សុខភាព
ផលរំខានវ៉ាក់សាំង Sinovac ដូសទី៣ និងថ្នាំគួរទុកតាមខ្លួន ករណីអាការមិនស្រួល
ក្រោយចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់(Sinovac) ដូសទី៣ អ្នកខ្លះនឹងទទួលរងផលរំខានលើរាងកាយមួយចំនួន ហើយអ្នកខ្លះទៀតទំនងនឹងគ្មានប្រតិកម្មអ្វីឡើយ។

យោងតាមប្រសាសន៍ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវ ឱ វណ្នឌីន បានឱ្យដឹងថា ជាទូទៅការចាក់វ៉ាក់សាំងតែងមានប្រតិកម្មឆ្លើយតបដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ចង្អោរ ក្អួត អស់កម្លាំងជាដើម ហើយប្រតិកម្មឆ្លើយតប ឬផលរំខាននោះក៏ខុសគ្នាទៅតាមប្រភេទវ៉ាក់សាំងនីមួយៗដែរ។

ទោះយ៉ាងណា ផលរំខានទាំងឡាយនឹងមិនបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ ហើយវានឹងបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។
លោកជំទាវ ឱ វណ្នឌីន មានប្រសាសន៍ថា បើមានផលរំខាន ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ រួច សូមកុំមានការព្រួយបារម្ភអី ដោយសារតែវ៉ាក់សាំងធ្វើការជាមួយសរីរាង្គ ហើយសរីរាង្គធ្វើការជាមួយវ៉ាក់សាំងវិញ ដោយផលរំខានទាំងនោះនឹងបាត់ទៅវិញ ក្នុងរយៈពេលពេលយ៉ាងយូរ ៣ថ្ងៃប៉ុណ្ណោះ (២៤ម៉ោង-៧២ម៉ោង)។

ចំពោះករណីប្រតិកម្មខាងលើនេះដែរ កើតមានតិចណាស់ ក្នុង១លាននាក់ គឺមានតែ ២ ឬ៣នាក់ទេ។ ទោះយ៉ាងណាបើមានអាការឈឺក្បាល ឬក្ដៅខ្លួនអីជាដើមនោះ អ្នកអាចនៅផ្ទះបាន ដោយលេបថ្នាំប៉ារ៉ាសេតាម៉ុល ១ថ្ងៃ ៣គ្រាប់ ព្រឹក ថ្ងៃ ល្ងាច។ បន្ថែមពីលើនេះអ្នកអាចញ៉ាំទឹកឲ្យបានច្រើន ស្លៀកសម្លៀកបំពាក់ស្ដើងៗ ដើម្បីបន្ថយអាការក្ដៅខ្លួន។
ដោយឡែកប្រសិនមានអាការឈឺចាប់មុខម្ជុល ឬដៃចាក់អ្នកអាច៖
-ស្អំកន្សែងសើម (ត្រូវប្រើកន្សែងស្អាត) លើកន្លែងឈឺចុកចាប់
-ប្រើដៃដែលឈឺនោះធ្វើចលនាតិចៗ ឬហាត់ប្រាណសម្រួលអាការមិនស្រួល
ក្នុងករណីមានអាការថប់ដង្ហើម ឬដកដង្ហើមខ្លីៗ លោកជំទាវអ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ ណែនាំឲ្យអ្នកចាក់វ៉ាក់សាំងប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕
អត្ថបទ៖ សន្យា
ចុចអាន៖ ធ្លាប់ចាក់វ៉ាក់សាំង Sinopharm អាចចាក់វ៉ាក់សាំង Sinovac ដូសជំរុញបានអត់?
ចុចអាន៖ ទាំងនេះជាប្រសិទ្ធភាពវ៉ាក់សាំងចំនួន ៥ប្រភេទ ក្រោយពេលចាក់ដូសជំរុញ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល