សុខភាព
គេងតិច ឬច្រើនពេក អាចប្រឈមការកើតជំងឺសួតឡើងរឹង
អ្នកដែលគេងបាន៤ម៉ោង ឬតិចជាងនេះជាប្រចាំ អាចប្រឈមនឹងឱកាសកើតជំងឺសួតឡើងរឹង ខណៈពេលដែលអ្នកដែលគេងចំនួន១១ម៉ោង ឬយូរជាងនេះក្នុងមួយថ្ងៃ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺដ៏គ្រោះថ្នាក់នេះដល់ទៅ៣ដងឯណោះ បើប្រៀបធៀបនឹងអ្នកដែលគេងចំនួន៧ម៉ោងក្នុងមួយថ្ងៃ។

ទំនាក់ទំនងរវាងវដ្ដនៃពេលវេលា និងជំងឺសួតឡើងរឹង
ជាក់ស្ដែង ជំងឺសួតឡើងរឹងពិបាកនឹងធ្វើការព្យាបាលឲ្យជាសះស្បើយណាស់ក្នុងពេលបច្ចុប្បន្ន។ ដូច្នេះហើយ ការរកឃើញពីវដ្ដនៃពេលវេលាមានសារសំខាន់ណាស់ក្នុងការការពារខ្លួនយើងពីជំងឺដ៏សាហាវនេះ។
វដ្ដនៃពេលវេលាក្នុងរាងកាយយើងជួយគ្រប់គ្រងស្ទើរតែគ្រប់កោសិកានៅក្នុងរាងកាយរបស់មនុស្ស ដែលដឹកនាំវដ្ដពេលវេលា២៤ម៉ោងនៅក្នុងដំណើរការជាច្រើនដូចជាការគេង ការបញ្ចេញអ័រម៉ូន និងការធ្វើមេតាប៉ូលីសជាដើម។
នៅក្នុងសួត វដ្ដពេលវេលានេះស្ថិតនៅក្នុងផ្លូវដង្ហើមធំ ប៉ុន្តែ វដ្ដនៃពេលវេលារបស់អ្នកដែលមានជំងឺសួតឡើងរឹងនឹងលាតសន្ធឹងដល់ថង់សួត ដែលហៅថា Alveoli។

ការសិក្សាលើសត្វកណ្ដុរ
យោងតាមការសិក្សាទៅលើសត្វកណ្ដុរបានបង្ហាញថា ការផ្លាស់ប្ដូរវដ្ដវេលា អាចរំខានដល់ដំណើរការនៃការវិវត្តនៃជាលិកាដែលអាចធ្វើឲ្យសត្វកណ្ដុរកើតជំងឺសួតឡើងរឹង។ ជំងឺសួតឡើងរឹងមានពាក់ព័ន្ធនឹងការគេងរយៈពេលតិច និងច្រើនពេក នេះបើតាមទិន្នន័យពីUK Biobank។
នៅក្នុងករណីតិចតួចខ្លះ ហានិភ័យនៃជំងឺនេះក៏កើតឡើងចំពោះអ្នកដែលគេងយប់ជ្រៅ ឬអ្នកដែលធ្វើការវេនយប់ដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ