សុខភាព
ចាក់ Pfizer ២ដូស មានប្រសិទ្ធភាពខ្ពស់ ការពារ Delta បាន ៦ខែ
ការចាក់វ៉ាក់សាំង Pfizer ចំនួនពីរដូស មានប្រសិទ្ធភាពខ្ពស់យ៉ាងហោចណាស់៦ខែ ប្រឆាំងនឹងជំងឺកូវីដ-១៩ធ្ងន់ធ្ងររួមទាំងវីរុសបំប្លែងខ្លួន Delta ផងដែរ។ នេះបើតាមការវិភាគលើអ្នកជំងឺអាមេរិកដែលបង្ហាញកាលពីថ្ងៃចន្ទទី៤ខែតុលា។
ក្រុមហ៊ុន Pfizer និងអ្នកផ្តល់សេវាសុខភាព Kaiser Permanente បានពិនិត្យមើលកំណត់ត្រាពីមនុស្សចំនួន ៣.៤ លាននាក់នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង ដែលក្នុងនោះ មានមួយភាគបីបានទទួលវ៉ាក់សាំងពេញលេញនៅចន្លោះខែធ្នូឆ្នាំ ២០២០ ដល់ខែសីហាឆ្នាំ ២០២១។

បន្ទាប់ពីរយៈពេលជាមធ្យមពី៣ទៅ៤ខែ អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ត្រូវបានគេរកឃើញថាមាន ប្រសិទ្ធភាព៧៣ភាគរយការពារការឆ្លងរោគ និង ៩០ភាគរយការពារពីការចូលមន្ទីរពេទ្យ។
ទោះបីជាយ៉ាងណាក៏ដោយ ថ្វីបើការការពារប្រឆាំងនឹងការឆ្លងវីរុសបំប្លែងខ្លួន Delta បានធ្លាក់ចុះ៤០ភាគរយក្នុងរយៈពេល៥ខែក៏ដោយ ការការពារប្រឆាំងនឹងការចូលមន្ទីរពេទ្យ ពាក់ព័ន្ធនឹងករណីពីវីរុសបំប្លែងខ្លួនគ្រប់ប្រភេទទាំងអស់ នៅតែមានកម្រិតខ្ពស់ក្នុងរយៈពេលនៃការស្រាវជ្រាវ។

ការសិក្សាដដែលបានកត់សម្គាល់ថា លទ្ធផលនេះមានភាពស៊ីគ្នានឹងទិន្នន័យបឋម ពីអាជ្ញាធរសុខាភិបាលអាមេរិកនិងអ៊ីស្រាអែល។
អ្នកនិពន្ធបានសន្និដ្ឋានថា ការធ្លាក់ចុះសមត្ថភាពប្រឆាំងការឆ្លងមេរោគ ទំនងជាបណ្តាលមកពីការថយចុះប្រសិទ្ធភាពរបស់វ៉ាក់សាំង មិនមែនដោយសារវីរុសបំប្លែងខ្លួន Delta គេចពីប្រព័ន្ធភាពស៊ាំដែលបង្កឡើងដោយវ៉ាក់សាំងនោះទេ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ Pfizer ក្លាយជាវ៉ាក់សាំងកូវីដដំបូងគេ ដែលទទួលបានការយល់ព្រមពី FDA

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ