សុខភាព
ផ្សិតពីភ្នំហិម៉ាល័យ មានតម្លៃថ្លៃជាងមាស ល្បីខ្លាំងខាងប៉ូវផ្លូវភេទ
ផ្សិតនេះជាថ្នាំបុរាណចិនដ៏កម្រ ដែលត្រូវគេស្គាល់ថា “ថ្នាំវីយ៉ាក្រានៃភ្នំហិម៉ាល័យ “ដែលមានតម្លៃថ្លៃជាងមាសទៅទៀត ហើយក៏កំពុងក្លាយជាមុខសញ្ញាពាក់ព័ន្ធ ដែលអង្គភាពប្រឆាំងអំពើពុករលួយចិន ត្រូវបង្រ្កាបផងដែរ។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ផ្សិតកម្រនេះ មានតម្លៃ ៨៣ ៨០០ដុល្លារ/គីឡូក្រាម។ នោះមានន័យថា ផ្សិតនេះ មានតម្លៃ ៨០ដុល្លារ/១ក្រាម ថ្លៃជាងតម្លៃមាសបច្ចុប្បន្នទៅទៀត ដែលថ្លៃប្រមាណ ៥៩,៤០ដុល្លារ/១ក្រាម ប៉ុណ្ណោះ។
ផ្សិតនេះ អាចរកបានតែនៅតំបន់ភ្នំហិម៉ាល័យប៉ុណ្ណោះ និងក្លាយជាទម្រង់កម្រមួយ នៃរូបិយវត្ថុ ដែលត្រូវបានប្រើប្រាស់ទៅសូកប៉ាន់មន្រ្តីពុករលួយ។ ផ្សិតនេះ ត្រូវបានប្រើប្រាស់ជាថ្នាំបូរាណ ដោយជនជាតិចិន និងទីបេ អស់រយៈពេលរាប់សតវត្សមកហើយ។ ផ្សិតនេះ អាចរកបាននៅក្នុងប្រទេសនេប៉ាល់ ប៊ូតាន ឥណ្ឌា និងតំបន់ទីបេ ប៉ុន្ដែនៅរយៈកំពស់ចន្លោះពី ៣ ០០០ម៉ែត្រ-៥ ០០០ម៉ែត្រ លើកម្ពស់ទឹកសមុទ្រ។
ផ្សិតកម្រនេះ ត្រូវគេចាត់ទុកថាជា មាសជីវសាស្រ្ត ដែលផ្ដល់សារៈប្រយោជន៍ជាច្រើនដល់សុខភាព រួមមានការបង្កើនសមត្ថភាពផ្លូវភេទ ការស្ដារឡើងវិញមុខងារបន្ដពូជ និងតម្រងនោម អាចព្យាបាលជំងឺធាត់ជ្រុល និងមហារីកផងដែរ។
ផ្សិតនេះ ពិតជាកម្រណាស់ ដោយសារវាអាចលូតលាស់នៅសីតុណ្ហភាពក្រោម ២១អង្សារសេប៉ុណ្ណោះ ហើយអ្នកវិទ្យាសាស្រ្ត បានរកឃើញផលប៉ះពាល់នានា នៃបម្រែបម្រួលអាកាសធាតុ និងការប្រើប្រាស់ច្រើនពេក ដែលបានធ្វើឲ្យផ្សិតនេះជិតផុតពូជនៅក្នុងប្រទេសចិន។

កាលពីខែមីនា ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងខេត្ត Qinghai របស់ចិន បានប្រកាសយុទ្ធនាការ បង្រ្កាបមន្រ្ដីចិន ដែលកំពុងពាក់ព័ន្ធជាមួយផ្សិតកម្រនេះ។ យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការត្រួតពិនិត្យវិន័យរបស់ខេត្ត Qinghai បានបញ្ជាក់ថា ក្រុមជំនាញ បានកំណត់គោលដៅលើមន្រ្តីចិន ដែលបានកេងប្រវ័ញ្ចពីតួនាទីរបស់ពួកគេ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈផ្សិតដង្កូវរដូវរងា (Winter worm)។ ចំណែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក៏បានរាយការណ៍ករណីពុករលួយមួយចំនួន នាពេលកន្លងមកផងដែរ ដែលមន្រ្តីចិន ត្រូវបានរកឃើញថា បានទទួលសំណូក ផ្សិតដង្កូវរដូវរងា (Winter worm) នេះ៕
ចុចអាន៖មើមខ្ជាយ ជាឱសថជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃវីរុសកូវីដ ១៩
ចុចអាន៖កត្តា ៤យ៉ាង ជះឥទ្ធិពលខ្លាំងក្លាដល់ជីវិតលើគ្រែ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា