សុខភាព
មូលហេតុអ្នកជំងឺនៅសេសសល់រោគសញ្ញាក្រោយជា ដែលគេហៅថា កូវីដរយៈពេលវែង
ក្រោយជាសះស្បើយពីជំងឺកូវីដ ១៩ ហើយ មិនមែនមានន័យថា យើងបានជាដាច់មិនឈឺអ្វីទៀតឡើយ។ អ្នកជំងឺនៅទូទាំងពិភពលោកដែលបានឆ្លង ក្រោយជានឹងមានអាការទន់ខ្សោយជាងមុន ហើយរាងកាយក៏ផ្លាស់ប្ដូរ លែងមានកម្លាំងកំហែងដែរ។

វេជ្ជបណ្ឌិត Piamlarp Saengsayan ប្រធានព្យាបាលជំងឺស្ទះសួត នៅវិទ្យាស្ថានវះកាត់ដើមទ្រូងបញ្ជាក់ថា នៅពេលឆ្លងកូវីដ អ្នកឈឺនឹងជាសះស្បើយក្នុងរយៈពេល ២-៣ សប្ដាហ៍ ព្រោះមេរោគនឹងស្ថិតនៅក្នុងខ្លួនប្រហែល ១០-១៤ ថ្ងៃ រហូតដល់ ២១ ថ្ងៃ អាស្រ័យលើរាងកាយរបស់បុគ្គលម្នាក់ៗ។ ប៉ុន្តែមានអ្នកជំងឺខ្លះ ត្រូវប្រឈមមុខនឹងស្ថានភាពនៃ“ កូវីដវែង” ឬរោគសញ្ញាដែលនៅសេសសល់ បន្ទាប់ពីឆ្លងមេរោគ ។ រោគសញ្ញានឹងបន្តលើសពី ២ ខែ រហូតដល់ ៤-៦ ខែ។
មូលហេតុនៃកូវីដរយៈពេលវែង បណ្ដាលមកពីការរលាកដែលនៅសល់ ឬបណ្ដាលមកពីការប្រើថ្នាំការពារភាពស៊ាំ ដូចជាស្តេរ៉ូអ៊ីដ កត្តាដែលជះឥទ្ធិពលដល់ការកើតជំងឺកូវីដ រួមមានអាយុ ឬជំងឺពីកំណើត ដូចជាធាត់ ប្រព័ន្ធការពារខ្សោយ ឬអ្នកជំងឺដែលទទួលការព្យាបាលដោយប្រព័ន្ធភាពស៊ាំ បណ្ដាលឲ្យរាងកាយមិនដំណើរការតាមសក្ដានុពលពេញលេញ ដូច្នេះអ្នកជំងឺមានអារម្មណ៍អស់កម្លាំងជាខ្លាំង។
កត្តាសំខាន់មួយទៀត ដែលរួមចំណែកដល់កូវីដយូរអង្វែងគឺ“ ស្ត្រេស” ដែលអាចបណ្ដាលមកពីការថប់បារម្ភ ដោយសារអ្នកជំងឺត្រូវបានគេបង្ខាំងនៅក្នុងកន្លែងបិទជិតអស់ពេលយូរ។

អ្នកជំងឺម្នាក់ មានកូវីដកម្រិតស្រាលបាននិយាយថា បន្ទាប់ពីជាសះស្បើយ គាត់មានអារម្មណ៍ថារាងកាយរបស់គាត់មិនដូចគ្នាទេ។ ពីមុនគាត់គឺជាបុរសខ្លាំង អាចរត់រាប់ម៉ោង ដើរពិនិត្យរបស់របរ លើករបស់ផ្សេងៗដំណើរការធម្មតា។ ប៉ុន្តែឥឡូវនេះ វាប្រែទៅជាមនុស្សម្នាក់ដែលអស់កម្លាំងយ៉ាងងាយស្រួល។ ជាពិសេសគឺតែងតែងងុយដេកជាប់ ហើយរាងកាយក៏លែងរឹងមាំដូចមុនតែម្ដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នេះគម្លាតដូសទី ២ ទៅទី ៣ នៃវ៉ាក់សាំង ៤ ប្រភេទ ដែល កម្ពុជា បើកយុទ្ធនាការចាក់
ចុចអាន៖ ៦ សំនួរ មុន-ក្រោយចាក់វ៉ាក់សាំងកូវីដ អាចធ្វើអ្វីបាននិងមិនអាច

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?