សុខភាព
ចាក់វ៉ាក់សាំង Sinovac ដូសជំរុញរួចថ្មីៗ ៤ចំណុចនេះ ត្រូវតែចៀសវាងឱ្យបាន
តើក្រោយពេលចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ដូសទី៣ ឬដូសជំរុញ គួរតែតមដូចគ្នានឹងការចាក់ពីរដូសលើកដំបូងដែរទេ?

យោងតាមការដកស្រង់សម្ដីពីអ្នកជំនាញសុខាភិបាល បានលើកឡើងថា ដើម្បីជួយឱ្យប្រព័ន្ធភាពស៊ាំនៃរាងកាយមានភាពរឹងមាំ អាចប្រឆាំងនឹងជំងឺបានល្អកាន់តែខ្លាំង មិនថាក្រោយពីចាក់វ៉ាក់សាំងដូសទី១ ទី២ ឬទី៣ នោះទេ អ្នកត្រូវតមរឿង ៤ យ៉ាងជាចាំបាច់។
គ្រូពេទ្យជំនាញអាមេរិកាំងព្រមាន ហាមផឹកស្រាដាច់ខាតមុនឬក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះវាមិនងាយបង្កើតអង់ទីគ័រការពារខ្លួននិងនាំឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងធ្វើឱ្យងាយកើតជំងឺផ្តាសាយតូច ជំងឺផ្តាសាយធំ ឬជំងឺឆ្លងផ្សេងទៀត។
ដោយសារតែរាងកាយត្រូវការពេល២សប្តាហ៍ ដូចគ្នាទៅនឹងការចាក់វ៉ាក់សាំងដូសទី២ដែរ ដើម្បីបង្កើតអង់ទីគ័រ ដូច្នេះការទទួលទានសុរាច្រើនមុនឬក្រោយពេលចាក់ដូសទី៣ សុទ្ធតែអាចពន្យារពេលមិនឱ្យប្រព័ន្ធភាពស៊ាំធ្វើការងាររបស់វាបានខ្លាំងឡើយ។
ប្រភពពីអង្គការ UNICEF បានចេញបំរាមសម្រាប់អ្នកដែលត្រូវចាក់វ៉ាក់សាំងថ្មីចាស់ទាំងអស់ បូករួមនឹងអ្នកចាក់ដូសជំរុញ គួរចៀសវាងឱ្យបាននូវការជក់បារី ដើម្បីទុកឱកាសឱ្យវ៉ាក់សាំងធ្វើការបានល្អ។
លទ្ធផលសិក្សាបានមកពីអង្គការ យូនីសេហ្វ បានរកឃើញថា ការប្រើថ្នាំជក់ឬបារី កំលុងពេលចាក់វ៉ាក់សាំងមានផលប៉ះពាល់ដល់ប្រសិទ្ធភាពនៃថ្នាំបង្ការកូវីដ-១៩។ នេះក៏ដោយសារតែនៅក្នុងថ្នាំជក់ឬបារី មានកម្រិតសារធាតុញៀនដែលអាចបង្អាក់ដំណើរការនៃវ៉ាក់សាំងជ្រាបចូលទៅពង្រឹងប្រព័ន្ធភាពស៊ាំក្នុងសរីរាង្គ។ ក្នុងករណីនេះ មិនមែនហាមប្រាមតែអ្នកចាក់វ៉ាក់សាំងពីរដូសនោះទេ តែអ្នកចាក់ដូសទី៣គ្រប់គ្នា ក៏ត្រូវចៀសវាងផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ការញ៉ាំហឹរច្រើនជ្រុល ចំពោះអ្នកចាក់វ៉ាក់សាំង គួរតែត្រូវត្រណម។ លោកស្រីបញ្ជាក់ថា សម្រាប់ការទទួលទានហឹរតិចៗ មិនជាបញ្ហាអ្វីនោះទេ ប៉ុន្តែករណីអ្នកចំណូលអាហាររសជាតិហឹរខ្លាំង ឬនិយមញ៉ាំម្ទេសច្រើនៗក្នុងរបបអាហារជាប្រចាំ មិនត្រូវបានលើកទឹកចិត្តឱ្យញ៉ាំឡើយ។
ការទទួលទានហឹរឬហូបម្ទេសច្រើនខ្លាំង ត្រូវបានអ្នកជំនាញហាមឃាត់ទាំងអ្នកចាក់១ដូស ២ដូស និង៣ដូស ព្រោះដើម្បីទុកឱកាសឱ្យប្រព័ន្ធភាពស៊ាំបណ្ដុះអង់ទីគ័របានពេញលេញ។
សកម្មភាពមួយចំនួនក្នុងទម្រង់ធ្ងន់ៗ ឬប្រើកម្លាំងសាច់ដុំខ្លាំង ក្រោយពីចាក់វ៉ាក់សាំកូវីដ-១៩ ទាំង៣ដូស គប្បីផ្អាកសកម្មភាពសិន ព្រោះអាចនាំឱ្យប្រសិទ្ធភាពរបស់វ៉ាក់សាំងដំណើរការមិនបានល្អ។ ការលើកវត្ថុធ្ងន់ៗ ឬហាត់ប្រាណខ្លាំងៗដូចជា ជិះកង់ លើដុំដែក ហែលទឹក។ល។ អាចធ្វើឱ្យប្រើកម្លាំងហួសកម្រិត នាំឱ្យប៉ះពាល់ដល់សាច់ដុំ ចង្វាក់ចរន្តឈាមបេះលោតខុសចង្វាក់ និងប៉ះពាល់ដល់សន្លាក់ឆ្អឹងថែមទៀតផង។ ដូច្នេះអ្នកទើបតែចាក់វ៉ាក់សាំងរួចថ្មីៗ អាចនឹងការអាការៈឈឺចាប់ ឬអាចនឹងដកដ្ហើមខ្លីៗ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតក៏មាន។
ក្រោពីនេះ អាហារផ្អែមៗ អាហារកែច្នៃ អាហារផ្អាប់ និងភេសជ្ជៈប៉ូវកម្លាំងជាដើម គួរផ្អាកទទួលទានយ៉ាងហោច ២សប្ដាហ៍សិន ដើម្បីទុកពេលឱ្យវ៉ាក់សាំងបញ្ចេញសមត្ថភាពក្នុងការផលិតអង់ទីគ័រការពារវីរុសបានល្អប្រសើរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ វ៉ាក់សាំងដូសទី ៣ នឹងបង្កើតអង់ទីគ័របានពេញលេញ ដើម្បីប្រឆាំង Delta ចេញឆ្ងាយ
ចុចអាន៖ ផលរំខានវ៉ាក់សាំង Sinovac ដូសទី៣ និងថ្នាំគួរទុកតាមខ្លួន ករណីអាការមិនស្រួល

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់