សុខភាព
អ្នកជក់បារីបើឆ្លងកូវីដ ប្រឈមហានិភ័យខ្លាំងបំផុត
ការស្រាវជ្រាវមួយបានអះអាងនៅថ្ងៃអង្គារទី២៨ខែកញ្ញានេះថា អ្នកជក់បារីដែលឆ្លងមេរោគកូវីដ-១៩ មានលទ្ធភាពបញ្ជូលចូលព្យាបាលក្នុងមន្ទីរពេទ្យខ្លាំងជាងអ្នកមិនជក់បារីដល់ទៅ ៨០ភាគរយឯណោះ។
ការស្រាវជ្រាវដោយសាកលវិទ្យាល័យ Oxford បានលាតត្រដាងកាន់តែច្បាស់លើប្រធានបទ រវាងការជក់បារីនិងមេរោគឆ្លង។

នៅពេលជំងឺរាតត្បាតផ្ទុះឡើងដំបូង ក្រុមអ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់ចំពោះទិន្នន័យដែលបង្ហាញថា អ្នកជក់បារីទំនងជាមិនសូវត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ ដោយសារមេរោគនេះទេ។ ការវិភាគខ្លះ ថែមទាំងលើកឡើងផងដែរថា ពួកគេប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគតិចតួចប៉ុណ្ណោះ។
ប៉ុន្តែការស្រាវជ្រាវថ្មី ដោយផ្អែកលើអ្នកជំងឺជាង ៤២០,០០០ នាក់ បានរកឃើញថា អ្នកជក់បារីទំនងជាងាយធ្លាក់ខ្លួនឈឺធ្ងន់ ប្រសិនបើពួកគេឆ្លងមេរោគ។
អ្នកជំនាញបានអះអាងថា “ជំងឺរាតត្បាតផ្លូវដង្ហើម” ទំនងជាពេលវេលាដ៏ល្អមួយ ដើម្បីផ្តោតលើការឈប់ជក់បារី។
មានជនជាតិអង់គ្លេសប្រហែល ៦.៩ លាននាក់ ជក់បារី ប៉ុន្តែជាងពាក់កណ្តាលបាននិយាយរួចហើយថា ពួកគេចង់ឈប់។ នៅសហរដ្ឋអាមេរិក មានអ្នកជក់បារីចំនួន ៣៤.១ លាននាក់។

លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្នុងចំណោមអ្នកជក់បារីជិត ១៤,០០០ នាក់ មានអ្នកឆ្លងកូវីដដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យចំនួន៥១នាក់។ នេះស្មើនឹងម្នាក់ក្នុងចំណោម ២៧០ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក៏មានអ្នកស្លាប់រហូតដល់ ៣៦ នាក់ផងដែរ ដែលស្មើនឹងម្នាក់ក្នុងចំណោម ៣៨៤ នាក់។
បើប្រៀបធៀបទៅ ក្នុងចំណោមអ្នកមិនជក់បារីចំនួន ២៥០,០០០នាក់ មាន៤៤០ នាក់ ពោលគឺស្មើនឹងម្នាក់ក្នុងចំណោមជិត ៦០០ នាក់ដែលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
អ្នកស្រាវជ្រាវបានបន្ថែមថា មានអ្នកមិនជក់បារីស្លាប់ដោយសារកូវីដចំនួន ១៥៩ នាក់ ពោលគឺស្មើនឹង ម្នាក់ក្នុងចំណោម ១,៦៦៦ នាក់។

អ្នកជក់បារីក្នុងកម្រិតស្រាល (ជក់ ៩ ដើមក្នុងមួយថ្ងៃ) ទំនងជាស្លាប់ដោយសារមេរោគនេះ ទ្វេដងបើធៀបនឹងអ្នកមិនជក់បារី។
អ្នកជក់បារីកម្រិតមធ្យម (ពី ១០ ទៅ ១៩ ដើមក្នុងមួយថ្ងៃ) មានលទ្ធភាពស្លាប់ដោយសារមេរោគនេះ ៥ ដង។
ហើយអ្នកជក់បារីក្នុងកម្រិតធ្ងន់ (លើស ២០ ដើមក្នុងមួយថ្ងៃ) គឺទំនងជាស្លាប់ ៦ ដងបើធៀបនឹងអ្នកមិនជក់បារី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ម្ដាយជាសះស្បើយពីកូវីដ មានអង់ទីគ័រការពារទារកមិនឱ្យឆ្លងវីរុសបានរហូត ១០ខែ តាមរយៈការបំបៅដោះ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ