សុខភាព
អ្នកកម្ពស់ទាប ហើយមានបញ្ហាសួត ប្រឈមខ្ពស់កើតជំងឺបេះដូង
លទ្ធផលនៃការសិក្សាមួយ ដោយក្រុមអ្នកស្រាវជ្រាវនៅសាលកវិទ្យាល័យ Queen Mary University of London បានរកឃើញពីទំនាក់ទនងមួយរវាងអ្នកមានកម្ពស់ទាប និងភាពប្រឈមខ្ពស់នៃជំងឺបេះដូង គឺបណ្ដាលមកពីបញ្ហាសួត។

របាយការណ៍សិក្សាចេញផ្សាយនៅលើគេហទំព័រព័ត៌មានសុខភាព ScienceDaily ក្រុមអ្នកស្រាវជ្រាវ បានពិនិត្យលើ ៨០០ ទីតាំងនៃហ្សែនរបស់មនុស្ស ពាក់ព័ន្ធជាមួយកម្ពស់មនុស្សពេញវ័យ បង្ហាញថា កម្ពស់កាន់តែទាប បង្កើនភាពប្រឈមបង្កជំងឺ ទឹកនោមផ្អែម និងជំងឺ សរសៃឈាមបេះដូង។
ក្រុមអ្នកស្រាវជ្រាវ រកឃើញថា គ្មានភស្ដុតាងបង្ហាញពីទំនាក់ទំនងរវាងកម្ពស់ និងការប្រឈមជំងឺជំងឺទឹកនោមផ្អែម នៅលើសន្ទស្សន៍ទម្ងន់រាងកាយមនុស្សទេ ប៉ុន្ដែមានទំនាក់ទំនងរវាងកម្ពស់ និងភាពប្រឈមជំងឺបេះដូង ត្រូវបានរកឃើញ។
កត្ដាប្រឈមជាច្រើនចំពោះជំងឺបេះដូង ត្រូវបានពិនិត្យលើកូលេស្តេរ៉ូល សម្ពាធឈាម ខ្លាំទ្រីឃ្លីសេរីត ភាគរយនៃការឡើងទម្ងន់ និងកត្ដាសង្គម សេដ្ឋកិច្ចការអប់រំ និងកត្តាចំណូល ជាដើម។ លទ្ធផលបង្ហាញថា កត្ដាទាំងនេះបានចូលរួមតិចតួច ជះឥទ្ធិពលប្រឈមជំងឺបេះដូង ប៉ុន្តែបញ្ហាសួត បែរជាជះឥទ្ធិពលកើតជំងឺបេះដូងកាន់តែខ្ពស់។
លោកបណ្ឌិត Eirini Marouli ដឹកនាំការសិក្សានេះ និងជាសាស្រ្ដាចារ្យនៃសាលកវិទ្យាល័យ Queen Mary University of London បានបញ្ជាក់ថា៖ “ការស្វែងយល់ទំនាក់ទំនងនៅពីក្រោយការអង្កេតមួយ ដូចជា ទំនាក់ទំនងរវាងកម្ពស់មនុស្សពេញវ័យ និងកត្តាប្រឈមជំងឺបេះដូង គឺសំខាន់សម្រាប់ការសិក្សាលើជំងឺនេះ ក៏ដូចជា ដើម្បីអាចបង្ការការពារជំងឺបានទាន់ពេល“។

លោកសាស្រ្ដាចារ្យ Panos Deloukas នៃសាលកវិទ្យាល័យ Queen Mary University of London បានណែនាំថា អ្នកមានកម្ពស់ទាប អាចពិចារណាហាត់ប្រាណជាទៀងទាត់ និងចៀសវាងរបៀបរស់នៅពុំសូវបញ្ចេញសកម្មភាព ការជក់បារី ដើម្បីកាត់បន្ថយកត្តាប្រឈមជំងឺបេះដូង ដូចបានបង្ហាញក្នុងការសិក្សា។ ផលប៉ះពាល់នៃមានកម្ពស់ទាប និងកត្តាប្រឈមជំងឺបេះដូង គឺអាស្រ័យដោយមុខងារសួត”៕
ចុចអាន៖មិនថាក្មេងឬចាស់ ចៀសអាហារ ៥ ប្រភេទនេះ ដូចនៅឆ្ងាយពីជំងឺបេះដូង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ