សុខភាព
ក្មេងអាយុ ០៥ ឆ្នាំ មានផលរំខានពីវ៉ាក់សាំងដូសទី ១ និង ២ ម្ដាយឪពុកគួរត្រៀមរបស់នេះ ក្នុងផ្ទះដាច់ខាត
ខណៈពេលនេះ កុមារស្ថិតក្នុងអាយុ ០៥ ឆ្នាំ កំពុងតែចាក់វ៉ាក់សាំង Sinovac ជាបណ្ដើរៗដែរហើយ។ ដោយឡែក ករណីកុមារខ្លះ អាចនឹងលេចចេញផលរំខានខ្លាំងទាំងដូសទី ១ និង ២ ដែលនាំឲ្យក្មេងនៅមិនសុខក្នុងខ្លួន ហើយក្នុងនាមជាឪពុកម្ដាយ ត្រូវតែដឹងពីអាការទាំងនោះ និងត្រូវត្រៀមថ្នាំសង្កូវជិតខ្លួនជានិច្ច។

១ ប្រសិនបើកុមារមានអាការក្ដៅខ្លួនខ្លាំង ឪពុកម្ដាយគួរប្រើថ្នាំប៉ារ៉ាសេតាម៉ុល ដើម្បីបញ្ចុះកម្ដៅ ប៉ុន្តែមុននឹងប្រើគួរសាកពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ មួយទៀត អាចយកកន្សែងសើមស្អំក្បាល និងជូតខ្លួនកូនជានិច្ច។
២ ស្នាមម្ចុលនៅកន្លែងចាក់ អាចនឹងលេចចេញនៅអាការហើមឬរមាស់ខ្លាំង ប្រសិនបើក្មេងមានសញ្ញានេះកើតឡើងហាមពួកគេកុំប៉ះ ឬអេះឲ្យសោះ។ បើហើមខ្លាំង គួរផ្សំដោយកន្លែងត្រជាក់ៗ ឬព្យាយាមលួងលោមកូនតាមវិធីសាស្ត្រឪពុកម្ដាយ។
៣ កុមារមួយចំនួនអាចឈឺក្បាល ក្អួតចង្អោរ ឈឺសាច់ដុំ ឈឺសន្លាក់ ឈឺ ក និងអស់កម្លាំងជាដើម ។ ប៉ុន្តែបញ្ហាទាំងនោះអាចនឹងបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។ បើមិនបាត់ទេ គួរនាំកូនទៅជួបពេទ្យ ដើម្បីពិនិត្យអាការនេះឲ្យកាន់តែបានឆាប់។ ម៉្យាងទៀត ឪពុកម្ដាយគួរមានថ្នាំសង្កូវដូចដែលបានរ៉ាយរ៉ាប់អាការខាងលើនេះខ្លះៗដែរ ក្នុងករណីមិនទាន់ដល់ដៃពេទ្យ។

ក្នុងករណី កន្លែងចាក់វ៉ាក់សាំងកូនឡើងរឹង ឬដូចពងបែក យើងមិនត្រូវយកប្រេងកូឡា ស្អំទឹកកក ទឹកក្ដៅ ឬច្របាច់វាទេ ត្រូវប្រញាប់យកកូនទៅពេទ្យ។ អ្វីដែលសំខាន់មួយទៀតនោះ ឪពុកម្ដាយក៏មិនត្រូវផ្ដល់ថ្នាំបញ្ចុះកម្ដៅខ្លួនឲ្យកូនមុនពេលចាក់វ៉ាក់សាំងដែរ យកល្អពេលកូនក្ដៅខ្លួនក្រោយចាក់វ៉ាក់សាំង ចាំផ្ដល់ថ្នាំឲ្យកូន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មកដឹង អ្វីគួរ និងមិនគួរធ្វើ មុន-ក្រោយពេលកូនចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ឪពុកម្ដាយត្រូវច្បាស់ ខណៈនាំកូនអាយុ ៥ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac ថ្ងៃនេះ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ