Connect with us

សុខភាព

ដេកអត់លក់ ហាត់ប្រាណពិសេសមួយនេះ អាចឲ្យដេកលក់ស្កប់ស្កល់

បានផុស

នៅ

គ្នាយើង​ខ្លះ​ច្បាស់​ជា​ដឹង​ឮ​ពី​ផល​ប្រយោជន៍​ជាច្រើន ​ពី​ការ​ហាត់​យ៉ូហ្កា​សម្រាប់​សុខភាព ក្នុង​នោះ​រឿង​សំខាន់​មួយ គឺ​យ៉ូហ្កា ជួយ​ឲ្យ​អ្នក​មាន​បញ្ហា​គេង​អត់​លក់ ទៅ​ជា​លក់​ស្រួល​វិញ។ ម៉េច​បាន​អ៊ីចឹង? “Hello គ្រូពេទ្យ” នឹង​បង្ហាញ​ហេតុ​ផល​ដូច​ខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- គេងមិនលក់ គ្រោះថ្នាក់ធំ

ដំណាក់កាល​ដំបូង គេង​មិន​លក់ អាច​កើត​ឡើង​ដោយ​ឯក​ឯង មិន​បណ្តាល​មក​ពី​បញ្ហា​ថ្នាំ​ទេ។ ដំណាក់​កាល​ទី​២ គេង​មិន​លក់ ជា​សញ្ញា​ព្រមាន ដោយសារ​បញ្ហា​សុខភាព​ណា​មួយ។ មាន​ជំងឺ​ច្រើន ក៏​ធ្វើ​ឲ្យ​ពិបាក​គេង​ដែរ ដូចជា មហារីក រលាក​សន្លាក់ ជំងឺ​ដុំ​ស្បូន និង​បាក់​ទឹក​ចិត្ត។ ឯ​ថ្នាំ​ខ្លះ​អាច​បង្ក​ឲ្យ​គេង​មិន​លក់ ដូចជា ពុល​សារធាតុញៀន​ជាដើម។

គេង​មិន​លក់ ឬ​មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​ការ​គិត​ចុះ​ខ្សោយ តាម​រយៈ​ការ​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ ហើយ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ ដោយ​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព ខ្សោយ ឬ​គាំង​បេះដូង ឡើង​សម្ពាធ​ឈាម ធាត់​ហួស​កម្រិត ឬ​ស្ត្រេស។

២- ប្រសិទ្ធភាពយ៉ូហ្គាលើបញ្ហាគេងមិនលក់

យ៉ូហ្កា ជួយ​បង្កើន​គុណភាព​ដំណេក​សម្រាប់​គ្នាយើង​មាន​បញ្ហា​គេង​មិន​លក់។ ក្នុងការ​សិក្សា​លើ​អ្នក​មាន​បញ្ហា​គេង​មិន​លក់​ ទាំង​ដំណាក់កាល​បឋម និង​ដំណាក់កាល​ទី​២ ពួកគេ​ត្រូវ​តម្រូវ​ឲ្យ​ហាត់​យ៉ូហ្កា​យ៉ាង​ហោច ៨ សប្តាហ៍ ហើយ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា យ៉ូហ្កាពិតជា​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ករណី​គេង​មិន​លក់​មែន។ ទម្លាប់​គេង​មិន​លក់ គេង​បាន​តិច ឬ​ភ្ញាក់​ញឹកញាប់​អាច​ដោះ​ស្រាយ ដោយ​ហាត់​យ៉ូហ្កា​ជា​ប្រចាំ។

៣- ភស្តុតាងវិទ្យាសាស្ត្រផ្សេងៗទៀត

យ៉ូហ្កា​មាន​ឥរិយាបថ​ជា​ច្រើន ជួយ​សម្រួល​ឲ្យ​ឈាម​រត់​ចូល​សរសៃ​ឈាម​ខួរ​ក្បាល​បាន​ល្អ ព្រោះ​បើ​យើង​មិន​ផ្គត់ផ្គង់​ឈាម​គ្រប់​គ្រាន់​ទៅ​ខួរ​ក្បាល​ទេ អាច​នឹង​ជួប​បញ្ហា​គេង​មិន​លក់។

ហាត់យ៉ូហ្កា ២ ដង​ក្នុង​១សប្តាហ៍ អាច​ជួយ​កាត់​បន្ថយ​មហារីក​បាន។ ស្រីៗ​គ្នាយើង​ដែល​កំពុង​មក​រដូវ និង​មាន​អការៈ​ឈឺ​ចាប់ ក៏​អាច​កាត់​បន្ថយ​ដែរ បន្ទាប់ពី​ហាត់​យ៉ូហ្កា​ទៀង​ទាត់។ ហាត់​យ៉ូហ្កា​ពេល​ល្ងាច ធ្វើ​ឲ្យ​គេង​លក់​ស្រួល។

ថ្នាំ​ងងុយ​គេង​មិន​ប្រាកដ​ថា មាន​ប្រសិទ្ធភាព​ចំពោះ​ការ​គេង​មិន​លក់​គ្រប់​ពេល​នោះ​ទេ ទោះ​ថ្នាំ​នោះ​ល្អ​ក៏​ដោយ។ យ៉ូហ្កា ស័ក្ដិសម​បំផុត ធ្វើ​ឲ្យ​របៀប​រស់នៅ​មាន​សុខភាព​ល្អ និង​គេង​លក់​ស្កប់ស្កល់៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ចូលចិត្តហាត់ប្រាណ ខួរក្បាលកាន់តែរហ័ស វាងវៃ ចងចាំបានល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

អង្គការសង្គមស៊ីវិល ដាក់អាមេរិក ចូលក្នុងបញ្ជីឃ្លាំមើល ដោយសារសេរីភាពពលរដ្ឋ ធ្លាក់ចុះលឿនពេក

ជីវិតកម្សាន្ដ២ នាទីutes មុន

Kim Ho-joong សរសេរសំបុត្រអង្វរហ្វេន ឲ្យគាំទ្រលោក ពេលចេញពីពន្ធនាគារ

ព័ត៌មានជាតិ១២ នាទីutes មុន

បើមិនមានអ្វីប្រែប្រួល កម្ពុជានឹងដាក់ឯកសារ មហាសង្ក្រាន្ត ទៅអង្គការយូណេស្កូ ខែមីនានេះ

ព័ត៌មានជាតិ២១ នាទីutes មុន

ភ្នំស្វាយ ខេត្តរតនគិរី ជាទីតាំងទេសចរណ៍បែបធម្មជាតិដ៏ទាក់ទាញផង និងជាទីសក្ការៈបូជាតាមបែបសាសនាផង

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងការងារ និងមន្ទីរពេទ្យព្រះអង្គឌួង រួមគ្នាដោះស្រាយបញ្ហាកកស្ទះខ្លាំង នៃការចូលប្រើសេវាសមាជិក ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម