សុខភាព
វិធីថែទាំសុខភាពផ្លូវដង្ហើម ចៀសផុតជំងឺសួតផ្សេងៗ
សុខភាពប្រព័ន្ធផ្លូវដង្ហើម ឬសួត ពិតជាមានសារសំខាន់ណាស់ចំពោះមនុស្សយើងគ្រប់គ្នា ព្រោះវាជាផ្នែកមួយនៃរាងកាយជួយឲ្យយើងដកដង្ហើមចេញចូលបានពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងបរិបទដែលមានជំងឺផ្លូវដង្ហើមកាចសាហាវដូចជំងឺកូវីដ-១៩ទៀត គ្នាយើងគប្បីចេះថែទាំសុខភាពផ្លូវដង្ហើម ឬសួតឲ្យបានល្អតាមប៉ុន្មានតិចនិកខាងក្រោម៖
១. កុំជក់បារី

ការជក់បារីជាកត្តាចម្បងបង្កឲ្យកើតជំងឺមហារីកសួត និងជំងឺស្ទះសួតរ៉ាំរ៉ៃ ហើយផ្សែងបារីអាចបង្រួមរន្ធខ្យល់ និងធ្វើឲ្យពិបាកដកដង្ហើម។ ជក់បារីក៏បណ្ដាលឲ្យរលាករ៉ាំរ៉ៃ ឬហើមក្នុងសួតដែលអាចនាំឲ្យមានជំងឺរលាកទងសួតរ៉ាំរ៉ៃ។ យូរៗ ទៅផ្សែងបារីបំផ្លាញជាលិកាសួត និងអាចបង្កឲ្យមានការផ្លាស់ប្ដូរដែលក្លាយទៅជាមហារីក។
២. ចៀសវាងការប៉ះពាល់សារធាតុពុល
ផ្សែងបារី សារធាតុគីមីក្នុងផ្ទះ ឬកន្លែងធ្វើការសុទ្ធតែអាចបង្កឲ្យសួតប្រឈមនឹងកើតជំងឺ ពិសេសអ្នករស់នៅទីប្រជុំជនមានឡាន មានម៉ូតូច្រើន។ ម៉្យាងវិញទៀត យើងគួរចៀសវាងការធ្វើលំហាត់ប្រាណក្រៅផ្ទះចំថ្ងៃមានផ្សែងពុលច្រើន និងត្រូវពាក់ម៉ាស ដើម្បីការពារសុខភាពផ្លូវដង្ហើមពីខ្យល់កខ្វក់។
៣. ហាត់ប្រាណ

មិនថាយើងក្មេង ឬចាស់ ធាត់ ឬស្គមនោះទេ ការធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណអាចជួយរក្សាសុខភាពផ្លូវដង្ហើមឲ្យមានសុខភាពល្អបាន។
៤. ទប់ស្កាត់ការឆ្លងមេរោគ
មិនថាជំងឺផ្ដាសាយ ឬជំងឺផ្លូវដង្ហើមដទៃ ពិសេសឥឡូវនេះមានការរាលដាលជំងឺកូវីដ-១៩ យើងត្រូវការពារប្រព័ន្ធផ្លូវដង្ហើមដោយ៖
- លាងដៃជាមួយសាប៊ូនឹងទឹកស្អាត ឬអាចប្រើអាល់កុល ឬជែលលាងដៃ ឲ្យបានញឹកញាប់ តាមដែរអាចធ្វើទៅបាន។
- ចៀសវាងកន្លែងមានមនុស្សច្រើន (ពិសេស ក្នុងរដូវងាយកើតជំងឺផ្ដាសាយ)។
- ដុសសម្អាតធ្មេញឲ្យបានយ៉ាងតិច២/ថ្ងៃ។ ការធ្វើអនាម័យមាត់ស្អាត អាចទប់ស្កាត់មេរោគបង្កជាជំងឺបាន។
- ចាក់វ៉ាក់សាំងការពារខ្លួនពីជំងឺតាមការណែនាំ។
- មើលថែសុខភាពខ្លួនឯងឲ្យបានល្អ ក្នុងករណីឈឺ ចៀសវាងចម្លងមនុស្សជុំវិញខ្លួន។
៥. ពិនិត្យសុខភាពទៀងទាត់

ការពិនិត្យសុខភាពជាប្រចាំជួយការពារជំងឺផ្សេងៗ ទោះបីជាយើងមានអារម្មណ៍ថាសុខភាពល្អក៏ដោយ ព្រោះជំងឺខ្លះមិនចេញរោគសញ្ញាឲ្យយើងដឹងភ្លាមៗទេ ទាល់តែចូលដល់លក្ខណៈធ្ងន់ធ្ងរទើបចេញរោគសញ្ញាឲ្យយើងភ័យ រត់ទៅពិនិត្យសុខភាព។

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់