Connect with us

សុខភាព

ស្ត្រីអាចកើត “ជំងឺស្រឺត” ជាងបុរស!

បានផុស

នៅ

ក) អ្វីជាជំងឺស្រឺត?

ជំងឺស្រឺត មានរោគសញ្ញាស្រដៀងនឹងអាការៈដែលប្រជាជនយើងភាគច្រើនស្គាល់ថា ជំងឺខ្យល់ ប៉ុន្តែតែងលាយឡំនឹងអារម្មណ៍ភ័យខ្លាចថា គាំងបេះដូង សន្លប់ ឬស្លាប់ជាដើម។ ជំងឺនេះបណ្ដាលមកពីខួរក្បាលដំណើរការមិនល្អ នាំឱ្យអ្នកជំងឺទៅជាមានអាការៈដូចជា ឧស្សាហ៍ធ្វើទុក្ខពិបាកក្នុងខ្លួនមួយឆាវៗ ណែនទ្រូង ថប់ៗ ធីងធោង អស់ដៃអស់ជើង រកកលចង់សន្លប់ជាដើម។ ក្រៅពីនេះ អ្នកជំងឺតែងភ័យខ្លាចធ្វើទុក្ខទៀត ហើយព្យាយាមគេចចេញពីស្ថានភាព ឬសកម្មភាពដែលគាត់គិតថា នាំឱ្យធ្វើទុក្ខដូចមុន។ ជំងឺស្រឺតជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ក្នុងចំណោមមនុស្ស ១០០នាក់ មានមនុស្សពី ២ ទៅ ៥នាក់ អាចកើតមានជំងឺស្រឺត ជាពិសេសស្ត្រីអាចកើតជំងឺនេះលើសបុរសចំនួនពីរ ទៅបីដង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ) ការវិវត្ត និង ផលវិបាក៖

ជំងឺស្រឺតច្រើនមានលក្ខណៈរ៉ាំរ៉ៃ បើមិនព្យាបាល គឺវាអាចនៅបន្តដល់រាប់ឆ្នាំ ឬសឹងមួយជីវិតក៏មានដែលរំខានជាខ្លាំងដល់កិច្ចការប្រចាំថ្ងៃ ហើយក្នុងករណីខ្លះ អ្នកជំងឺអាចឃុំខ្លួននៅតែផ្ទះ មិនហ៊ានធ្វើអ្វី និងទាមទារឱ្យមានមនុស្សនៅក្បែរជានិច្ច។ ពេលខ្លះ គាត់អាចទៅជាអស់សង្ឃឹមលែងចង់រស់ ឬទៅប្រើប្រាស់ថ្នាំងងុយគេង ស្រា ដែលនាំឱ្យកាន់តែប៉ះពាល់ដល់សុខភាពថែមទៀត។ 

គ) ការព្យាបាល៖

ទោះជាយ៉ាងណា ជំងឺស្រឺតជាជំងឺដែលអាចព្យាបាលបានយ៉ាងមានប្រសិទ្ធភាព។ ក្រោមការព្យាបាលដ៏ត្រឹមត្រូវ ជំងឺនេះអាចជាសះស្បើយដោយប្រើពេលពី៣ ទៅ ៦ខែ និងអាចព្យាបាលបន្តដើម្បីបង្ការការលាប់ឡើងវិញរហូតយ៉ាងតិច ១ឆ្នាំ ដោយប្រើប្រាស់ឱសថ និងការព្យាបាលចិត្តសាស្ត្រ។

“ប្រសិនបើលោកអ្នក សង្ស័យថា ឬស្គាល់មនុស្សដែលមានជំងឺស្រឺត សូមអញ្ជើញមកទទួលការពិគ្រោះ ពិនិត្យ និងព្យាបាលដោយក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម