Connect with us

សុខភាព

ប្រយ័ត្នភ្លើង LED អាចធ្វើឲ្យខូចភ្នែកបាន!

បានផុស

នៅ

ពន្លឺ​ភ្លើង​ LED (Light-Emitting Diodes)​​​ អាច​ហៅ​ម្យ៉ាង​ទៀត​ឲ្យ​ងាយ​យល់​ថា ពន្លឺ​អគ្គិសនី​ប្រើ​ឌីយ៉ូត​មួយ​ ឬពីរ​ដែល​ទោះ​ជា​ចរន្ត​ខ្សោយ ​ក៏​អាច​បំភ្លឺ​បាន​ច្បាស់​ខ្លាំង​ យើង​អាច​ឃើញ​វា​នៅ​​ក្នុង​ជីវភាព​រស់​នៅ​រាល់​ថ្ងៃ​ ដូច​ជា អំពូល​ LED ស្មាត​ហ្វូន កុំ​ព្យូទ័រ​ Laptop ស្តុប​ចង្កៀង​ឡាន ម៉ូតូ​ ជា​ដើម​ ដែល​ជួយ​សម្រួល​ដល់​ការ​រស់​នៅ តែ​យ៉ាង​ណា​មិញ​​ អាជ្ញាធរ​សុខភាព​របស់​បារាំង​បាន​ចេញ​របាយ​ការណ៍​ព្រមាន​ថា ប្រភព​ពន្លឺ​ទាំង​នោះ​អាច​បង្ក​​ហានិភ័យ​ដល់​ភ្នែក​ទៅ​ថ្ងៃ​មុខ​​​ បើ​មិន​យក​ចិត្ត​ទុក​ដាក់​ទេ​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​សុខភាព​បារាំង​ហៅ​កាត់​ ANSES បាន​ចេញ​របាយការណ៍​ ​ក្រើន​រម្លឹក​ពី​បញ្ហា​ខាង​លើ បន្ទាប់​ក្រុម​ស្រាវជ្រាវ​​បាន​រក​ឃើញ​ថា ប្រភព​ពន្លឺ​ LED អាច​សម្លាប់​​កោសិកា​រេទីន​ (កោសិកា​ក្នុង​ភ្នែក​) បន្តិច​​ម្តង​ៗ​ ដែល​អាច​ឈាន​​ធ្វើ​ឲ្យ​ភ្នែក​ពិការ​​ទៀត​ផង​។ នេះ​ក៏​ដោយ​សារ​តែ​ពន្លឺ​ម្យ៉ាង​នៃ​ LED ដែល​អ្នក​វិទ្យាសាស្រ្ត​ហៅ​ថា “Blue Light” បំផ្លាញ​ស្រទាប់​រេទីន​របស់​​ភ្នែក​។

បន្ទាប់​ពី​ចេញ​របាយការណ៍​ខាង​លើ​រួច អាជ្ញាធរ​បារាំងក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់​ព័ន្ធ​ព្យាយាម​​ចុះ​​សម្រួល​លើ​ផលិត​ផល​ LED ដោយ​កម្រិត​ពន្លឺ Blue Light ក្នុង​បរិមាណ​​ដែល​មិន​ឲ្យ​ប៉ះ​ពាល់​ដល់​ភ្នែក​ធ្ងន់​ធ្ងរ​។

អាជ្ញាធរ​សុខភាព​បារាំង​ហៅ​កាត់​ ANSES បាន​ចេញ​របាយការណ៍​ ​ក្រើន​រម្លឹក​ពី​បញ្ហា​ខាង​លើ បន្ទាប់​ក្រុម​ស្រាវជ្រាវ​​បាន​រក​ឃើញ​ថា ប្រភព​ពន្លឺ​ LED អាច​សម្លាប់​​កោសិកា​រេទីន​ (កោសិកា​ក្នុង​ភ្នែក​) បន្តិច​​ម្តង​ៗ​ ដែល​អាច​ឈាន​​ធ្វើ​ឲ្យ​ភ្នែក​ពិការ​​ទៀត​ផង​។ នេះ​ក៏​ដោយ​សារ​តែ​ពន្លឺ​ម្យ៉ាង​នៃ​ LED ដែល​អ្នក​វិទ្យាសាស្រ្ត​ហៅ​ថា “Blue Light” បំផ្លាញ​ស្រទាប់​រេទីន​របស់​​ភ្នែក​។

បន្ទាប់​ពី​ចេញ​របាយការណ៍​ខាង​លើ​រួច អាជ្ញាធរ​បារាំងក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់​ព័ន្ធ​ព្យាយាម​​ចុះ​​សម្រួល​លើ​ផលិត​ផល​ LED ដោយ​កម្រិត​ពន្លឺ Blue Light ក្នុង​បរិមាណ​​ដែល​មិន​ឲ្យ​ប៉ះ​ពាល់​ដល់​ភ្នែក​ធ្ងន់​ធ្ងរ​។

របាយការណ៍​ប្រមាណ​ជាង ​៤០០ ​ទំព័រ​ខាង​លើ​ដដែល ក៏​បាន​​បញ្ជាក់​ដែរ​ថា ពន្លឺ​ភ្លើង ​​LED ដែល​ចេញ​ពី​អេក្រង់​ពន្លឺ​ទូរស័ព្ទ​ Smartphone កុំ​ព្យូរទ័រ Laptop ឬ​ Tablet មិន​បង្ក​ឲ្យ​​​មាន​បញ្ហា​​ខូច​ភ្នែក​ធ្ងន់​ធ្ងរ​នោះ​ទេ ប៉ុន្តែ​ស្តុប​ចង្កៀង​ឡាន​ អាច​បង្ក​បញ្ហា​ដូច​ខាង​លើ​នេះ​បាន​។ ដូច​នេះ​ មន្ត្រី​បារាំង​ក៏​កំពុង​ដុត​ដៃ​ដុត​ជើង​លើ​បញ្ហា​នោះ​ផង​ដែរ​។

ទាក់​ទង​នឹង​បញ្ហា​ខាង​លើ​ លោក​វេជ្ជបណ្ឌិត Alejandro Sanchez de Miguel សាស្រ្តាចារ្យ​​ផ្នែក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Exeter ចក្រភព​អង់គ្លេស​ បាន​ណែ​នាំ​​វិធី​សាស្រ្ត​មួយ​ចំនួន​ដែល​អាច​ការពារ​ភ្នែក​ពី​ប្រភព​ពន្លឺ ​LED ដែល​មាន​ដូច​ជា​៖

  • នៅ​គ្រប់​ Smartphone និង​កុំព្យូរទ័រ​ មាន​កម្មវិធី​ដែល​អាច​ជួយ​បន្ថយ​កម្រិត​ពន្លឺ​អេក្រង់​បាន ដូច​នេះ​ យើង​អាច​បន្ថយ​វា​ក្នុង​កម្រិត​សម​ស្រប​មួយ​។
  • មិន​គួរ​សម្លឹង​មើល​អេក្រង់​ទូរស័ព្ទ​ ឬ​កុំ​ព្យូរទ័រ​នៅ​ទី​ងងឹត​ឡើយ ​ព្រោះ​វា​អាច​បង្ក​ឲ្យ​ប្រស្រី​ភ្នែក​អ្នក​ចាប់​យក​ពន្លឺ​ខ្លាំង ករណី​មិន​អាច​ចៀស​បាន​ គួរ​ប្រើ​ ‘Night Mode’៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖គិតពីសុខភាពឆ្អឹង អនុវត្ត ៥ ចំណុចនេះតាំងពីនៅក្មេងវ័យ

ចុចអាន៖ផ្សិតពីភ្នំហិម៉ាល័យ មានតម្លៃថ្លៃជាងមាស ល្បីខ្លាំងខាងប៉ូវផ្លូវភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៤ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៧ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៦ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម