សុខភាព
តើឧបករណ៍តេស្តរហ័ស និងតេស្ត PCR ខុសគ្នាដូចម្តេច?
ឧបករណ៍តេស្តរហ័ស និងឧបករណ៍តេស្ត PCR រកអង់ទីហ្សែនកូវីដ-១៩ ដែលកំពុងដាក់ឲ្យប្រើប្រាស់នៅលើពិភពលោក រួមទាំងនៅកម្ពុជាផង សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងខ្លួនដូចខាងក្រោម៖
ឧបករណ៍តេស្ត PCR

-តម្រូវឱ្យគ្រូពេទ្យឬអ្នកជំនាញជាអ្នកយកសំណាក
-ត្រូវឆ្លងកាត់បន្ទប់ពិសោធន៍
-អាចប្រើប្រាស់បានតែនៅមន្ទីរពេទ្យរដ្ឋឬឯកជនដែលក្រសួងអនុញ្ញាតប៉ុណ្ណោះ
-ត្រូវរង់ចាំលទ្ធផលយ៉ាងហោច ៣ ថ្ងៃ
-ផ្ដល់លទ្ធផលវិជ្ជមានឬអវិជ្ជមានច្បាស់ ១០០ភាគរយ
ឧបករណ៍តេស្តរហ័ស (Rapid Test)

-ងាយស្រួលក្នុងការប្រើប្រាស់ មិនត្រូវការអ្នកជំនាញ ដោយមិនតម្រូវឲ្យឆ្លងកាត់បន្ទប់ពិសោធន៍ និងអាចធ្វើតេស្តដោយខ្លួនឯងបាន
-តម្លៃសមរម្យដែលអាចប្រើប្រាស់បានទូលំទូលាយ
-អាចផ្តល់លទ្ធផលលឿនក្នុងរយៈពេល ១៥ នាទី
– លទ្ធផលតេស្តមិនអាចជឿជាក់ ១០០ ភាគរយ (បើតេស្តវិជ្ជមាន តម្រូវឱ្យតេស្ត PCR ម្ដងទៀត)
-អាកាសយានដ្ឋាន ពហុកីឡាដ្ឋាន ឧទ្យានកម្សាន្ត ការិយាល័យ រោងចក្រ និងតំបន់ដែលមានមនុស្សកុះករជាច្រើនអាចផ្តល់ការធ្វើតេស្តកូវីដ-១៩ យ៉ាងឆាប់រហ័ស ដើម្បីស្វែងរកករណីវិជ្ជមានដែលអាចកើតមាននៅទីតាំងរបស់ខ្លួន។
ទោះបីជាបែបនេះក្តី ឧបករណ៍តេស្តរហ័សគឺជាឧបករណ៍យុទ្ធសាស្ត្រដែលអាចជួយកាត់ផ្តាច់ខ្សែបណ្តាញចម្លងជំងឺកូវីដ-១៩ ហើយប្រសិនបើរកឃើញលទ្ធផលវិជ្ជមាន អ្នកជំងឺត្រូវជូនដំណឹងដល់អាជ្ញាធរដើម្បីទទួលការតេស្តបន្ថែម ក៏ដូចជាស្វែងរកវិធីព្យាបាលដែលត្រឹមត្រូវ៕
អត្ថបទ៖ សន្យា
ចុចអាន៖ តើឧបករណ៍តេស្តរហ័សរកវីរុសកូវីដ-១៩ អាចជឿជាក់ប៉ុន្មានភាគរយ?
ចុចអាន៖ ប្រសិទ្ធភាព និងគុណសម្បត្តិ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល