Connect with us

សុខភាព

អ្នកឆ្លងវីរុសកូវីដ-១៩ មិនចេញរោគសញ្ញាសោះ កម្រនឹងចម្លងទៅអ្នកដទៃ

បានផុស

នៅ

អ្នក​ឆ្លង​ជំងឺបង្កដោយ​វីរុស​ COVID-19 ដែល​មិន​មានចេញ​រោគសញ្ញា​សោះ​គឺ​ទំនងជាកម្រ​នឹង​ចម្លង​ទៅ​អ្នកដទៃណាស់​។ នេះជាការ​លើកឡើង​របស់​លោកស្រី​ Maria Van Kerkhove ជា​អ្នក​ដឹកនាំ​ការ​ឆ្លើយតប​នឹងវីរុស​ COVID-19 និង​ជំងឺ​ឆ្លង​របស់​អង្គការ​សុខភាព​ពិភពលោក​ កាល​ពី​ថ្ងៃ​ទី៨ ខែ​មិថុនា។

Cough remedies for kids - Singapore parents
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​​របាយការណ៍​របស់​ប្រទេស​ជាច្រើន​ទាក់ទង​នឹង​ការ​តាមដាន​ករណី​អ្នក​ឆ្លងវីរុស​​មិន​មានចេញ​​រោគសញ្ញា គឺ​មិន​បាន​រកឃើញ​ថា​មាន​ការ​ចម្លង​ទៅ​បុគ្គល​ផ្សេង​ទេ។ សម្រាប់​ករណី​អ្នក​ឆ្លង​មិន​មាន​រោគសញ្ញា​សោះនេះដែរគឺមិន​មាន​អាការៈក្ដៅខ្លួន ក្អក ឬពិបាក​ដក​ដង្ហើមគួរឲ្យ​កត់សម្គាល់នោះទេ ហើយ​បើសិនជា​ធ្លាក់ខ្លួន​ឈឺ​ភាគច្រើន​អ្នកទាំងនោះ​គឺ​មាន​ស្ថាន​ភាព​​​ជំងឺ​ស្រាល។

ចំពោះអ្នក​ឆ្លង​វីរុស COVID-19 ​នេះអាច​នឹង​មិន​មាន​រោគសញ្ញាសោះ​​ហើយ​មាន​ស្ថានភាព​ជំងឺ​ស្រាល​ ឬ​អាចមាន​រោគសញ្ញា​ដែល​មិន​បញ្ជាក់​ឲ្យ​ដឹង ឬ​មួយ​ពួកគេ​អាច​មិន​ទាន់​ចេញ​រោគសញ្ញា​។ ការ​មិន​មានរោគសញ្ញា​គឺ​ខុស​គ្នា​ពី​​ការ​មិន​ទាន់​ចេញ​រោគសញ្ញា​ដោយ​ការ​មិន​មាន​រោគសញ្ញា​មាន​ន័យ​ថា​អ្នក​ជំងឺ​ឆ្លង​វីរុស​តែ​មិន​មាន​ចេញ​រោគសញ្ញា​អ្វី​ទាំងអស់ ប៉ុន្តែ​ការ​មិន​ទាន់ចេញ​រោគសញ្ញា​​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​ដែល​មិន​ទាន់​ចេញ​រោគសញ្ញា​អ្វីមួយ។

Coronavirus covid-19 concept, Unhealthy Asian woman sneezing and cough  without protective face mask, ill, sick, from virus and air pollution PM2.5  - Rotech

ការសិក្សា​មួយ​កាល​ពី​ខែ​មេសា​បាន​លើក​ឡើង​ថា​អ្នក​ឆ្លង​វីរុស​នេះ​ចាប់ផ្ដើម​ចម្លង​​ពី​ពីរ​ទៅ​បី​ថ្ងៃ​មុន​ចេញ​រោគសញ្ញា។ បន្ថែម​ពី​នេះ​ទៀត​ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ឆ្លង​សហរដ្ឋអាមេរិក​បាន​ប៉ាន់ស្មាន​ថា​៤០%​នៃ​ការ​ចម្លង​វីរុស​នេះ​គឺ​កើត​មុន​​ពេល​អ្នក​ឆ្លង​វីរុស​ចាប់ផ្ដើមធ្លាក់​ខ្លួន​ឈឺ។ អ្នក​ជំងឺ​ទាំង​នោះ​​បាន​ចម្លង​វីរុស COVID-19 ទៅ​អ្នកដទៃ​មុន​នឹង​ពួកគេ​ចេញ​រោគសញ្ញា។

ការ​បែងចែក​ភាព​ខុសគ្នា​រវាង​អ្នក​មិន​មាន​រោគសញ្ញា​សោះ ​អ្នក​មិន​ទាន់​ចេញ​រោគសញ្ញា​ និង​អ្នក​ចេញ​រោគសញ្ញា​ដែល​មិន​បញ្ជាក់​ឲ្យ​ដឹង​ ឬ​ស្រាល គឺ​សំខាន់​ណាស់។ ម៉្យាង​ទៀត​ ការ​តាម​ដានពី​ការ​ប៉ះពាល់អ្នក​ផ្ទុកវីរុសនេះ​នៅកោះ​​តៃវ៉ាន់ ក៏​ដូចជា​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​ថា​អ្នក​មិន​មាន​រោគសញ្ញា​សោះ​គឺ​កម្រ​នឹង​ចម្លង​ទៅ​អ្នក​ដទៃ​ណាស់។

Photo of Asian women or mother and - ID:123930167 - Royalty Free Image -  Stocklib

ការសិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​រកឃើញ​ទៀត​ថា​ការ​ចម្លង​នេះ​​តែង​កើត​មាន​មុន ឬ​នៅ​ថ្ងៃ​ដែលអ្នកផ្ទុកវីរុស​​ចេញ​រោគសញ្ញា​ដំបូង​។ ការ​សិក្សា​តាម​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​ក៏​បាន​បញ្ជាក់​ទៅ​លើ​ការ​ចម្លង​មុន​ចេញ​រោគសញ្ញា​ដែរ ហើយ​បាន​ណែនាំ​ថា​អ្នក​ដែល​មិនមាន​អាការៈ​អ្វី​មិន​ប្រាកដ​ថា​មិន​អាច​ចម្លង​វីរុស​នេះ​ទេ។ ដូចនេះ​ហើយ​វិធានការណ៍​តាមដាន និង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​គួរ​អនុវត្ត​តាម​បណ្ដា​ប្រទេសនានា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ វីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរសព្ទ និង​ក្រដាសប្រាក់ជិត ​៣០​ថ្ងៃ

ចុចអាន៖ មូលហេតុអ្នកជំងឺនៅសេសសល់រោគសញ្ញាក្រោយជា ដែលគេហៅថា កូវីដរយៈពេលវែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៥ នាទីutes មុន

ការតភ្ជាប់លើការដឹកជញ្ជូន ពាណិជ្ជកម្ម នឹងជួយពង្រឹង​ជំហរអាស៊ាន​ជា​មហា​អំណាចសេដ្ឋកិច្ច

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ជំរុញ​ឲ្យ​អ៊ីស្រាអែល​បើក​​ជំនួយ​ចូល​តំបន់​​ហ្គាហ្សា​ឡើង​វិញ

ព័ត៌មានជាតិ៤៥ នាទីutes មុន

គ្រួសារជនរងគ្រោះ រួមទាំង​អតីតមេឃុំ​ស្នើសុំពិនិត្យ​​ឡើងវិញ ករណី​ឃាត់ខ្លួនបុរស ៣ នាក់ភ្ជួរដី​ដាំ​​ដំឡូង និង​ស្វាយ​ចន្ទី

កីឡា៤៧ នាទីutes មុន

សហព័ន្ធ​កីឡាបញ្ចស៊ីឡាត់ នឹង​រៀបចំការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​លើកដំបូង

ព័ត៌មានជាតិ៥៤ នាទីutes មុន

បណ្ឌិត ហង់ជួន ណារ៉ុន ស្នើគ្រប់ភាគីបន្តលើកកម្ពស់សាសនា និងសីលធម៌សង្គម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ថា ពេញចិត្តណាស់ ចំពោះលិខិតដែល ហ្សេលេនស្គី ផ្ញើឲ្យគាត់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

Starmer និង Macron នឹងដឹកដៃ Zelensky ទៅអាមេរិកម្តងទៀត ដើម្បីបញ្ចុះបញ្ចូល Trump ឲ្យជួយអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម