់គ្រងរបបចំណីអាហារឲ្យបានត្រឹមត្រូវចំពោះស្ត្រី ចៀសវាងការឡើងទម្ងន់ខុសពីធម្មតាក្នុងអំឡុងពេលមានផ្ទៃពោះ។ ការឡើងទម្ងន់ខុសពីប្រក្រតី អាចបង្កឲ្យមានផលប៉ះពាល់ដល់ពេលអនាគតទាំងម្តាយ និងទារក ដូចជាការប្រឈមមុខនឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងលើសឈាម ព្រមទាំងជំងឺធាត់។
– ទារកដែលមានទម្ងន់ធ្ងន់ ឬលើសគីឡូ នឹងត្រូវបានវាយតម្លៃ ពិនិត្យតាមដាន និងព្យាបាល នៅផ្នែកទារកដោយគ្រូពេទ្យឯកទេសផ្នែកកុមារ។

“ប្រសិនបើមានរោគសញ្ញា ឬករណីដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់មកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឯកទេសពាក់ព័ន្ធ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលទាន់ពេលវេលា ដែលធានាបានសុខុមាលភាពទាំងម្តាយ និងទារក”៕
អត្ថបទ៖ រស្មី

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ