សុខភាព
ទោះជាសះស្បើយពីកូវីដ មនុស្សមួយចំនួន នៅតែមានអាការ ៥យ៉ាងនេះ រយៈពេល៦ខែ
ការស្ទាបស្ទង់មួយដោយក្រុមស្រាវជ្រាវនៅប្រទេសជប៉ុន បានបង្ហាញថា អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺកូវីដ ៤នាក់ នៅតែមានរោគសញ្ញាក្រោយជាសះស្បើយបានកន្លះឆ្នាំ ហើយស្ត្រីមានហានិភ័យខ្ពស់ជាងបុរស។
ការស្ទាបស្ទង់ដោយ មជ្ឈមណ្ឌលជាតិសម្រាប់សុខភាពនិងវេជ្ជសាស្ត្រសកល និងស្ថាប័នដទៃទៀតបាន ស្ទង់មតិលើមនុស្សចំនួន ៤៥៧ នាក់ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២០មក។ ពួកគេមានអាយុចន្លោះពី ២០ ទៅ ៧០ ឆ្នាំ។

ក្រុមនេះនិយាយថា ២៦,៣ ភាគរយនៃពួកគេ គឺមានរោគសញ្ញាដូចជាអស់កម្លាំង បន្ទាប់ពីរយៈពេល ៦ ខែបានកន្លងផុតទៅ។
ស្របពេលជាមួយគ្នានោះ ប្រហែល ៧,៧ ភាគរយនៃអ្នកជាសះស្បើយ បានរាយការណ៍ថាមានបញ្ហាជាមួយនឹងក្លិន, ៦,៦ភាគរយមានអារម្មណ៍អស់កម្លាំង, ៣,៩ ភាគរយដកដង្ហើមខ្លី, ៣,៥ភាគរយមានបញ្ហាទាក់ទងនឹងរសជាតិនិង ៣,១ភាគរយជ្រុះសក់។

លើសពីនេះ មួយឆ្នាំបន្ទាប់ពីជាសះស្បើយ ៨,៨ភាគរយនៅតែមានរោគសញ្ញាខ្លះ ដោយក្នុងនោះ ៣,១ភាគរយបានត្អូញត្អែរពីភាពអស់កម្លាំង, ១,៥ភាគរយដកដង្ហើមខ្លី, ១,១ភាគរយបាត់បង់ក្លិននិងរសជាតិ ហើយ០,៤ភាគរយជ្រុះសក់។
ការស្ទាបស្ទង់ក៏បានបង្ហាញផងដែរថា បើប្រៀបធៀបទៅ ស្ត្រីគឺមានហានិភ័យបញ្ហាក្លិនខ្លាំងជាងបុរស ១.៩ដងរីឯការបាត់បង់ក្លិនខ្ពស់ជាង១.៦ដង អស់កម្លាំងខ្លាំងជាង២ដង និងជ្រុះសក់ច្រើនជាង៣ដង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ អាការ ៥យ៉ាងកើតឡើងទូទៅបំផុត ចំពោះអ្នកចាក់ Sinovac ២ដូស រួចចាក់ AstraZeneca ជាដូសជំរុញ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ