សុខភាព
មកដឹងគម្លាតការចាក់វ៉ាក់សាំងទាំង ៥ ប្រភេទ ដែល កម្ពុជា ទទួលបាន
យើងបានដឹងរួចមកហើយថា ការចាក់វ៉ាកសាំងកូវីដ ១៩ គឺតម្រូវឲ្យតមអាហារនិងភេសជ្ជៈមួយចំនួន មុននិងក្រោយចាក់រួច។ តែក្នុងនោះ ក៏មានការបង្ហាញពីគម្លាតនៃការចាក់ តាមប្រភេទវ៉ាក់សាំងនីមួយៗ ខណៈកម្ពុជាទទួលបានក្នុងពេលនេះ សរុបចំនួន ៥ ប្រភេទរួចទៅហើយ។
ជារួម ការចាក់វ៉ាក់សាំងដូសទី ២ គឺមានគម្លាត ២១ – ២៨ ថ្ងៃ ចំណែកដូសជំរុញ បន្ទាប់ពី ៤-៦ ខែ ក្រោយចាក់ដូសទីពីររួចរាល់។ ដោយឡែក ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ចំពោះមុខ នៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ និងត្រៀមលក្ខណៈទប់ទល់នឹងការរាតត្បាតនៃប្រភេទដែលតា និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ក្នុងទ្រង់ទ្រាយធំ គម្លាតពេលវេលានៃការចាក់វ៉ាក់សាំងដូសជំរុញ តាមប្រភេទវ៉ាក់សាំងត្រូវបានកំណត់ដូចខាងក្រោម ៖
១ វ៉ាក់សាំង Sinopharm របស់ចិន ក្រោយចាក់ដូសទី ១ ត្រូវរាប់ឲ្យគ្រប់ ២១-២៨ ថ្ងៃ។ ដូសជំរុញគឺត្រូវចាក់ ៤-៦ ខែ ក្រោយចាក់ដូសទីពីរ។
២ វ៉ាក់សាំង Sinovac របស់ចិន ក្រោយចាក់ដូសទី ១ ត្រូវរាប់ឲ្យគ្រប់ ២១-២៨ ថ្ងៃ។ ដូសជំរុញគឺត្រូវចាក់ ៤-៦ខែ ក្រោយចាក់ដូសទីពីរ។
៣ វ៉ាក់សាំង AstraZeneca របស់អគ្លេស ១២សប្ដាហ៍ ទើបអាចចាក់ដូសទី ២ បាន។ ចំណែកដូសទីបី អាចចាក់បាន ៤-៦ខែ ក្រោយចាក់ដូសទីពីរ។
៤ វ៉ាក់សាំង Johnson & Johnson របស់អាមេរិក (ចាក់តែមួយដូស) ពុំមានដូសទី ២ និង ដូសជំរុញឡើយ។
៥ វ៉ាក់សាំង Sputnik V របស់រុស្សី ត្រូវរាប់ឲ្យគ្រប់ ២១ ថ្ងៃ ។ ចំណែកដូសទី ៣ ត្រូវរងចាំរយៈពេល ៦ ខែ ក្រោយចាក់ដូសទី ២ ទើបអាចចាក់បាន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងឲ្យហើយ ពីផលរំខានខ្លះៗនៃវ៉ាក់សាំង Sputnik V របស់ រុស្សី ដើម្បីត្រៀមខ្លួនទុកមុន
ចុចអាន៖អ្នកចាក់វ៉ាក់សាំង Sputnik V កុំភ័យគ្មានហានិភ័យលើមុខងារបន្តពូជទេ
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ