សុខភាព
អ្នកជំនាញ៖ បន្លែស្លឹកប៉ុន្មានមុខនេះមានជាតិគីមីតិចតួចបំផុត
ស្ត្រីមេផ្ទះហាក់ខ្លាចរអានឹងបន្លែផ្លែឈើដែលមានលក់នៅលើទីផ្សារ បច្ចុប្បន្នពិបាកនឹងរករបស់ធម្មជាតិខ្លាំងណាស់។ ងាកទៅបន្លែក៏មានគីមី ផ្លែឈើក៏គីមី ទិញមិនស្រួលប៉ះគីមីទាំងអស់ក៏ថាបាន ព្រោះបន្លែផ្លែឈើដែលមានជាតិគីមីពិបាកសម្គាល់ដោយភ្នែកទទេ ឯមួយចំនួននាំចូលពីប្រទេសជិតខាងទៀត។

ខណៈពលរដ្ឋ ពិសេសស្រ្តីមេផ្ទះយើងជួបការលំបាកក្នុងការសម្គាល់បន្លែផ្លែឈើដែលមានគីមី ឬអត់នោះ អ្នកជំនាញខាងវិទ្យាសាស្រ្តកសិកម្ម ដែលមានបទពិសោធជាច្រើនឆ្នាំលើគម្រោងកសិកម្មជាមួយអង្គការក្រៅរដ្ឋាភិបាល លោក ភុន រតនា បានប្រាប់ពីប្រភេទបន្លែស្លឹកមួយចំនួនដែលមិនមាន ឬមានគីមីតិចតួចបំផុត។ បន្លែបៃតងទាំងនោះ រួមមាន៖
សាលាដ៖ ជាតិជ័រក្នុងសាលាដ អាចបង្ការពីសត្វល្អិតស៊ី ដូច្នេះហើយកសិករក៏មិនសូវប្រើថ្នាំគីមីប៉ុន្មានដែរ។
ត្រកួនចិន៖ ដូចគ្នានឹងសាលាដ៍ដែរ ត្រកួនជាពពួកបន្លែងាយដាំ និងថែទាំ មិនចាំបាច់ប្រើថ្នាំបង្ការសត្វល្អិត ក៏អាចទទួលបានផលដែរ។
ស្លឹកបាស់ ស្លឹកម្រុំ៖ កម្រមានកសិករបាញ់ថ្នាំកម្ចាត់សត្វល្អិតការពារបន្លែវល្លិ និងស្លឹកទាំង ២ មុខនេះណាស់ លើកលែងតែចម្ការធំៗប៉ុណ្ណោះ។

តាមការបញ្ជាក់របស់លោក ភុន រតនា បន្លែស្លឹកប្រឈមនឹងការបំផ្លាញពីសត្វល្អិតជាងគេ ពិសេសនៅរដូវភ្លៀងធ្លាក់ និងរដូវក្តៅ ម្ល៉ោះហើយកសិករចាំបាច់ត្រូវតែបាញ់ថ្នាំសម្លាប់សត្វល្អិតការពារ ទើបបន្លែនោះបានផល។ ប្រសិនបើកសិករធ្វើបានត្រឹមត្រូវតាមអាយុកាលរបស់ថ្នាំសម្លាប់សត្វល្អិត រួចទើបប្រមូលផលនោះមិនមានផលប៉ះពាល់ដល់សុខភាពអ្នកញ៉ាំទេ តែសំណួរសួរថា តើមានប៉ុន្មាននាក់ខ្វល់ពីបញ្ហានេះ?

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់