សុខភាព
កុំមើលរំលង ការរាករូសរ៉ាំរ៉ៃ វាអាចជាផលរំខានក្នុងជីវិតរស់នៅប្រចាំថ្ងៃ !
ការរាគរ៉ាំរ៉ៃ ជាបញ្ហាមួយ ដែលក្រុមវេជ្ជបណ្ឌិតយើងតែងតែបានជួបប្រទះជាញឹកញាប់។ និយមន័យពិតប្រាកដនៃការរាគរ៉ាំរ៉ៃនេះ គឺជាការរាគដោយលាមកមានសភាពជ្រាយ (Semi liquide) ឬក៏ទឹកសុទ្ធ (liquide) ដែលមានរយៈពេលលើសពី២១ថ្ងៃឡើងទៅ។

ក) មូលហេតុ
កត្តាបង្កឲ្យមានការរាគរ៉ាំរ៉ៃ គឺមានច្រើនហើយពេលខ្លះ គឺតម្រូវឲ្យមានការពិនិត្យ និងតាមដានដោយយកចិត្តទុកដាក់ ក៏ដូចជាបច្ចេកទេសវេជ្ជសាស្ត្រលក្ខណៈឯកទេសផងដែរដូចជាៈ
– ជំងឺរលាកពោះវៀនធំដោយមេរោគឆ្លង (colite infectieuse) ក្នុងនោះក៏មានជំងឺរបេងពោះវៀនធំផងដែរ។
– ជំងឺរលាកពោះវៀនធំ ដោយគ្មានមេរោគឆ្លង (colite inflamatoire ou MICI)។
– ជំងឺខ្សោយពោះវៀន ឬពោះវៀនដើរខុសធម្មតា (troubles fonctionnels intestinaux form diarrhée) ។
– មានដុំសាច់ដុះ នៅក្នុងពោះវៀនធំ (មហារីកពោះវៀនធំ)។
– ជំងឺឡើងជាតិពុលនៃក្រពេញបំពង់ក (hyperthyroidie) ។
– ជំងឺរាគនៅលើអ្នកជំងឺអេដស៍ ដែលភាគច្រើនជាងគេនោះ គឺបង្កឡើងដោយពពួកផ្សិតនៅពោះវៀនធំ។
– ពពួកប៉ារ៉ាស៊ីត (ព្រូន តេនញ៉ា អាមីប ជាដើម។ល។) ។
– វាក៏អាចបណ្តាលមកពីការពិសាឱសថមួយចំនួនផងដែរ (ជាពិសេសប្រភេទថ្នាំព្យាបាលជំងឺទឹកនោមផ្អែម។ល។) ។

ខ) រោគសញ្ញា
រោគសញ្ញា ដែលអាចមានអមមកជាមួយការរាករូសរ៉ាំរ៉ៃមាន
– ក្តៅខ្លួន រងាញាក់
– ឈឺចុកចាប់ក្នុងពោះ
– លាមកមានលាយឈាម សំបោរ ឬខ្ទុះ
– ស្រកទម្ងន់លឿន និងខុសពីធម្មតា
– អស់កម្លាំង ល្ហិតល្ហៃ
– ស្លេកស្លាំង ចុះឬបាត់គ្រាប់ឈាមក្រហម
– មានដុំពោះ ដែលយើងអាចស្ទាបទៅប៉ះ
– ការខ្វះ ឬខ្សោះជាតិទឹក គឺយើងកម្រនឹងកើតមានណាស់ចំពោះការរាករូសរ៉ាំរ៉ៃនេះ។ល។


គ) ការធ្វើរោគវិនិច្ឆ័យ
ការរាគរ៉ាំរ៉ៃ យើងអាចធ្វើរោគវិនិច្ឆ័យតាមរយៈ៖
– ការសាកសួរដោយលំអិតអំពីប្រវត្តិជំងឺ និងរោគសញ្ញាផ្សេងៗដែលអមជាមួយជំងឺ
– ការពិនិត្យឈាម និងលាមក
– ការពិនិត្យអេកូពោះ ឬក៏ការថតស្គេនពោះ (CT-Scan)
– ការបណ្ដុះមេរោគក្នុងលាមក (coproculture)
– ការឆ្លុះសុងមើលពោះវៀនធំ និងការវិភាគកោសិការបស់ពោះវៀនធំ (Coloscopie totale avec biopsie et anapath) គឺជាវិធីតែមួយគាត់សម្រាប់ធ្វើរោគវិនិឆ្ឆ័យបានយ៉ាងល្អប្រសើរ ចំពោះករណីរាគរ៉ាំរ៉ៃនេះ។

ឃ) ការព្យាបាល
ចូលចងចាំដែរថា ការរាករូសរ៉ាំរ៉ៃនេះវាមិនមែនជាជំងឺនោះទេ វាគឺជារោគសញ្ញាដែលបង្កឡើងដោយជំងឺ និងមូលហេតុដូចដែលបានជម្រាបជូនពីខាងលើ។ ដូច្នេះហើយចំពោះការព្យាបាល គឺតម្រូវឲ្យយើងដឹងមូលហេតុពិតប្រាកដថាមកពីអ្វី ហើយការព្យាបាលឲ្យចំមូលហេតុទាំងនោះហើយ ទើបជាការព្យាបាលត្រឹមត្រូវតាមបច្ចេកទេស និងមានប្រសិទ្ធភាពខ្ពស់បំផុត។

“អ្នកជំងឺដែលមានរោគសញ្ញាដូចការរៀបរាប់ខាងលើ គួរគប្បីជួបពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស និងជំនាញផ្នែក ថ្លើម-ក្រពះ-ពោះវៀន នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលនូវសេវាព្យាបាលឲ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមស្វែងយល់ពីគ្រោះថ្នាក់ប៉ះទង្គិចក្បាល!

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ