Connect with us

សុខភាព

ហេតុអ្វីបានជាហើមជើង ក្នុងអំឡុងពេលមានផ្ទៃពោះ!

បានផុស

នៅ

១) មូល​ហេតុដែល​បណ្តាលឲ្យហើម​អំឡុងពេល​មាន​ផ្ទៃពោះ​រួមមាន​:

– លើសជាតិទឹកបណ្តាលមកពីបម្រែបម្រួលអរម៉ូន អំឡុងពេលមានផ្ទៃពោះ (ជាបាតុភូតធម្មតាដែលកើតមានអំឡុងមានផ្ទៃពោះ)។​

Swelling in Pregnancy: What Causes Swelling In Pregnancy? - Motherly
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ការ​សង្កត់​ទៅលើ​សរសៃ​ឈាម​ធំៗ​របស់​អាង​ត្រគៀក (pelvic veins) ដោយ​ទម្ងន់​កាន់តែ​ធ្ងន់​របស់​ស្បូន ដែល​ធ្វើឲ្យ​លំហូរ​ឈាម​ពី​ចុងជើង​ត្រលប់មក​បេះដូង យឺត​ជាង​ធម្មតា​និង​ចាល់​ឈាម​បង្ក​ជាការ​ហើមជើង​។ ដោយហេតុ​ផល​នេះ ការ​ហើម​ភាគច្រើន​កើតមាន​នៅ​អំឡុងពេល​ត្រីមាស​ទី​៣​នៃ​ផ្ទៃពោះ ចំពោះ​ស្ត្រី​ដែលមាន​ទឹកភ្លោះ​ច្រើន ឬ​ពរ​ពោះ​កូនភ្លោះ (​ជា​បាតុភូត​ធម្មតា​ដែល​កើតមាន​អំឡុង​មាន​ផ្ទៃពោះ​)​។​

– កង្វះ​ជាតិ​អាល់ប៊ុយមីន (Albumin) ដែល​អាច​បណ្តាលមកពី​បាត់​ជាតិ​សាច់​តាម​ទឹកនោម (​ជំងឺ​ទឹកនោមប្រៃ​)​។​

– ជំងឺ​ខ្សោយតម្រងនោម ឬ ខ្សោយបេះដូង ។​ល​។​

២) សញ្ញា​អាសន្ន​នៃ​ការ​ហើមជើង​អំឡុង​មាន​ផ្ទៃពោះ​ ដែល​ត្រូវ​យកចិត្តទុកដាក់​រួម​មាន​៖

​នៅពេលដែល​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ហើមជើង​បូករួម​និង​សញ្ញា​មួយចំនួន​ដូចជា​:

– លើស​សម្ពាធ​ឈាម​

– ហត់​ដង្ហក់

– ទឹកនោម​តិច​

– ជើង​ឡើង​ក្រហម​ហើយ​ឈឺ -​ល​។​

៣) វិធី​ព្យាបាល​៖

ក​. បើជា​ការ​ហើម​មាន​សញ្ញា​អាសន្ន គួរ​ប្រញាប់​រួសរាន់​មកជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​វិភាគ​រក​មូលហេតុ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ដើម្បី​ទទួល​ដំបូន្មាន ឬ​ការព្យាបាល​ដ៏​ត្រឹមត្រូវ​។

Swollen Feet During Pregnancy - The Pulse

ខ​. បើ​គ្រូពេទ្យ​រកឃើញថា ​ជាការ​ហើម​ដោយ​មូលហេតុ​ធម្មតា​នៃ​ការ​មានគភ៌ នោះ​ស្ត្រី​យើង​គួរ​អនុវត្ត​ទម្លាប់​មួយចំនួន​ដូចខាងក្រោម​:

– គេង​ផ្អៀង​មក​ខាងឆ្វេង​ដៃ ដើម្បី​កាត់បន្ថយ​ការ​សង្កត់​របស់​ស្បូន​ទៅ លើ​សរសៃឈាម​ធំៗ​។

– ដាក់​ជើង​របស់​អ្នក​ឲ្យ​បាន​ខ្ពស់ គ្រប់​ពេលដែល​អាចធ្វើ​បាន​ដូចជា នៅពេល​ធ្វើការ ឬពេល​គេង ឬតម្រង់​ជើង​ឲ្យ​បាន​ញឹកញាប់​ពេល​អង្គុយលេង​។​

– ជៀសវាង​ការ​អង្គុយ​គង​អន្ទាក់ខ្លា​យូរ​។​

– ឧស្សាហ៍​ផ្លាស់ប្តូរ​ឥរិយាបថ ឬដើរ​ហាត់ប្រាណ​ដើម្បី​ជួយ​ចលនា​ឈាម​ហូរ​បានល្អ​។​

– ចូរ​កុំ​បាក់​ទឹកចិត្ត ព្រោះ​វា​អាច​បាត់​ទៅវិញ​ក្រោយពេល​សម្រាល​បុត្រ​រួច​។​

Foot Care and Pregnancy: What You Need to Know - Beauchamp Foot Care -  Beauchamp Foot Care

​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​មក​តាមដាន និង​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់​ជាប្រចាំ​។ ក្នុងករណី​មានការ​ហើម​និង​ក្តី​បារ​ម្ភ​ណាមួយ គួរ​មកជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​នូវ​ការប្រឹក្សា និង​ព្យាបាល​បាន​ត្រឹមត្រូវ​ទាន់ពេលវេលា​ប្រកបដោយ​សុវត្ថិភាព​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

ករណីឃាតកម្មលើមន្ត្រីអតីតបក្សប្រឆាំង៖ នាយករដ្ឋមន្ត្រី ថា សមត្ថកិច្ចកម្ពុជាធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ទាត់ចោលការចោទប្រកាន់លើឃាតកម្មលោក លិម គិមយ៉ា និងប្រាប់ទណ្ឌិត សម រង្ស៊ី ឱ្យឈប់ធ្វើអាជីវកម្មលើសព

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី អរគុណសប្បុរជនជួយទិញស្រូវពីកសិករ គ្រាន់ជាងអ្នកធ្វើនយោបាយអំពាវនាវឱ្យបរទេសកាត់ជំនួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ជីវិតកម្សាន្ដ១ ម៉ោង មុន

មុនីនាគ លត់ជង្គង់គោរពបងប្រុស និងបង្ហាញភាពស្និតស្នាលជាមួយគ្រួសារ ធ្វើឱ្យមហាជនកាន់តែស្ញប់ស្ញែងគ្រួសារឧកញ៉ា ព្រាប សុវត្ថិ

Sokha Hotels

ព័ត៌មានពេញនិយម