សុខភាព
នេះមូលហេតុ អ្នកចាក់វ៉ាក់សាំងកូវីដដូសជំរុញហើយ មានផលរំខានខុសៗគ្នា
វេជ្ជបណ្ឌិតឯកទេសភាពស៊ាំបកស្រាយថា មូលហេតុដែលមនុស្សម្នាក់ៗលេចចេញប្រតិកម្មមិនដូចគ្នា ក្រោយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ដោយសារកត្តាភាពស៊ាំ និងកត្តាសុខភាពរួមផ្សំមួយចំនួនទៀត។

មនុស្សជាច្រើនដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចរាល់ ទាំងដូសទី១ ទី២ និងទី៣ តែងតែកើតមានអាការផ្សេងៗដូចជា ក្តៅខ្លួន ឈឺក្បាល អស់កម្លាំង ចង់ក្អួត ឬហើមដៃជាដើម។
អ្នកជំនាញសុខភាពនិយាយថា ផលរំខានទាំងនោះសុទ្ធតែបង្ហាញពីមុខងារប្រព័ន្ធភាពស៊ាំដែលកំពុងធ្វើការបស់ខ្លួន និងស្វែងយល់ពីរបៀបប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។
យ៉ាងណាមិញ ប្រតិកម្មឬផលរំខាន ក្រោយទទួលឥទ្ធិពលវ៉ាក់សាំងដូសជំរុញ មនុស្សម្នាក់ៗរមែងកើតមានប្រតិកម្មខុសគ្នា។ តើវាបណ្ដាលមកពីមូលហេតុអ្វី?
យោងតាមការដកស្រង់សម្ដីពីលោកវេជ្ជបណ្ឌិត Chris Thompson អ្នកឯកទេសភាពស៊ាំ និងជាសាស្ត្រាចារ្យផ្នែកជីវវិទ្យានៅសាកលវិទ្យាល័យ Loyola University Maryland សហរដ្ឋអាមេរិកមានប្រសាសន៍ថា មនុស្សមានប្រតិកម្មផ្សេងៗគ្នាចំពោះការចាក់វ៉ាក់សាំង បណ្តាលមកពីកត្តាសុខភាព អាយុ ភេទ ពេលវេលាចាក់ថ្នាំ (រដូវកាល) ភាពស៊ាំដែលមានស្រាប់ ហ្សែន ចំណីអាហារ បរិយាកាស និងការប្រើឱសថជាដើម។

បន្ថែមពីលើនោះ អ្នកដែលធ្លាប់មានជំងឺកូវីដ-១៩ ទំនងជាមានប្រតិកម្មកាន់តែខ្លាំងចំពោះវ៉ាក់សាំង។ ការសិក្សាមួយលើកឡើងថា ចំពោះអ្នកដែលធ្លាប់ឆ្លងវីរុស SARS-CoV-2 អាចមានប្រតិកម្មរហូតដល់ ៧ថ្ងៃ បើប្រៀបធៀបទៅនឹង អ្នកដែលមិនធ្លាប់ឆ្លងជំងឺកូវីដគឺពួកគេមានផលរំខានតែពីរបីថ្ងៃប៉ុណ្ណោះ។
ថ្វីត្បិតប្រព័ន្ធភាពស៊ាំរបស់មនុស្សប្រតិកម្មដោយវិធីផ្សេងៗគ្នា ដោយអ្នកខ្លះមានប្រតិកម្មឆ្លើយតបខ្លាំងចំពោះការចាក់វ៉ាក់សាំង ឯអ្នកខ្លះប្រតិកកម្មតិច និងខ្លះទៀតគ្មានប្រតិកម្មសោះតែម្ដងក៏ដោយ វាមិនសំខាន់នោះទេ វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពនិងដំណើរការចំពោះអ្នកដែលបានចាក់គ្រប់គ្នា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline/Health
ចុចអាន៖ មនុស្ស ៥ក្រុមនេះ ត្រូវប្រញាប់ចាក់វ៉ាក់សាំងកូវីដដូសជំរុញឱ្យបានមុនគេ
ចុចអាន៖ អ្នកចាក់ Sinovac ២ដូស រួចចាក់ AstraZeneca ជាដូសជំរុញ នឹងជួបប្រទះផលរំខានទាំងនេះ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ