សុខភាព
គួរប្រយ័ត្នកូន! ក្មេងប្រុសកាម៉ាប់ៗ ប្រឈមខូចសាច់ដុំបេះដូង ពេលចាស់ទៅ
ដោយស្រលាញ់កូន ខ្លាចខ្វះជីវជាតិមិនធំធាត់ និងលូតលាស់បានល្អ ប៉ាម៉ាក់ជាច្រើនបង្ខំឲ្យកូនញ៉ាំអាហារច្រើនៗ។ កូនៗខ្លះញ៉ាំបានតែម្តង ទោះប្រាប់កុំឲ្យច្រើន ខ្លាចខូចរាង ក៏មិនស្ដាប់ដែរ ចឹងហើយកាម៉ាប់តាំងពីតូច។ តែគួរប្រយ័ត្ន! ក្មេងប្រុសកាម៉ាប់ៗ តាំងពីតូចដូច្នេះ ប្រឈមនឹងការខូចសាច់ដុំបេះដូង។

ការសិក្សារបស់ស៊ុយអែត រកឃើញថា ក្មេងប្រុសៗដែលលើសទម្ងន់តាំងពីតូច ប្រឈមនឹងការខូចសាច់ដុំបេះដូង ហើយអាចបណ្ដាលឲ្យកើតជំងឺខ្សោយបេះដូងទៀត។ អ្នកស្រាវជ្រាវ សិក្សាលើបុរស ១,៦ លាននាក់ អាយុពី ១៨-១៩ឆ្នាំ ដែលបានចូលបម្រើយោធាស៊ុយអែត ពីឆ្នាំ១៩៦៩-២០០៥។ ក្នុងចំណោមបុរសទាំងនេះ មាន ១០% លើសទម្ងន់ និង ២% មានជំងឺធាត់។
ក្រោយការតាមដាន ២៧ ឆ្នាំ បុរសកាម៉ាប់ៗ ៤.៤៧៧ នាក់ កើតជំងឺសាច់ដុំបេះដូង (Cardiomyopathy) ដែលធ្វើឲ្យបេះដូងពិបាកបញ្ចេញឈាមទៅផ្នែកផ្សេងទៀតនៃរាងកាយ ដោយកត្ដានេះនាំឲ្យកើតជំងឺខ្សោយបេះដូង។ ជំងឺសាច់ដុំបេះដូង កើតឡើង នៅពេលបុរសមានវ័យ ជាមធ្យម ៤៦ឆ្នាំ។

វេជ្ជបណ្ឌិត Annika Rosengren អ្នកដឹកនាំការសិក្សា និងជាសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Gothenburg ក្នុងប្រទេសស៊ុយអែត បញ្ជាក់ថា ការកើនឡើងអត្រាជំងឺខ្សោយបេះដូង ក្នុងចំណោមក្មេងៗ ដោយសារអត្រាកើនឡើងនៃការលើសទម្ងន់ និងជំងឺធាត់។ លោកថា “យើងអាចកំណត់ថា មានការពាក់ព័ន្ធគ្នាយ៉ាងខ្លាំងរវាងជំងឺធាត់ពេលនៅក្មេង និងជំងឺខ្សោយបេះដូង“។
គួរបញ្ជាក់ថា ជំងឺសាច់ដុំបេះដូង ជាជំងឺកម្រ ដោយមានត្រឹម ០,២៧% នៃបុរសមានរោគសញ្ញាជំងឺនេះ អំឡុងពេលសិក្សា៕
ចុចអាន៖

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល