Connect with us

សុខភាព

កត្តាប្រឈមគ្រោះថ្នាក់ នៃជំងឺបេះដូង១ពីកំណើត!

បានផុស

នៅ

ជំងឺបេះដូងពីកំណើតជាជំងឺមួយ ដែលកើតញឹកញាប់ជាងគេក្នុងចំណោមជំងឺមិនប្រក្រតីផ្សេងៗទៀតដែលមានអត្រាដល់ទៅ១%​។ ភាគច្រើន​នៃ​ការកើត​ជំ​ងឺបេះដូង​ពី​កំណើត​ពុំទាន់​មាន​មូលហេតុ​ណាមួយ​ច្បាស់លាស់​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) កត្តា​ប្រឈម​មួយចំនួន​នៃ​ជំងឺ​នេះ​មានដូចជា​៖

– ភាពមិនប្រក្រតី​របស់​ក្រូ​មូ​សូម ឬ​ហ្សែ​ន​

– ការប៉ះពាល់​នឹង​សារធាតុពុល​មួយចំនួន​

– មាន​ប្រវត្តិ​ដែល​មានកូន​ធ្លាប់មាន​ជំងឺ​បេះដូង (​គួរ​រំលឹក​ផងដែរ​ថាបើ​អស់លោក​លោកស្រី​ធ្លាប់​មានកូន​ទីមួយ ដែលមាន​ជំងឺ​បេះដូង​ពី​កំណើត នោះ​កូន​ទី​២​ឬទី​៣​របស់​អស់លោក​លោកស្រី អាចមាន​អត្រា​កើត ជំងឺ​បេះដូង​ពីរ​ទៅ​បី​ដង ច្រើនជាង​អ្នក​ដែល​ពុំ​ធ្លាប់​មានកូន​មាន​បញ្ហា​ជំងឺ​បេះដូង​ពី​កំណើត​។​

២) ប្រភេទ​នៃ​ជំងឺ​បេះដូង​ពី​កំណើត​៖

​ជំងឺ​បេះដូង​ពី​កំណើត​មាន​ច្រើន​ប្រភេទ​ដូចជា​៖

ក​. ជំងឺ​បេះដូង​ពី​កំណើត​ដែល​មិន​ឲ្យ​សម្បុរ​ស្វាយ​:

– ប្រហោង​បេះដូង​ថត​លើ (ASD)

– ប្រហោង​បេះដូង​ថត​ក្រោម (VSD)

– សរសៃឈាម​បេះដូង​ចំហ (PDA) …

ខ​. ជំងឺ​បេះដូង​ពី​កំណើត​ដែល​ឲ្យ​សម្បុរ​ស្វាយ​:

– សរសៃឈាម​បេះដូង​បញ្ច្រាស់ (TGA)

– សរសៃឈាម​បេះដូង​មានតែ​មួយ (common trunk)

– បេះដូង​ថត​ក្រោម​មានតែ​មួយ​ថត (Single ventricle )

– សរសៃឈាម​បេះដូង​រត់​មិនធម្មតា (Total anomalous pulmonary venous return)…

៣) រោគសញ្ញា​៖

​ចំពោះ​ទារក​មាន​ជំងឺ​បេះដូង​ពី​កំណើត​អាច​មាន​រោគសញ្ញា ដូចខាងក្រោម​៖

– ទារក​មាន​សម្បុរ​ស្វាយ​

– ទារក​ពិបាក​ដកដង្ហើម​

  • ទារក​មាន​ទម្ងន់​ទាប​ជាង​អាយុ​នៃ​គភ៌​

– ទារក​ដង្ហក់​ពេល​បៅ​

​ប៉ុន្តែ​ពេលខ្លះ​ពុំ​មាន​លេចចេញ​ជា​រោគសញ្ញា​គ្លីនិក​ឲ្យ​យើង​ឃើញ​ច្បាស់លាស់​ទេ​។​

​គ្រប់​ទារក​ទាំងអស់​ដែល​កើត​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ​ត្រូវ​បាន​ទទួល​ការធ្វើ​អេកូ​បេះដូង​ចាប់ពី​អាយុ​៧២​ម៉ោង​ឡើងទៅ​។ ម្យ៉ាងវិញទៀត​ការធ្វើ​អេកូ​បេះដូង​ទារក​ពុំមាន​ផលប៉ះពាល់​អ្វី​ដល់​សុខភាព​ទារក​ឡើយ​។​

៤) គោលបំណង​នៃ​ការធ្វើ​អេកូ​បេះដូង​ក្រោយ​កើត​ដើម្បី​៖

– រក​ជំងឺ​បេះដូង​ពី​កំណើត​ឲ្យ​បាន​ឆាប់​និង​ទាន់​ពេលវេលា​

– ធ្វើការ​តាមដាន​និង​ព្យាបាល​

– ធ្វើការ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​បេះដូង​កុមារ​ដើម្បី​ធ្វើការ​វះកាត់ ឬ​រង់ចាំ​ធ្វើការ​វះកាត់ ដោយ​អាស្រ័យ​លើ​ស្ថានភាព​នៃ​ជំងឺ​

​ចំពោះ​ករណី​ជំងឺ​បេះដូង​ពី​កំណើត​ធ្ងន់ធ្ងរ​ខ្លាំង​ដែល​បង្ក​ផលវិបាក​ច្រើន​ហើយ​តម្រូវ​ឲ្យ​មានការ​វះកាត់​ច្រើនដង​ក្រុមគ្រួសារ តែងតែ​ទទួលបាន​នូវ​ការពន្យល់ ផ្តល់​ប្រឹក្សា​ពី​គ្រូពេទ្យ​ជំនាញ​អំពី​ផលវិបាក​ដែល​អាច​កើតមាន​ជាយថាហេតុ ដើម្បី​ឲ្យ​ពួកគាត់​ធ្វើការ​សម្រេចចិត្ត​។​

​បើ​អស់លោក​លោកស្រី​ស្រលាញ់​បុត្រ​ធីតា​សូម​នាំ​កូនតូច មក​ពិនិត្យ​អេកូ​បេះដូង​តាម​ការ​ណាត់ជួប ដោយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​កុំបី​អាក់ខាន​ឡើយ​។​

” ស្នាមញញឹម​របស់​បុត្រ​ធីតា ជា​សុភមង្គល​របស់​មាតាបិតា​! “៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១១ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១២ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម