សុខភាព
រាកមួលញឹកញាប់ ជារោគសញ្ញាមួយនៃជំងឺមហារីកពោះវៀនធំ
ជំងឺរាករូសជាទូទៅគឺជាជំងឺធម្មតា ដែលជួបប្រទះញឹកញយ មិនធ្ងន់ធ្ងរ និងភាគច្រើនបណ្តាលមកពីមេរោគមានក្នុងចំណីអាហារដែលមិនល្អនោះលើកលែងតែករណី រាករូសខ្លាំងក្លាច្រើនដង ឬ រាកមួល មានក្តៅខ្លួនដែលមានរយៈពេលលើសពី ៤ថ្ងៃ និងមានរោគសញ្ញាស្តែងជារាកលាមករាវដូចទឹក រាកទឹកលាយកាក ឬរាកមួល(សំបោរលាយឈាម)។
ជំងឺមហារីកពោះវៀនធំ ជាជំងឺដុំដំបៅមហារីក ដែលប៉ះពាល់ពោះវៀនធំហើយអាចសាយភាយទៅសរីរាង្គផ្សេងៗ និងបណ្តាលឲ្យបាត់បង់អាយុជីវិត ព្រោះថាវាជាជំងឺដែលសម្បូរក្នុងចំណោមជំងឺមហារីកក្នុងពិភពលោក ជាប់ចំណាត់លេខ៣លើបុរស និងលេខ២លើស្ត្រី។ ប៉ុន្តែជាជំងឺដែលអាចព្យាបាលបាន (នៅដំណាក់កាលដំបូង)។តែជាជំងឺដែលអាចការពារបាន (៥០%)។
ក្រុមមហារីកពោះវៀនធំមួយចំនួន មានរោគសញ្ញាដូចជាហូរឈាមតាមទ្វារលាមក រាកមួលឈឺពោះ តឹងពោះ ចង្អោរ ក្អួត ចុះទម្ងន់ ស្លេកស្លាំងខ្វះជាតិដែកជួនរាគ ជួនទល់លាមក។ ក្រុមមហារីកពោះវៀនធំមួយចំនួនទៀត មិនមានស្តែងជារោគសញ្ញាអ្វីសោះ។
តើត្រូវធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកពោះវៀនធំបានយ៉ាងដូចម្តេច? ចំពោះការធ្វើរោគវិនិច្ឆ័យ គឺយើងត្រូវពឹងផ្អែកលើការឆ្លុះពោះវៀនធំ ដូច្នេះហើយសូមបងប្អូនប្រុងប្រយ័ត្នរោគសញ្ញាដូចខាងលើ និងមកពិគ្រោះតាមដានដោយយកចិត្តទុកដាក់ ជាមួយក្រុមគ្រូពេទ្យឯកទេស ដើម្បីស្វែងរកមូលហេតុច្បាស់លាស់ និងឈានទៅរកការព្យាបាលប្រកបដោយប្រសិទ្ធិភាពខ្ពស់ ព្រមទាំងទប់ស្កាត់រាល់ផលវិបាកផ្សេងៗដែលអាចកើតមានឡើង ជៀសវាងការបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតយើងនោះ៕
អត្ថបទ៖ រស្មី
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង