Connect with us

សុខភាព

ចូលចិត្ត​ផឹក​តែ​ទឹកកក​ច្រើន​ ប្រឈម​កើត​ក្រួស​តម្រង​នោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

តែ​ទឹក​កក​គឺ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ​ ពីព្រោះ​វា​ផ្ដល់​ភាព​ស្រស់ស្រាយ​ និង​​មាន​កាឡូរី​ទាប​។ យ៉ាង​ណា​មិញ អ្នក​ដែល​ចូលចិត្ត​​ផឹក​តែ​ទឹកកក​ក៏​អាច​ប្រឈម​​ហានិភ័យ​ខ្ពស់​នៃ​ការវិវត្ត​ទៅ​ជា​​ក្រួស​តម្រង​នោម​​ដូច​គ្នា​។ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ ​Loyola បាន​ពន្យល់​ថា តែ​ទឹក​កក​ផ្ទុក​កម្រិត​សារធាតុ​Oxalate ខ្ពស់​ ​ជា​សារធាតុ​គីមី​ដែល​នាំ​ឲ្យ​កកើត​គ្រីស្តាល់​តូច​ៗ​​ធ្វើ​ពី​ជាតិ​រ៉ែ និង​អំបិល​នៅ​ក្នុង​ទឹក​នោម។

Iced Tea Recipe | Drinks Recipes | Tesco Real Food
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​គ្រីស្តាល់​ទាំង​នេះ​ មិន​បង្ក​គ្រោះថ្នាក់​ក៏​ពិតមែន​ ប៉ុន្តែ​នៅ​ពេល​ដែល​វា​កាន់​តែ​ធំ​ទៅ​ៗ​​ វា​អាច​នឹង​ជាប់​នៅ​បំពង់​តូច​ៗ​ដែលភ្ជាប់​បង្ហូរ​ទឹក​នោម​ពី​តម្រង​នោម​ទៅ​កាន់​ប្លោក​នោម​។ ដូច្នេះ​ហើយ​ សម្រាប់​អ្នក​ដែល​ងាយ​​ប្រឈម​នឹង​ការ​កើត​ក្រួស​តម្រង​នោម​ ដូចជា​​មាន​ជំងឺ​រលាក​ពោះវៀន ​ឆ្លង​មេរោគ​​លើ​ផ្លូវ​ទឹក​នោម​​ញឹកញាប់​ ឬ​ធាត់​ជ្រុល​ មិន​គួរ​ផឹក​តែ​ទឹកកក​ច្រើន​ឡើយ​។

បុរស​ងាយ​កើត​​ក្រួស​តម្រង​នោម​ច្រើន​ជាង​ស្ត្រី?​

ពិត​ណាស់​ បុរស​ងាយ​កើត​ក្រួស​តម្រង​នោម​ច្រើន​ជាង​ស្ត្រី​រហូត​ដល់​៤​ដង​ ហើយ​ហានិភ័យ​នេះ​កើន​ឡើង​ចំពោះ​បុរស​ដែល​មាន​អាយុ​ច្រើន​ជាង​៤០​ឆ្នាំ​។ មួយ​វិញ​ទៀត ស្ត្រី​ដែល​អស់​រដូវ​ដែល​មាន​កម្រិត​អ័រម៉ូន​Estrogen​ទាប និង​​អ្នក​ដែល​វះកាត់​យក​ដៃ​ស្បូន​ចេញ ក៏​មាន​អត្រា​កើត​ក្រួស​តម្រង​នោម​ខ្ពស់​ផង​ដែរ​។ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ក្រួស​តម្រង​នោម​ យើង​ចាំបាច់​ត្រូវ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ដោយ​ការ​ញ៉ាំ​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើន​។

តិចនិក​ការពារ​ខ្លួន​ពី​ការ​កើត​ក្រួស​តម្រង​នោម

Asian Woman Eating Fresh Vegetables Stock Footage Video (100% Royalty-free)  1010646095 | Shutterstock

គ្នា​យើង​គប្បី​​ធ្វើការ​កែតម្រូវ​តិចតួច​ទាក់ទង​នឹង​របប​អាហារ​ ដើម្បី​​បង្ការ​ក្រួស​តម្រង​នោម​​ តាម​វិធីសាស្ត្រ​ដូច​ខាង​ក្រោម។

  • ​​​​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ ដោយ​ការ​ញ៉ាំ​ទឹក​ធម្មតា​យ៉ាង​ហោច​ណាស់​៨​កែវ​ក្នុង​មួយ​ថ្ងៃ​
  • ញ៉ាំ​អាហារ​ដែល​សម្បូរ​​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ ដូចជា​ទឹកដោះ​គោ​ ទឹក​ដោះ​គោ​ជូរ និង​ឈីស​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​។
  • ជៀសវាង​​ញ៉ាំ​សូដ្យូម​ច្រើន ដូចជា​ពពួក​អាហារ​កែច្នៃ ស៊ុប​​កំប៉ុង បន្លែ​កំប៉ុង អាហារ​ដែល​ផ្ទុក​សារធាតុmonosodium glutamate និង​Sodium nitrate។ល។
  • កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​សម្បូរជាតិ​Oxalate ដូចជា​សូកូឡា ដំឡូង​ជ្វា កាហ្វេ ​សណ្ដែក​ដី​។
  • ញ៉ាំ​ពពួក​ប្រូតេអ៊ីន​ពី​សាច់​សត្វ​តិចតួច​ ដូចជា​សាច់​ជ្រូក សាច់​គោ​ជាដើម។
  • ជៀសវាង​ញ៉ាំ​អាហារ​បំប៉ន​វីតាមីន​C៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចង់បានសុខភាពតម្រងនោមល្អ សូមអនុវត្តវិធីទាំងអស់នេះ

ចុចអាន៖ ផឹកទឹកកកពិតជាបណ្ដាលឱ្យឆ្លងជំងឺរហ័ស?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៩ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម