Connect with us

សុខភាព

អ្នកស្រាវជ្រាវ​រកឃើញមូលហេតុ​ប្រុសៗ​ឆ្លង​កូវីដ-១៩ច្រើន និងងាយ​ស្លាប់​ជាង​ស្រីៗ

បានផុស

នៅ

អង់ហ្ស៊ីម​មួយ​ប្រភេទ​ដែល​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា ជា​អង់​ហ្ស៊ីម​សំខាន់​ជួយ​វីរុស​កូវីដ-១៩ អាច​ឆ្លង​ចូល​សរីរាង្គ​ផ្សេងៗ​ក្នុង​រាងកាយ ត្រូវ​គេ​រក​ឃើញ​ថា មាន​ក្នុង​ឈាម​មនុស្ស​ប្រុស ច្រើន​ជាង​មនុស្ស​ស្រី ដែល​រប​បគំហើញ​នេះ​បានចេញ​ផ្សាយកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ ដែល​អាច​ពន្យល់​បាន​ថា ហេតុ​អ្វី​បាន​ជា​ចំនួន​អ្នក​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​ជា​បុរស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង់ហ្ស៊ីម​មួយ​ប្រភេទ អ្នកជំនាញឲ្យ​ឈ្មោះ​ថា ACE2 (Angiotensin-converting enzyme 2) ត្រូវ​គេ​រក​ឃើញ​មាន​ក្នុង​បេះដូង តម្រង​នោម និង​សរីរាង្គ​ផ្សេង​ទៀត ខណៈ​វីរុស​កូរ៉ូណា​ថ្មី​ គឺ​ពឹង​ផ្អែក​លើ​អង់ហ្ស៊ីម​ប្រភេទ​នេះ ដើម្បី​ចម្លង​​ទៅ​កាន់​សួត​មនុស្ស ហើយ​កម្រិតនៃអង់ហ្សីមនេះមាន​ក្នុង​ខ្លួនបុរស ច្រើនជាងស្រ្តី។

ចាប់​តាំង​ពី​មាន​ការ​រាតត្បាត ​រកណីស្លាប់រាប់លាននាក់ ក្នុង​នោះ​ចំនួន​អ្នក​ស្លាប់​ជា​បុរស​ គឺ​ខ្ពស់​ជាង​ស្រ្តី និង​​ស្ថានភាព​ជំងឺ​ក៏​ធ្ងន់ធ្ងរ និង​ស៊ាំញ៉ាំ​ជាង​ស្ត្រី​ផង​ដែរ។

Seven Key Issues Affecting Women and Girls During the COVID-19 Pandemic—And  What You Can Do About Them | FSG

ការ​វិភាគ​ទៅ​លើ​បុរស និង​ស្ត្រី​រាប់​ពាន់​នាក់ ដោយក្រុម​របស់​សាស្ត្រាចារ្យ Voors បាន​វាស់​វែង​កម្រិត​កំហាប់​អង់ហ្ស៊ីម ACE2 ពី​អ្នក​ជំងឺ​ខ្សោយ​បេះដូង​ជាង ៣ ៥០០​នាក់ មក​ពី​ប្រទេស​សរុប ១១ ជុំ​វិញ​ទ្វីប​អឺរ៉ុប។ ការ​សិក្សា​នេះ​បាន​ចាប់​ផ្តើម​មុន​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ-១៩ ទៅ​ទៀត ហេតុ​នេះ​អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា មិន​បាន​រាប់​បញ្ចូល​អ្នក​ជំងឺ​កូវីដ ១៩ ទៅ​ក្នុង​នោះទេ។ ប៉ុន្តែ​នៅ​ពេល​ដែល​ការសិក្សា​ជាច្រើន​ទៀត កំណត់​មុខ​សញ្ញា​អង់ហ្ស៊ីម ACE2 ជា​ភ្នាក់​ងារ​ចម្បង​សម្រាប់​ចម្លង​វីរុស​កូរ៉ូណាថ្មី​ទៅ​កាន់​សរីរាង្គ​ផ្សេងៗ នាំ​ឲ្យ​សាស្ត្រាចារ្យ Voors និង​ក្រុម​របស់​លោក រក​ឃើញ​ចំណុច​ដ៏​សំខាន់​នេះ​តែ​ម្តង។

វេជ្ជបណ្ឌិត Iziah Sama មក​ពី​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Groningen ដែល​ចូល​រួម​ការសិក្សា​នេះ បញ្ជាក់​ថា «ពួកយើង​បាន​រកឃើញ​សមាសធាតុ​គីមី​ខ្លាំង​ក្លា​មួយ គឺ​អង់ហ្ស៊ីម ACE2 មាន​កំហាប់​ខ្ពស់​នៅ​ក្នុង​ខ្លួន​បុរស ជាង​កំហាប់​មាន​ក្នុង​រាងកាយ​ស្ត្រី។ ខ្ញុំ​ទទួល​ស្គាល់ថា ការរកហើញ​នេះ អាច​ពន្យល់​បាន​ពី​មូលហេតុ​បុរស​ងាយ​ស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ ច្រើនជាងស្ត្រី»៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នកឆ្លងវីរុសកូវីដ-១៩ មិនចេញរោគសញ្ញាសោះ កម្រនឹងចម្លងទៅអ្នកដទៃ

ចុចអាន៖ វីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរសព្ទ និង​ក្រដាសប្រាក់ជិត ​៣០​ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម